សិល្បករជាង ១៦០ នាក់ នឹងចូលរួមប្រគុំតន្រ្តីអាស៊ានឆ្នាំ ២០១៩

18:39 | 22/05/2019 (ប្រភព៖ dangcongsan.vn បកប្រេដោយ ហេង វុធ្ធី)

យុគ្គសម័យ - នាយកដ្ឋានសិល្បៈវៀតណាមបានឱ្យដឹងថា នឹងមានសិល្បករវៀតណាមនិងអន្តរជាតិជាង ១៦០ នាក់ នឹងចូលរួមប្រគុំតន្រ្តីអាស៊ានឆ្នាំ ២០១៩ ដែលរៀបចំឡើងចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣១ ខែឧសភានៅទីក្រុង Hai Phong វៀតណាម ។

សិល្បករជាង ១៦០ នាក់ នឹងចូលរួមប្រគុំតន្រ្តីអាស៊ានឆ្នាំ ២០១៩ (រូបថតៈ dangcongsan.vn)

ប្រគុំតន្រ្តីលើកនេះ មានការចូលរួមរបស់ប្រទេសអាស៊ានចំនួន ៧ រួមមានប្រទេស កម្ពុជា ឡាវ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងថៃ ដោយមានសិល្បករសរុបជាង៦០ រូប។ វៀតណាមនឹងជ្រើសរើសអង្គភាពសិល្បៈចំនួន ៤ ដែលតំណាងឱ្យតំបន់ទាំង៣នៃប្រទេសខ្លួនមកចូលរួមដោយមាសិល្បករប្រមាណ ១០០ នាក់។

គួរបញ្ជាក់ថាប្រគុំតន្ត្រីអាស៊ានឆ្នាំ ២០១៩ គឺជាព្រឹត្តិការណ៍វប្បធម៌មួយដែលជម្រុញទំនាក់ទំនងសហប្រតិបត្តិការក្នុងវិស័យវប្បធម៌សិល្បៈរវាងវៀតណាមនិងបណ្តាប្រទេសក្នុងតំបន់ ។ម្យ៉ាងវិញទៀតនេះគឺជាព្រឹត្តិការណ៍ដែលប្រមូលផ្តុំរាល់អង្គភាពសិល្បៈគួរឲ្យកត់សម្គាល់ពីបណ្តាប្រទេសអាស៊ានផងដែរ។ ទន្ទឹមនឹងនេះដែរ នេះក៏គឺជាស្ពានតភ្ជាប់ ដើម្បីជួយប្រជាជននៃបណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់កាន់តែយល់ដឹងគ្នា រួបរួមសាមគ្គីគ្នា ដើម្បីរួមចំណែកក្នុងការកសាងសហគមន៍អាស៊ានដែលកាន់តែរីកចម្រើនផងដែរ៕

(ប្រភព៖ dangcongsan.vn បកប្រេដោយ ហេង វុធ្ធី)

(ប្រភព៖ dangcongsan.vn បកប្រេដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន

អានច្រើនបំផុត