ស្នាដៃរូបថត“ប្រជុំកោះ Truong Sa” (Spratly Island) ត្រូវបានជ្រើសរើសឱ្យដាក់តាំងបង្ហាញដោយគ្មានកាលកំណត់ដោយនៅស្ថានទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក

18:57 | 06/08/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ស្នាដៃរូបថត “ប្រជុំកោះ Truong Sa” (Spratly Island)» ត្រូវបានរចនាឡើងជាផ្ទាំងបដាដែលមានទំហំធំហើយត្រូវបានតាំងបង្ហាញជារៀងរហូតនៅក្នុងព្រឹត្តិការណ៍ការទូតពិសេសរបស់ស្ថានទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក។

ស្នាដៃរូបថត“ប្រជុំកោះ Truong Sa” (Spratly Island)

នាថ្ងៃទី ៥ ខែសីហា លោកស្រី​ Tran Thu Trang ប្រធានផ្នែកទំនាក់ទំនងនៃស្ថានទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក បានជូនដំណឹងដល់អ្នកថតរូប Gian Thanh Son អំពីព័ត៌មាននេះ។ យោងតាមអ្នកទទួលបន្ទុកផ្នែកទំនាក់ទំនងព័ត៌មានបានឲ្យដឹងថា ស្ថានទូតបានជ្រើសរើសនិងប្រើប្រាស់រូបថតពីលើអាកាសនៃប្រជុំកោះ Truong Sa” (Spratly Island)» ដើម្បីធ្វើផ្ទាំងបដាធំមួយ។ ផ្ទាំងបដានេះនឹងត្រូវបានតាំងបង្ហាញដោយគ្មានកាលកំណត់ក្នុងអំឡុងពេលមានព្រឹត្តិការណ៍ការទូតពិសេសរបស់ស្ថានទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក។

ស្នាដៃរូបថត“ប្រជុំកោះ Truong Sa” (Spratly Island)

អ្នកថតរូប Gian Thanh Son បានឲ្យដឹងថា លោកពិតជាសប្បាយរីករាយណាស់ដែលបានចូលរួមចំណែកតូចមួយដើម្បីកិត្តិយសជាតិនិងអភិរក្សអធិបតេយ្យភាពរបស់វៀតណាមលើសមុទ្រនិងកោះនៅសមុទ្រខាងកើត។ លោកក៏បានថ្លែងអំណរគុណនិងអបអរសាទរចំពោះសមិទ្ធិផលការទូតដ៏អស្ចារ្យរបស់ស្ថានទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន

អានច្រើនបំផុត