កិច្ចប្រជុំក្រុមប្រឹក្សាពជម្រុញទេសចរណ៍អាស៊ីលើកទី១៦ឆ្ពោះទៅរកតំបន់អភិវឌ្ឍន៍ទេសចរណ៍ដ៏សកម្ម

20:54 | 06/09/2018

កិច្ចប្រជុំក្រុមប្រឹក្សាជម្រុញទេសចរណ៍អាស៊ីលើកទី១៦ - CPTA 16 ដោយមានការចូលរួមពីបណ្តាទីក្រុងជាសមាជិកដូចជាទីក្រុង តូក្យូ កូឡាឡាំពូ ហ្សាកា តា តៃប៉ី ម៉ានីល និងហាណូយ បានបើកជាផ្លូវការនាថ្ងៃទី ០៦ ខែកញ្ញា នៅ ទីក្រុងហាណូយ។ នេះគឺជាលើកទី៤ដែលទីក្រុងហាណូយ រៀបចំ ព្រឹត្តិការណ៍ នេះ។

តំណាងទាំងឡាយដែលចូលរួមសន្និសីទក្រុមប្រឹក្សាពន្លឿនទេសចរណ៍អាស៊ីលើកទី ១៦

នៅក្នុងកិច្ចប្រជុំនេះតំណាងទាំងឡាយបានផ្តោតលើការពិភាក្សានិងវាយតម្លៃការងារដែលបានអនុវត្ត រៀបចំនិង ឯកភាព ផែនការ គម្រោងថ្មី ព្រមទាំងលើកឡើងវិធានការនានាដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ នៃបណ្តាញ ទីក្រុងធំ នៅអាស៊ីជាដើម។ ចំណុចសំខាន់នៃសន្និសីទនេះគឺការពិភាក្សាអំពី គោលនយោបាយនិង សកម្មភាព សំដៅនឹង ទាក់ទាញភ្ញៀវទេសចរមកកាន់ទីក្រុង នានានៅអាស៊ីឲ្យកាន់តែច្រើនថែមទៀត។

តាមរយៈការរៀបចំកិច្ចប្រជុំនោះ វិស័យទេសចរណ៍ហាណូយ នឹងមានឱកាសឧទ្ទេសនាមជូនមិត្តភក្តិអន្តរជាតិ អំពីទីក្រុងហាណូយដ៏រស់រវើក រួសរាយ រាក់ទាក់ ព្រមទាំង ផ្សព្វផ្សាយអំពីសក្តានុពលនៃវិស័យទេសចរណ៍ ប្រពៃណី វប្បធម៌ ប្រវត្តិសាស្ត្រ ដើម្បីលើកកំពស់រូបភាពនិងតួនាទីរបស់វិស័យ ទេសចរណ៍ ហាណូយនិយាយដោ ឡែក និងឋានៈ ទីក្រុងហាណូយ និយាយរួម ក្នុងដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ។សន្និសីទនេះនឹងប្រព្រឹត្តទៅរហូតមក ដល់ថ្ងៃទី ០៩ ខែកញ្ញា៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន

អានច្រើនបំផុត