សារព័ត៌មានជប៉ុនផ្សព្វផ្សាយយ៉ាងមហោឡារឹតអំពីពិធីទទួលបដិសណ្ឋារកិច្ចប្រធានរដ្ឋលោក Tran Dai Quang

21:11 | 31/05/2018

នាថ្ងៃទី៣០និងទី៣១ ឧសភា សារព័ត៌មានជប៉ុនបានផ្សព្វផ្សាយយ៉ាងមហោឡារឹតអំពីពិធីទទួលបដិសណ្ឋារកិច្ចប្រធានរដ្ឋ វៀតណាមលោក Tran Dai Quang និងលោកជំទាវនៅព្រះបរមរាជវាំងជប៉ុន។

ពិធីទទួលបដិសណ្ឋារកិច្ចប្រធានរដ្ឋវៀតណាមលោក Tran Dai Quang (រូបថត៖ TTXVN)

ទំព័រវេបសាយរបស់ស្ថានីយ៍ទូរទស្សន៍ NHK ឲ្យដឹងថា ពិធីទទួលបដិសណ្ឋារកិច្ចប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងលោកជំទាវក្នុងឋានៈជាភ្ញៀវថ្នាក់ជាតិ បានប្រព្រឹត្តទៅនៅព្រះបរមរាជវាំងជប៉ុននាថ្ងៃទី៣០ ឧសភា។ បន្ទាប់នោះ លោក Tran Dai Quang និងលោកជំទាវបានអញ្ជើញចូលគាល់ព្រះចៅអធិរាជនិងព្រះរាជអគ្គមហេសី។ ក្នុងជំនួបនេះ ប្រធានរដ្ឋលោក Tran Dai Quang បានវាយតំលៃថា ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ព្រះចៅអធិរាជនិងព្រះរាជអគ្គមហេសីក្នុងឆ្នាំ២០១៧ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងទ្វេភាគី។

ទំព័រដើមកាសែត Asahi ចេញនាថ្ងៃទី៣០ ឧសភា ក៏បានចុះផ្សាយអត្ថបទសរសេស្ដីពីពិធីទទួលបដិ សណ្ឋារកិច្ចប្រធានរដ្ឋលោក Tran Dai Quang ផងដែរ។ ពិធីជប់លៀងថ្នាក់ជាតិទទួលស្វាគមន៍លោក Tran Dai Quang ត្រូវបានរៀបចំឡើងនាយប់ថ្ងៃដដែល ដោយមានការចូលរួមរបស់ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ក្សត្រី នាយករដ្ឋមន្រ្តីលោក Shinzo Abe និងលោកជំទាវ។ ក្នុងពិធីនេះ ព្រះចៅអធិរាជមានប្រសាសន៍ថា ខ្លួនមានការរំភើបចិត្តយ៉ាងខ្លាំងចំពោះការទទួលស្វាគមន៍យ៉ាងមហោឡារឹតក្នុងដំណើរទស្សនកិច្ចនៅវៀតណាមនាឆ្នាំ២០១៧។ ព្រះចៅអធិរាជបានជូនពរឲ្យទំនាក់ទំនងរវាងប្រ ទេសទាំងពីរកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។

ក្នុងពេលនោះ តាមកាសែត Yomiuri ឲ្យដឹងថា នៅពិធីជប់លៀង ប្រធានរដ្ឋលោក Tran Dai Quang បានបញ្ជាក់ថា រាល់ការចាប់អារម្មណ៍ដ៏ល្អប្រសើរអំពីព្រះចៅអធិរាជនិងព្រះរាជអគ្គមហេសីក្នុងដំណើរទស្សនកិច្ចនៅវៀតណាមនាឆ្នាំ២០១៧ នៅតែដិតជាប់ក្នុងដួងចិត្តប្រជាជនវៀតណាម ហើយនេះជាកម្លាំងចលករខាងស្មារតីដើម្បីជំរុញទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម

អានច្រើនបំផុត