វៀតណាមស្វាគមន៍វិនិយោគិនកាណាដាជានិច្ច

21:35 | 09/06/2018 (ដោយ ស្រីព្រេជ)

យុគសម័យ - ក្នុងឱកាសចូលរួមសន្និសីទកំពូលក្រុមប្រទេស G7 និងបំពេញទស្សនកិច្ចនៅប្រទេសកាណាដា នារសៀលថ្ងៃទី៨មិថុនាតាមម៉ោងតំបន់ នៅទីក្រុង Quebec នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមកិច្ចប្រជុំតុមូលស្តីពីធុរកិច្ចវៀតណាម - កាណាដា។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិនៅក្នុងសិក្ខាសាលា

ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្រ្តីបានសម្ដែងជំនឿទុកចិត្តថា នាពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មលើគ្រប់ជ្រុងជ្រោយនិងជឿនលឿនសំរាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ចូលជាធរមាននោះ នឹងបង្កើតឡើងបរិយាកាសធ្វើអាជីវកម្មយ៉ាងងាយស្រួលដើម្បីទាក់ទាញវិនិយោគិនកាណាដាដ៏ច្រើនកុះករចូលមកវៀតណាម។ ស្ដីពីសក្ដានុភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងថា៖ “វៀតណាមកំណត់ថា កាណាដាជាដៃគូសំខាន់នៅទ្វីបអាមេរិក ព្រោះថាខឿនសេដ្ឋកិច្ចនៃប្រទេសទាំងពីរមានសក្ដានុភាពដ៏ធំធេង ហើយមានលក្ខណៈជួយឧបត្ថម្ភគ្នាទៅវិញទៅមក។ ពិសេសគឺ វៀតណាមមានខឿនកសិកម្មត្រូពិចដ៏សម្បូរបែបណាស់ ដែលពោរពេញទៅដោយផលិតផលឆ្ងាញ់ សម្បូរជីវជាតិ ក៏ដូចជាត្រូវបានធានាអនាម័យចំណីអាហារផងដែរ”។

នៅសិក្ខាសាលានេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានថ្លែងបញ្ជាក់ថា ទុនវិនិយោគដោយផ្ទាល់ពីបរទេសគឺសំខាន់ណាស់ចំពោះវៀតណាម ដោយហេតុនេះវៀតណាមតែងតែយកចិត្តទុកដាក់ដល់វិនិយោគិនបរទេស និងការពារសិទ្ធិនិងផលប្រយោជន៍ដ៏ស្របច្បាប់របស់វិនិយោគិន។ លោក Vincent Joli-Coeur អនុប្រធានធនាគារជាតិកាណាដា បានវាយតំលៃខ្ពស់ចំពោះការកែទម្រង់ ការផ្លាស់ប្ដូរថ្មីរបស់វៀតណាមក្នុងអំឡុង៣០ឆ្នាំកន្លងមក ព្រមទាំងសម្ដែងសុទិដ្ឋិនិយមអំពីឱកាសវិនិយោគនៅវៀតណាម។

ទិដ្ឋភាពនៃជំនួបរវាងនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ជាមួយទេសាភិបាលកាណាដាលោកស្រី Julie Payette

មុននោះ នារសៀលថ្ងៃទី៨មិថុនា នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយអគ្គទេសាភិបាលកាណាដាលោកស្រី Julie Payette។ ក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីអះអាងថា វៀតណាមគាំទ្រយ៉ាងពេញទំហឹងចំពោះប្រធានបទស្ដីពីបម្រែបម្រួលអាកាសធាតុនិងមហាសមុទ្រនៃកិច្ចប្រជុំកំពូលក្រុម G7 លើកនេះ ហើយនឹងខិតខំប្រឹងប្រែងដើម្បីរួមវិភាគទានទៅក្នុងជោគជ័យរួមនៃកិច្ចប្រជុំ។

ស្តីពីបញ្ហាសមុទ្រខាងកើត ថ្នាក់ដឹកនាំទាំងពីរនាក់បានគាំទ្រការធានាសន្តិសុខ សុវត្ថិភាពនិងសេរីភាពនាវាចរណ៍ អាកាសចរណ៍ ដោះស្រាយដោយសន្តិវិធីរាល់ជម្លោះ ដោយឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS)។ គោរពដំណើរការការទូត មិនប្រើប្រាស់អំពើហឹង្សានិងគំរាមកំហែងប្រើប្រាស់អំពើហឹង្សា អនុវត្តពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវ DOC ព្រមទាំងខិតខំប្រឹងប្រែងសម្រេច COC ប្រកបដោយជាក់ស្តែង៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន

អានច្រើនបំផុត