ទេសាភិបាលអូស្ត្រាលីបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម

15:56 | 27/05/2018 (ដោយ ស្រីព្រេជ)

យុគសម័យ - នាថ្ងៃទី២៦ឧសភា ទេសាភិបាលអូស្ត្រាលី លោក Peter Cosgrove និងលោកជំទាវបានចាកចេញ ពីទីក្រុងហូជីមិញ បញ្ចប់ប្រកបដោយជោគជ័យ ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី២៣ដល់ថ្ងៃ ទី២៦ឧសភាឆ្នាំ២០១៨ តាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang។

ទេសាភិបាលអូស្ត្រាលី លោក Peter Cosgrove បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចនៅវៀតណាម (រូបថតៈ vov.vn)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ទេសាភិបាលអូស្ត្រាលី លោក Peter Cosgrove បានអញ្ជើញ ជួបពិភាក្សាជាមួយប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ជួបប្រាស្រ័យជាមួយមជ្ឈដ្ឋានសារព័ត៌មាន ជួបសម្តែងការគួរសមអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនិស្តវៀតណាម លោក Nguyen Phu Trong ជួបសវនការជាមួយនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ជួបសំណេះសំណាលជាមួយប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Nguyen Thanh Phong។

ទេសាភិបាលអូស្ត្រាលី លោក Peter Cosgrove អញ្ជើញជួបសម្តែងការគួរសម អគ្គលេខាមជ្ឈិមបក្ស លោក Nguyen Phu Trong (រូបថតៈ vov.vn)

ក្នុងឱកាសនេះដែរ ទេសាភិបាលអូស្រ្តាលី លោក Peter Cosgrove បានអញ្ជើញដាក់កម្រងផ្កានៅស្តូប រំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីនិងចូលប្រាំង្គ តម្កល់សព គោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញផងដែរ។


អូស្ត្រាលី លោក Peter Cosgrove អញ្ជើញជួបសវនការជាមួួយប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan

នៅក្នុងជំនួបទាំងអស់ ភាគីទាំងពីរបានឯកភាព បន្តអនុវត្តរាល់សកម្មភាព រំលឹកខួបលើកទី៤៥ នៃទិវាបង្កើតទំនាក់ទំនងការទូតពីមជ្ឈឹមដល់តំបន់ បង្កើនមនសិការរវាងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសក្នុងជំនាន់យុវជន និស្សិតអំពីទំនាក់ទំនងវៀតណាម-អូស្ត្រាលី ស្តីពីទិសដៅនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនាពេលខាងមុខ ភាគីទាំងពីរបានឯកភាព ពង្រឹងថែមទៀតការជឿទុកចិត្តនយោបាយ ការជឿទុកចិត្តយុទ្ធសាស្ត្រតាមរយៈការបង្កើនដំណើរទស្សនកិច្ច លើកកម្ពស់ប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ ព្រមទាំងពន្លឿនយន្តការ ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការដែលទើបបានបង្កើតថ្មី ជាពិសេស ជម្រុញសកម្មភាពជួបប្រាស្រ័យមិត្តភាពរវាងមជ្ឈដ្ឋាននានាក្នុងសង្គម។

រូបថតៈ vov.vn

ភាគីទាំងពីរបានអះអាង គាំទ្រគ្នាទៅវិញទៅមកលើបណ្តាវេទិកាតំបន់និងអន្តរជាតិ ជាពិសេសគឺ អង្គការសហប្រជាជាតិ អាស៊ាននិងយន្តការដឹកនាំដោយអាស៊ាន។ រួមសហការនូវគោលជំហរក្នុបញ្ហាសមុទ្រខាងកើត និងសហការយ៉ាងជិតស្និទ្ធិក្នុងការអនុវត្តកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត