ឧបនាយករដ្ឋមន្ត្រីលោក Truong Hoa Binh អញ្ជើញចូលរួមពិធីសម្ពោធគម្រោងទេសចរណ៍និងសេវាកម្មសំខាន់ៗជាច្រើននៅទីក្រុង Hai Phong

10:57 | 07/06/2020 (បកប្រែដោយសាមេត)

យុគសម័យ - ឧបនាយករដ្ឋមន្រ្តីសង្ឃឹមថា ក្នុងរយៈពេលខាងមុខនេះ ទីក្រុង Hai Phong នឹងមានផលិតផលទេសចរណ៍លំដាប់ខ្ពស់និងប្រកបដោយគុណភាពជាច្រើនដោយចាប់និន្នាការទេសចរណ៍ថ្មី។

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh អញ្ជើញចូលរួមក្នុងពិធីបើកឆ្នេរសិប្បនិម្មិត Dragon នៅតំបន់ទេសចរណ៍អន្តរជាតិ Doi Rong ។

នាថ្ងៃទី ៦ ខែមិថុនា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh បានអញ្ជើញចូលរួមពិធីសម្ពោធនិងដាក់ឲ្យដំណើរការឆ្នេរសិប្បនិម្មិតនៅតំបន់ទេសចរណ៍អន្តរជាតិ Doi Rong (Do Son) គំរោងរថយន្តខ្សែកាប Cat Hai - Phu Long និងរមណីយដ្ឋាន Flamingo Cat Ba Beach Resort នៅស្រុក Cat Hai (ទីក្រុង Hai Phong) ។

ទាំងនេះគឺជាគំនួសសំខាន់នៃកាលវិភាគរបស់ភ្ញៀវទេសចរនៅពេលធ្វើដំណើរមកដល់ទីក្រុង Hai Phong។

ថ្លែងមតិនៅក្នុងពិធីបើករថយន្ដខ្សែកាប Cat Hai - Phu Long ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh បានវាយតម្លៃខ្ពស់ចំពោះការបញ្ចប់គម្រោងនៃទីក្រុង Hai Phong ក្នុងស្ថានភាពលំបាកដោយសារការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ហើយបានអះអាងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច - សង្គម ជាពិសេសហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ រួមជាមួយការកែលម្អបរិយាកាសវិនិយោគអាជីវកម្មនឹងបង្កលក្ខណៈងាយស្រួលនិងទាក់ទាញវិនិយោគិនក្នុងស្រុកនិងបរទេសឱ្យមកវិនិយោគនៅក្នុងទីក្រុង Hai Phong។

លោកឧបនាយករដ្ឋមន្រ្តីបានសង្ឃឹមថា ក្នុងរយៈពេលខាងមុខនេះ ទីក្រុង Hai Phong នឹងមានផលិតផលទេសចរណ៍លំដាប់ខ្ពស់និងប្រកបដោយគុណភាពជាច្រើនដោយចាប់និន្នាការទេសចរណ៍ថ្មី៖ “ដើម្បីឱ្យវិស័យទេសចរណ៍មានការអភិវឌ្ឍទៅមុខទៀត ដោយមានចក្ខុវិស័យដល់ឆ្នាំ ២០៣០ ទីក្រុង Hai Phong ត្រូវតែក្លាយជាមជ្ឈមណ្ឌលទេសចរណ៍អន្តរជាតិ ខ្ញុំស្នើថា ទីក្រុង Hai Phong បន្តជំរុញការទាក់ទាញវិនិយោគដើម្បីដាក់ពង្រាយគំរោងហេដ្ឋារចនាសម្ព័នទេសចរណ៍ដែលមានគុណភាពខ្ពស់ជាច្រើនស្របតាមផែនការ ដើម្បីចាប់យកនិន្នាការ មានផលិតផលទេសចរណ៍ដែលមានលក្ខណៈពិសេសនិងស្របតាមស្ថានភាពជាក់ស្តែង ទាក់ទាញវិនិយោគិនដែលមានសក្តានុពលជាច្រើន”៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: vovworld.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម
អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង

អានច្រើនបំផុត