សប្តាហ៍វប្បធ៌មវៀតណាមនៅកម្ពុជា ឆ្នាំ២០១៨

21:54 | 06/09/2018 (បកប្រែដោយ ស្រីព្រេជ)

យុគសម័យ - សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា នឹងចាប់ផ្តើមពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ។ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម នឹងសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជារៀបចំកម្មវិធីនេះនៅរាជធានីភ្នំពេញនិងនៅខេត្តបាត់ដំបង។

ការសម្តែងរបស់សិល្បៈករ សិល្បៈការិនីនៅក្នុងព្រឹត្តិការណ៍សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា (រូបថតៈ baovanhoa)

នៅក្នុងឱកាសនេះ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក Le Khanh Hai នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមទៅបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

នេះជាព្រឹត្តិការណ៍មួយក្នុងផែនការនៃកិច្ចសហប្រតិបត្តិការខាងវប្បធម៌ និងវិចិត្រសិល្បៈរវាងវៀតណាមនិងកម្ពុជា ដំណាក់កាល ២០១៨-២០២០ និងក្នុងឱកាសរំលឹកខួបទី៧៣ ទិវាបុណ្យឯករាជ្យជាតិនៃប្រទេសវៀតណាម។

វៀតណាម និងកម្ពុជាមានទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរតាំងពីយូរលង់ណាស់មកហើយ។ ឆ្លងកាត់រយៈពេលជាង៥០ឆ្នាំមក ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរមានភាពរីកចម្រើនយ៉ាងល្អប្រសើរ ហើយសម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើន ទាំងលើវិស័យនយោបាយ សេដ្ឋកិច្ច វប្បធ៌ម ទេសចរណ៍ អប់រំ ដែលបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

នាប៉ុន្មានឆ្នាំកន្លងមក កម្មវិធីសម្តែងវិចិត្រសិល្បៈរវាងប្រទេសទាំងពីរត្រូវបានរៀបចំឡើងជាប្រចាំ ដែលរួមចំណែកសកម្មដល់ការបង្កើនចំណងសាមគ្គីភាព មិត្តភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសនិមួយៗ ក៏ដូចជាបង្កើនការផ្លាស់ប្តូរបទពិសោធន៍រវាងកម្មាភិបាល ជំនាញការខាងវប្បធម៌ វិចិត្រសិល្បៈ នៃប្រទេសទាំងពីរផងដែរ។

ក្នុងកម្មវិធីសប្តាហ៍វប្បធ៌មវៀតណាមនៅកម្ពុជា ឆ្នា២០១៨ នេះ ក្រុមវិចិត្រសិល្បៈវៀតណាមបានត្រៀមរៀបចំការសម្តែងដ៏វិសេសវិសាលជាច្រើន និងពោរពេញទៅដោយលក្ខណៈអត្តសញ្ញាណវប្បធម៌របស់វៀតណាម។ តាមរយៈការសម្តែងសិល្បៈទាំងអស់នេះ កម្មវិធីនឹងបង្ហាញជូនដល់ទស្សនិកជនកម្ពុជា និងមិត្តភក្តិអន្តរជាតិលក្ខណៈស្រស់ស្អាតនៃវប្បធម៌វៀតណាម៕

(បកប្រែដោយ ស្រីព្រេជ)

(បកប្រែដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន

អានច្រើនបំផុត