សមាគមព្រះពុទ្ធសាសនាវៀតណាមអំពាវនាវឱ្យ ព្រះសង្ឃ ពុទ្ធបរិស័ទ បន្តសាមគ្គីគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល

10:49 | 08/05/2020 (ប្រែសម្រួលដោយ ហេង វុធ្ធី)

យុគសម័យ - នាព្រឹកថ្ងៃទី ៧ ខែឧសភា ពិធីបុណ្យវិសាខបូជាឆ្នាំ ២០២០ (ពុទ្ធសករាជឆ្នាំ ២៥៦៤ ) ត្រូវបានរៀបចំឡើងយ៉ាងមហាឡារិកនៅទីក្រុងហាណូយ ក្រោមលក្ខខណ្ឌនៃការធានាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល ។

សមាគមព្រះពុទ្ធសាសនាវៀតណាមអំពាវនាវឱ្យ ព្រះសង្ឃ ពុទ្ធបរិស័ទ បន្តសាមគ្គីគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល

នៅក្នុងលិខិតមួយដើម្បីអបអរសាទរទិវាវិសាខបូជាឆ្នាំ ២០២០ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man បានសំដែងបំណងថា សមាគមព្រះពុទ្ធសាសនាវៀតណាម ព្រះសង្ឃ នកមុខអ្នកការ ពុទ្ធបរិស័ទ ឧបាសក ឧបាសិការ បន្តលើកកម្ពស់ធ្លុងសាមគ្គីភាពប្រជាជនទាំងមូលដោយមានស្មារតី “ ប្រទេសជាតិវិបុលភាព - ប្រជាជនសុខសន្តិភាព” និងទឹកចិត្តមេត្តាករុណារបស់ព្រះពុទ្ធសាសនានឹងជួយឲ្យប្រទេសជាតិជំនះពុះពារលើការលំបាក់និងវាយជ័យជំនះលើជំងឺរាតត្បាត កូវីដ១៩ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធានាបាននូវការការពារជាតិនិងសន្តិសុខនិងផ្តល់អំណាចដល់ប្រទេសនិងប្រជាជនផងដែរ។ ពិធីបុណ្យវិសាខបូជាឆ្នាំ ២០២០ បានជូនសារអំពីចំណងសាមគ្គីភាពនិងការស្រុះចិត្តគំនិតគ្នាដើម្បីយកឈ្នះលើជំងឺរាតត្បាតសកលកូវីដ១៩។

ព្រះតេជគុណ Thich Gia Quang អនុប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈិមសមាគមព្រះពុទ្ធសាសនា វៀតណាមបានមានពុទ្ធដីការថា៖«ក្នុងឱកាសពិធីបុណ្យវិសាខបូជាឆ្នាំនេះ គណៈកម្មការអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាភិបាលមានបំណងចង់អោយ ព្រះសង្ឃ ឧបាសក ឧបាសិការ និងពុទ្ធបរិស័ទ ក៏ដូចជាសមាគមន៍ពុទ្ធបរិស័ទវៀតណាមនៅក្រៅប្រទេសចូលរួមយ៉ាងសកម្មក្នុងការងាររួមវិភាគទានគុណធម៍ដើម្បីនាំមកនូវអត្ថប្រយោជន៍ដល់ជីវិតមនុស្សទាំងអស់គ្នា។

ក្នុងបរិបទជាក់ស្តែងដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩ យើងត្រូវតែខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបញ្ចប់របៀបវារៈនៃមហាសន្និបាតព្រះពុទ្ធសាសនាទូទាំងប្រទេសលើកទី ៨ ក៏ដូចជាលើកកម្ពស់បញ្ញាសមូហភាព ការផ្លាស់ប្តូរថ្មី និងច្នៃប្រឌិតតាមវិធីសាស្រ្តណែនាំព្រះពុទ្ធបរិស័ទដើម្បីសម្របខ្លួនទៅនឹងស្ថានភាពថ្មីផងដែរ»៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vov.vn)

(ប្រែសម្រួលដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត