វៀតណាម-ជប៉ុនរឹតបន្តឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនិងវិទ្យាសាស្ត្រសមុទ្រ

15:59 | 04/09/2018 (ប្រែសម្រូលដោយស្រីពេជ្រ)

យុគសម័យ - នេះជាខ្លឹមសារដែលបានឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung និងរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោ បាយមហាសមុទ្ររបស់ជប៉ុននិងជាប្រធានខុទ្ទការល័យសហភាពអន្តរសភាមិត្តភាពជប៉ុន-វៀតណាម លោក Fukui Teru ដែលបានឯកភាពខ្ពស់នៅក្នុងជំនួបពិភាក្សានាព្រឹកថ្ងៃទី៤ខែកញ្ញានៅទីស្នាក់ការរដ្ឋាភិបាល។

ឧបនាយករដ្ឋមន្ត្រី លោក​ Trinh Dinh Dung បានទទួលជួបជាមួយរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយមហាសមុទ្ររបស់ជប៉ុននិងជាប្រធានខុទ្ទកាល័យសហភាពអន្តរសភាមិត្តភាពវៀតណាម - ជប៉ុន លោក Fukui Teru (រូបថតៈ VGP/Nhat Bac)

ឧបនាយករដ្ឋមន្ត្រី​លោក Trinh Dinh Dung សម្តែងនូវការសប្បាយរីករាយដោយបានឃើញថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយ វៀតណាម - ជប៉ុន​មានការអភិវឌ្ឍកាន់តែខ្លាំងក្លានិងជាក់ស្តែងលើគ្រប់ជ្រុងជ្រោយ ជាមួយនឹងការជឿទុកចិត្តនយោបាយខ្ពស់ដែលនាំមកផលប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ជប៉ុនជាដៃគូសេដ្ឋកិច្ចសំខាន់ជួរមុខរបស់វៀតណាម ឈរលំដាប់ទី១អំពីការផ្តល់ទុន ODA លំដាប់ទីពីរអំពីការវិនិយោគ លំដាប់ទីបីអំពីទេសចរណ៍និងលំដាប់ទី៤អំពីពាណិជ្ជកម្ម។ កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម បណ្តុះបណ្តាលប្រភពធនធានមនុស្សកាន់តែស៊ីជម្រៅនិងប្រកបដោយប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ។ ការផ្លាស់ប្តូរវប្បធម៌ ជួបប្រាស្រ័យទាក់ទងរវាងតំបន់នានានិងរវាងប្រជាជននៃប្រទេសទាំងពីរក៏ត្រូវបានពង្រឹងនិងពង្រីកយ៉ាងខ្លាំងក្លា ចូលរួមចំណែកបង្កើនមនោសញ្ចេតនា និងការយល់ដឹងរវាងប្រជាជន វៀត ណាមនិងជប៉ុន។

ជាពិសេស កិច្ចសហប្រតិបត្តិការលើវិស័យសមុទ្រនៅបន្តបានជម្រុញយ៉ាងខ្លាំងក្លានាពេលកន្លង។ ពោលគឺ ជប៉ុនបានជួយឧបត្ថម្ភវៀត ណាមធ្វើការស្រាវជ្រាវ ធ្វើអាជីវកម្មនិងប្រើប្រាស់ប្រកបដោយនិរន្តរភាពប្រភពធនធានធម្មជាតិ បរិស្ថានសមុទ្រ ចែករំលែកបទពិសោធន៍ ផ្ទេរប្តួរបច្ចេកវិទ្យា លើកកម្ពស់សមត្ថភាពសម្រាប់កម្មាភិបាលក្នុងវិស័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាសមុទ្រ អភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រនិងការពារបរិស្ថានសមុទ្រ រួមទាំងពង្រឹងសមត្ថភាពនៃការអនុវត្តច្បាប់នៅសមុទ្រផងដែរ។

ទិដ្ឋភាពនៃពិធី (រូបថតៈ VGP/ Nhat Bac)

