នាព្រឹកថ្ងៃទី ០៧ ខែមិថុនា អង្គការអប់រំ Quacquarelli Symonds (QS) របស់ អង់គ្លេសបានប្រកាសចេញតារាងរៀបចំណាត់ថ្នាក់សកលវិទ្យាល័យនៅលើពិភពលោក ឆ្នាំ១០១៩ (The World University Rankings ឆ្នាំ 2019 ឬហៅកាត់ថា QS World) សម្រាប់សាកលវិទ្យាល័យជួរមុខនៅពិភពលោកចំនួន ១០១១ ។
ជាលើកដំបូងវៀតណាមមានសាកលវិទ្យាល័យចំនួនពីរស្ថិតនៅក្នុងចំណោមកំពូលសាលាទាំង ១.០០០ លើពិភពលោក
យោងតាមតារាងរៀបចំណាត់ថ្នាក់ នេះជាលើកដំបូងដែលវៀតណាមមានសាកលវិទ្យាល័យចំនួន២លេចធ្លោក្នុងចំណាត់ថ្នាក់នេះគឺសាកលវិទ្យាល័យជាតិហូជីមិញនិងសាកលវិទ្យាល័យជាតិហាណូយ។ ជាមួយនឹងលទ្ធផលនេះសាកលវិទ្យាល័យជាតិទីក្រុង ហូជីម៉ិញត្រូវបានជាប់ចំណាត់ថ្នាក់កំពូល 69% នៃសាកលវិទ្យាល័យជួរមុខដែលមានឈ្មោះក្នុងតារាងរៀបចំណាត់ថ្នាក់សកល វិទ្យាល័យនៅលើពិភពលោកឆ្នាំ ២០១៩ និងស្ថិតនៅក្នុងក្រុម 4% នៃសាកលវិទ្យាល័យជួរមុខនៅលើពីភពលោក ក្នុងចំណោមសកលវិទ្យាល័យសរុបចំនួន ២៣.០០០៕
(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន