ប្រទេសថៃបោះពុម្ពសៀវភៅដ៏មានតម្លៃអំពីលោកប្រធានហូជីមិញ

16:31 | 19/05/2019

យុគសម័យ - សៀវភៅ “លោកប្រធានហូជីមិញ - អ្នកបានដាក់មូលដ្ឋានគ្រឹះសម្រាប់ទំនាក់ទំនងវៀតណាម - ថៃសម័យទំនើប” ជាពីរភាសាវៀតណាមនិងថៃ ត្រូវបានឧទ្ទេសនាមជាមួយមហាជន ចំទៅនឹងខួបលើកទី ៩០ នៃសកម្មភាពរបស់លោកអ៊ំហូនៅប្រទេសថៃនិងអបអរសាទរទិវាកំណើតរបស់លោកប្រធានហូជីមិញ។

បណ្ឌិត Boonlue Chaimano ប្រធានមុខវិជ្ជាភាសាថៃនៃសាកលវិទ្យាល័យ Lampang Rajabhat បានផ្តល់សៀវភៅមួយក្បាល ដល់សាកលវិទ្យាធិការនៃមហាវិទ្យាល័យ Lampang Rajabhat (TTXVN)

សៀវភៅនេះមានចំណងជើងថា “លោកប្រធានហូជីមិញ - អ្នកបានដាក់មូលដ្ឋានគ្រឹះសម្រាប់ទំនាក់ទំនងវៀតណាម - ថៃសម័យទំនើប” ដែលជាឯកសារដ៏មានតម្លៃស្តីពីលោកប្រធានហូជីមិញ ដែលមានអត្ថន័យ រួមចំណែកជំរុញទំនាក់ទំនងជិតស្និទ្ធរវាងរដ្ឋនិងប្រជាជននៃប្រទេសទាំងពីរ។ សៀវភៅនេះ ត្រូវបាននិពន្ធនិងចងក្រងដោយសាស្ត្រាចារ្យ បណ្ឌិត Truong Thi Hang នៅមហាវិទ្យាល័យ Lampang Rajabhat និង សាស្ត្រចារ្យ Chuan Petkaew នៅមហាវិទ្យាល័យ Suratthani Rajabhat។ ដោយមាន ៥០៧ទំព័រជាភាសាថៃ និង៣៨៧ទំព័រជាភាសាវៀតណាម សៀវភៅនេះ ត្រូបានរំពឹងទុកថា នឹងនាំមកនូវអត្ថប្រយោជន៍សម្រាប់មជ្ឈដ្ឋានស្រាវជ្រាវទាំងវៀតណាមនិងថៃ។ ជាពិសេស សៀវភៅមួយក្បាលនេះនឹងនាំមកក្តីសប្បាយសម្រាប់អ្នកដែលស្រឡាញ់ស្រាវជ្រាវអំពីជីវិតនិងអាជីពរបស់អគ្គមគ្គុទេសដ៏មហិហាររបស់ពិភពលោក៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន

អានច្រើនបំផុត