វៀតណាម-អូស្ត្រាលីធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ

17:12 | 24/05/2018 (ដោយ ស្រីព្រេជ)

យុគសម័យ - ពិធីទទួលស្វាគមន៍ទេសាភិបាលអូស្ត្រាលីលោក Peter Cosgrove និងលោកជំទាវត្រូវបានរៀបចំឡើងយ៉ាងមហោឡារិកនៅវិមានប្រធានរដ្ឋនាព្រឹកថ្ងៃទី២៤ឧសភានៅទីក្រុងហាណូយ។ បន្ទាប់ពីពិធីទទួលស្វាគមន៍ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងទេសាភិបាលអូស្ត្រាលីលោក Peter Cosgrove បានអញ្ជើញចាប់ផ្តើមជំនួបពិភាក្សា។

ទិដ្ឋភាពនៃពិធីទទួលបដិសណ្ឋារកិច្ចទេសាភិបាលអូស្ត្រាលីលោក Peter Cosgrove (រូបថតៈ vov.vn)


នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាព អនុវត្តឲ្យបានទូលំទូលាយនូវសកម្មភាពរំលឹកខួបលើកទី៤៥ឆ្នាំនៃទិវាបង្កើតទំនាក់ទំងការទូត ពីមជ្ឈឹមដល់តំបន់ ដើម្បីជួយឲ្យប្រជាជននៃប្រទេសទាំងពីរ ជាពិសេសគឺជំនាន់យុវជនយល់ច្បាស់អំពីទំនាក់ទំនងវៀតណាម-អូស្ត្រាលី។ ស្តីពីទិសដៅទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនាពេលខាងមុខ ភាគីទាំងពីរបានឯកភាព ពង្រឹងថែមទៀតការជឿទុកចិត្តនយោបាយតាមរយៈការបង្កើនដំណើរទស្សនកិច្ចទៅវិញទៅមក លើកម្ពស់ប្រ សិទ្ធភាពរបស់យន្តការសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ព្រមទាំងពន្លឿនក្របខ័ណ្ឌសហប្រតិបត្តិការថ្មីមួយចំនួនទៀត។ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា ត្រូវខិតខំប្រឹងប្រែង ដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតនូវវិស័យសហប្រតិបត្តិការស្នូលដូចជា សន្តិសុខ ការពារជាតិ ពាណិជ្ជកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា អប់រំនិងបណ្តុះបណ្តាលជាដើម។

ទន្ទឹមនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនោះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរមតិលើបញ្ហាតំបន់និងអន្តរជាតិដែលមានការ យកចិត្តទុកដាក់ដូចគ្នា។ ភាគីទាំងពីរបានអះអាងគាំទ្រគ្នាទៅវិញទៅមកលើបណ្តាវេទិកាតំបន់និងអន្តរជាតិ ជាពិសេស គឺអង្គការសហប្រជាជាតិ អាស៊ាននិងវេទិកានានាដឹកនាំដោយអាស៊ាន ជាពិសេសមានគោលជំហរួមក្នុងបញ្ហាសមុទ្រខាងកើតនិងសហប្រតិបត្តិការយ៉ាងស្អិតរមូតក្នុងការអនុវត្តកិច្ចព្រមព្រៀង

បន្ទាប់ពីពិធីទទួលស្វាគមន៍និងជួបពិភាក្សា ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងទេសាភិបាលអូស្ត្រាលី លោក Peter Cosgrove បានអញ្ជើញជាអធិបតីសន្និសីទកាសែត ជូនដំណឹងនូវលទ្ធផលនៃជំនួបពិភាក្សា។

Ảnh minh họaប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ជាមួយទេសាភិបាលអូស្ត្រាលី លោក Peter Cosgrove (រូបថតៈ vov.vn)

នៅក្នុងសន្និសីទកាសែត ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអះអាង គោរពទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយអូស្ត្រាលី ព្រមទាំងសម្តែអនូវការពេញចិត្តចំពោះការអភិវឌ្ឍគួរឲ្យកត់សម្គាល់នៃទំនាក់ទំនងលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ លោក Tran Dai Quang អញ្ជើញមានប្រសាសន៍ថា៖“ភាគីទាំងពីរនឹងពិនិត្យមត់ចត់លើរបាំងពាណិជ្ជកម្មទាំងអស់ដែលជះឥទ្ធិពលដល់មុខទំនិញនាំចេញរបស់គ្នាទៅវិញទៅមកនិងមានគោលនយោបាយលើកទឹកចិត្ត ជួយឧបត្ថម្ភសហគ្រាសនៃប្រទេសទាំងពីរធ្វើការបណ្តាក់ទុន បង្កើតឡើងជំហានលោតផ្លោះនាពេលខាងមុខ។ វៀតណាមវាយតម្លៃខ្ពស់ចំពោះការបន្តផ្តល់អាទិភាព ODA សម្រាប់វៀយណាមរបស់អូស្ត្រាលីផងដែរ”។

រីឯខ្លួនវិញ ទេសាភិបាលអូស្ត្រាលី លោក Peter Cosgrove បានសម្តែងក្តីសោមនស្សរីករាយ ដែលបានមកបំពេញទស្សនកិច្ចនៅវៀតណាមចំទៅនឹងឱកាសនៃប្រទេសទាំងពីររំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតនិងឈានដល់កសាងទំនាក់ទំនងទ្វេភាគីយ៉ាងទូលំទូលាយជាង។

ថ្នាក់ដឹកនាំនៃភាគីទាំងពីរអនុវត្តន៍កិច្ចពិភាក្សា

ទេសាភិបាលអូស្ត្រាលីក៏បានអះអាងថា អូស្ត្រាលីមានមោទនៈយ៉ាងក្រៃលែងពេលមានវៀតណាមជាមិត្ត ជាដៃគូជិតស្និទ្ធិ រួមដៃគ្នា ដើម្បីសន្តិភាពនិងវិបុលភាពរបស់ប្រទេសទាំងពីរ របស់តំបន់និងពិភពលោកទាំងមូល។

នៅក្នុងព្រឹកថ្ងៃដដែល ទេសាភិបាលអូស្ត្រាលី លោក Peter Cosgrove បានអញ្ជើញទៅដាក់កម្រង់ផ្កានៅស្តូបរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនពលី និងចូលប្រាំងកម្កល់សព គោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញផងដែរ៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន

អានច្រើនបំផុត