ឧបនាយករដ្ឋមន្រ្តី លោក Trinh Dinh Dung បានស្នើរឲ្យជប៉ុន បន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនិងគាំទ្រវៀតណាមក្នុងវិស័យបរិស្ថាន ជាពិសេសបរិស្ថានសមុទ្រ; ជួយវៀតណាមបង្កើនសមត្ថភាពព្យាករណ៍របស់ខ្លួន​ដើម្បីទប់ទល់បន្ទាន់នឹងគ្រោះធម្មជាតិក៏ដូចជាការប្រែប្រួលអាកាសធាតុ; ផ្តល់ជំនួយជាសម្ភារៈបរិក្ខារ បច្ចេកទេសបណ្តុះបណ្តាល ធនធានមនុស្សសម្រាប់ការស្រាវជ្រាវបរិស្ថានសមុទ្រនិងវិទ្យាសាស្រ្តសមុទ្រផងដែរ។

ឧបនាយករដ្ឋមន្រ្តី Trinh Dinh Dung មានបំណងចង់ភាគីជប៉ុនសហការនិងអនុវត្តន៍ គំនិតផ្តួចផ្តើមរបស់វៀតណាមស្តីពីការបង្កើតភាពជាដៃគូក្នុងតំបន់នៃតំបន់សមុទ្រអាស៊ីបូព៌ាអំពីគ្រប់គ្រងប្លាស្ទិក; ជួយឧបត្ថម្ភវៀតណាមក្នុងការគ្រប់គ្រងបច្ចេកទេសនិងបច្ចេក វិទ្យានៃការប្រមូលនិងដោះស្រាយកាកសំណល់ដែលមានគ្រោះថ្នាក់នៅក្នុងសមុទ្រនិងតំបន់ឆ្នេរ; ពង្រឹងសមត្ថភាពក្នុងការទប់ស្កាត់ការជ្រាបចូលពីប្រភេទសត្វចម្លែកនិងការថយចុះជីវចម្រុះនៅក្នុងសមុទ្រ។

រដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយមហាសមុទ្ររបស់ជប៉ុននិងជាប្រធានខុទ្ទកាល័យសហភាពអន្តរសភាមិត្តភាពវៀតណាម - ជប៉ុន លោក Fukui Teru បានអះអាងថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ កំពុងអភិវឌ្ឍន៍យ៉ាងសកម្ម ជាក់ស្តែងនិងសម្បូរបែបលើគ្រប់វិស័យ ក្រោមរូបភាពផ្សេងៗគ្នា។

រដ្ឋមន្ត្រី លោក Fukui Teru បានលើកឡើងថា នាយករដ្ឋមន្ត្រីនិងសមាជិកគណៈរដ្ឋមន្ត្រីជប៉ុនតែងតែផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការរឹតបន្តឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ជាពិសេសក្នុងនោះជាកិច្ចសហប្រតិបត្តិការលើវិស័យស្រាវជ្រាវសមុទ្រ។

ជប៉ុនក៏បានស្នើឲ្យវៀតណាម ក្នុងនាមជាអ្នកសម្របសម្រួលទំនាក់ទំនងរវាងជប៉ុននិងអាស៊ាន គួរតែដើរតួនាទីយ៉ាងសកម្មថែមទៀតក្នុងការសម្របសម្រួល ដោះស្រាយបញ្ហា កាកសំណល់ប្លាស្ទិចនៅសមុទ្ររវាងបណ្តាប្រទេសនៅក្នុងតំបន់។

បច្ចុប្បន្នជប៉ុនកំពុងដាក់ចេញនូវផែនការសហប្រតិបត្តិការជប៉ុន - អាស៊ាននៅក្នុងវិស័យនេះ ដោយផ្តោតលើ៖ ការកសាងផែនការសកម្មភាពថ្នាក់ជាតិនិងថ្នាក់តំបន់; ជម្រុញគំនិតផ្តួចផ្តើមដោះស្រាយកាកសំណល់ ជាពិសេសគឺកាកសំណល់ប្លាស្ទិច; បង្កើនសមត្ថភាពនៃការត្រួតពិនិត្យនិងការគ្រប់គ្រងកាកសំណល់ចូលទៅក្នុងសមុទ្រ។ ជាពិសេស បង្កើនការយល់របស់សហគមន៍មូលដ្ឋានក្នុងការកាត់បន្ថយកាកសំណល់នៅសមុទ្រ។ រំពឹងទុកថាផែនការនេះនឹងក្លាយជាបញ្ហាសំខាន់មួយនៅឆ្នាំ ២០១៩ ខណៈពេលដែលប្រទេសជប៉ុនបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល G20 ៕

(ប្រែសម្រូលដោយស្រីពេជ្រ)

(ប្រែសម្រូលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត