យុគសម័យ - ទទួលតាមការអញ្ជើញរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong និងលោកជំទាវ ប្រធានរដ្ឋ Tran Dai Quang និងលោកជំទាវ អគ្គលេខាគណៈប្រតិបត្តិមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ ឡាវនិងជាប្រធានរដ្ឋឡាវ លោក Bounnhang Vorachith និងលោកជំទាវរួមទាំងគណៈប្រតិភូជាន់ខ្ពស់បក្សនិងរដ្ឋឡាវបានអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៧កក្កដា។
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបពិភាក្សាជាមួយ អគ្គលេខានិងជាប្រធានរដ្ឋឡាវ លោក Bounnhang Vorachit
ដំណើរទស្សកិច្ចនេះ អគ្គលេខានិងជាប្រធានរដ្ឋឡាវ លោក Bounnhang Vorachit បាន ជួបពិភាក្សាជាមួយអគ្គលេខាគណៈប្រតិបត្តិមជ្ឈឹមបក្សបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងជួបសវនាការប្រធានរដ្ឋ លោក Tran Dai Quang នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan។
ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយ អគ្គលេខានិងជាប្រធានរដ្ឋឡាវ លោក Bounnhang Vorachit (រូបថតៈ TTXVN)
នៅក្នុងជំនួបទាំងអស់នេះ ភាគីទាំងពីរបានអះអាងនិងសង្កត់ធ្ងន់លើសារៈសំខាន់និងអត្ថ ន័យយុទ្ធសាស្ត្រនៃទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ឡាវ។ ភាគីទាំងពីរបានឯកភាពលើគោលការណ៍និងវិធានការសំដៅនាំទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជជននៃប្រទេសទាំងពីរឲ្យកាន់តែអភិវឌ្ឍន៍ស៊ីជម្រៅ ជាក់ស្តែងនិងប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ រួមចំណែកទៅក្នុងយុទ្ធសាស្ត្រនៃប្រទេសនីមួយៗ ឈរលើមូលដ្ឋានពង្រីកនូវស្មារតីឯករាជ្យ ម្ចាស់ការ សហប្រតិបត្តិការសមភាព ជួយគ្នាទៅវិញទៅមកដើម្បីការអភិវឌ្ឍនិងវិបុលភាពរបស់ប្រទេសនីមួយៗ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅតំបន់អាស៊ីអាគ្នេយ៍និងលើពិភពលោក។
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយ អគ្គលេខានិងជាប្រធានរដ្ឋឡាវ លោក Bounnhang Vorachit (រូបថតៈ VGP/Quang Hiếu)
ភាគីទាំងពីរបានឯកភាព បន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការលើបណ្តាកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ រដ្ឋទាំងពីរ នាំទំនាក់ទំនងនយោបាយកាន់តែស៊ីជម្រៅ ជាពិសេស បន្តរក្សានូវជំនួបប្រាស្រ័យជាប្រចាំរវាងបក្សទាំងពីរ រដ្ឋទាំងពីរគ្រប់រូបភាព។ ម្យ៉ាងវិញទៀត ជម្រុញការផ្សព្វផ្សាយឲ្យទូលំទូលាយក្នុងប្រជាជនគ្រប់ស្រទាប់ ជាពិសេស គឺជំនាន់វ័យក្មេងនៃប្រទេសទាំងពីរអំពីប្រពៃណីនៃទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាម-ឡាវ។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយ អគ្គលេខានិងជាប្រធានរដ្ឋឡាវ លោក Bounnhang Vorachit (រូបថតៈ VGP/Quang Hiếu)
អគ្គលេខាបក្ស លោក Nguyen Phu Trong និងលោកជំទាវបានអញ្ជើញជាអធិបតីពិធីជប់ លៀងអំណរសាទរអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ លោក Bounnhang Vorachit និងលោកជំទាវ រួមទាំងសមាជិកនៃគណៈប្រតិភូជាន់ខ្ពស់ឡាវដែលមកបំពេញទស្សនកិច្ចនៅវៀតណាមផងដែរ៕
(សរុបព័ត៌មាន ដោយ ស្រីព្រេជ)




មតិពីមិត្តអ្នកអាន