សភាពការណ៍សេដ្ឋកិច្ចសង្គមវៀតណាមក្នុងឆមាសទីមួយឆ្នាំ២០១៨មានការ អភិវឌ្ឍលើគ្រប់ជ្រុងជ្រោយ

08:56 | 03/07/2018

នាព្រឹកថ្ងៃទី២ កក្កដា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីសន្និសីទអន់ឡាញទូទាំងប្រទេស ដើម្បីវាយតំលៃអំពីសភាពការណ៍សេដ្ឋកិច្ចសង្គមក្នុងឆមាសទីមួយឆ្នាំ២០១៨ និងការអនុវត្តភារកិច្ចក្នុងឆមាសទី២ផងដែរ។

ទិដ្ឋភាពនៃសន្និសីទ

ថ្លែងមតិបើកសន្និសីទ លោក Nguyen Xuan Phuc បានឲ្យដឹងថា មានបញ្ហាសំខាន់ចំនួន១៨ ដែលត្រូវការលើក យកមកពិភាក្សា ក្នុងនោះមានបញ្ហាគ្រប់គ្រងអតិផរណា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការអភិវឌ្ឍឧស្សាហកម្មឧបត្ថម្ភ ការអភិវឌ្ឍទីក្រុង សេដ្ឋកិច្ចឯកជន ការកែលំអ បរិយាកាសវិនិយោគ ធ្វើអាជីវកម្ម និងការធានាសុខុមាលភាពសង្គមជាដើម។ វាយតំលៃអំពីសភាពការណ៍សេដ្ឋកិច្ចសង្គមក្នុងរយៈពេល៦ខែកន្លងទៅ លោក Nguyen Xuan Phuc បានឲ្យដឹងថា សេដ្ឋកិច្ចសង្គមបន្តមានការរីកចម្រើននិងការ អភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះលេចធ្លោបំផុតគឺកំណើន GDP ទទួលបាន៧,០៨%។

“ធនាគារពិភពលោកព្យាករណ៍ថា កំណើនសេដ្ឋកិច្ចវៀតណាមនឹងទទួល បាន៦,៨% អតិផរណាត្រូវបានត្រួតត្រានៅត្រឹម៤%។ ចំណែកឯក្រុមហ៊ុនរៀបចំ ណាត់ថ្នាក់ខាងទំនុកទុកចិត្ត Fitch គឺវាយតំលៃថាវៀតណាមជាប្រទេសមាន កំណើនដ៏លឿនបំផុតនៅអាស៊ី ប៉ាស៊ីហ្វិក។ នេះជាការវាយតំលៃរបស់អង្គការ ហិរញ្ញវត្ថុធំៗ ប៉ុន្តែតើយើងធ្វើបានដែរឬទេ គឺពឹងផ្អែកទៅលើយើងផ្ទាល់ខ្លួន។ យើងត្រូវប្ដេជ្ញាចិត្ត ត្រូវផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត។ ប្រសិនបើយើងធ្វើមិនបានអីសោះ គឺយើងមិនអាចដណ្ដើមបានតួរលេខដែលគេបានព្យាករណ៍ឡើយ”។

ដើម្បីសម្រេចបានផែនការរដ្ឋនាឆ្នាំ២០១៨ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវខំប្រឹងប្រែងថែមទៀតដើម្បីដណ្ដើម បានកំណើនចំនួន៦,៥៣%ក្នុងត្រីមាសទី៣និង៦,៣៦%ក្នុងត្រីមាសទី៤៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត