ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ទៅសាកសួរសុខទុក្ខនិងជូនអំណោយចំពោះយុទ្ធជនពិការនៅខេត្ត Ha Nam

06:30 | 18/07/2018

ក្នុងឱកាសរំលឹកខួបលើកទី៧១នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី (ថ្ងៃទី២៧កក្កដា១៩៤៧-ថ្ងៃទី២៧កក្កដាឆ្នាំ ២០១៨) នាព្រឹកថ្ងៃទី១៧កក្កដា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អមដំណើរដោយក្រុមការងាររបស់រដ្ឋសភា បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនអំណោយចំពោះយុទ្ធជន ពលី យុទ្ធជនពិការនៅមណ្ឌលថែទាំយុទ្ធជនពិការ Duy Tien និងមណ្ឌលថែទាំយុទ្ធជនពិការ យុទ្ធជនមានជំងឺធ្ងន់ Kim Bang ខេត្ត Ha Nam។

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជោើញ សាកសួរសុខទុក្ខនិងជូនអំណោយចំពោះយុទ្ធជនពិការនៅខេត្ត Ha Nam (រូបថតៈ VOV5)

អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាមានបំណង ចង់ឲ្យយុទ្ធជនពិការនិងយុទ្ធជនរងជំងឺឈ្នះលើការឈឺចាប់និងស្ថិរភាពជីវភាពរស់នៅ៖“រដ្ឋសភាជានិច្ចកាល ផ្តោតការយកចិត្តទុកដាក់ដល់ការអនុវត្តន៍គោលនយោបាយសម្រាប់យុទ្ធជនពិការ យុទ្ធជនរងជំងឺនិងរបបអនុគ្រោះដល់ជនមានគុណូបការៈ។ សម្រាប់ការងារពង្រឹងគោលនយោបាយ ការឃ្លាំមើលនិងសម្រេចនូវបញ្ហាសំខាន់ៗរបស់ប្រទេសជាតិនោះ គឺយើងខ្ញុំតែងតែចង់ចាំថា ប្រទេសជាតិមានការរីកចម្រើនដូចសព្វថ្ងៃគឺមានការចូលរួមចំណែកទាំងសាច់ស្រស់ ឈាមស្រស់របស់យុទ្ធជនពលីនិងរួមទាំងយុទ្ធជនពិការ។ ហេតុដូច្នេះបានជា មុននឹងសម្រេចបញ្ហាអ្វីមួយគឺត្រូវគិតថា បញ្ហានោះនាំមកនូវផលប្រយោជន៍អ្វីជូនប្រទេសជាតិ ជូនប្រជាជន កុំឲ្យការពលីរបស់យុទ្ធជនទៅជាអត់ន័យ ពោលគឺត្រូវឲ្យជំនាន់កូនចៅវៀតណាមចង់ចាំជានិច្ច ដើម្បីកសាងនិងការពារប្រទេសជាតិឲ្យកាន់តែសម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ”

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត