ពិធីបើកលំហរជំនួយឧបត្ថម្ភដល់សហគមន៍ Blockchain ដំបូងបង្អស់នៅវៀតណាម

07:01 | 20/08/2018

លំហរជំនួយឧបត្ថម្ភអេកូឡូស៊ី Blockchain ដំបូងបង្អស់នៅវៀតណាម - All in Station (AIS) បានដាក់ដំណើរការជាផ្លូវការចាប់ពីថ្ងៃទី១៨ខែសីហា។ AIS មានផ្ទៃដី សរុបជិត ១០០០ ម៉េត្រការ៉េ ស្ថិតនៅខ័ណ្ឌ២ទីក្រុងហូជីមិញ ដោយមានតំបន់ជាច្រើនត្រូវបានរចនាឡើងយ៉ាងសកម្មសំរាប់សកម្មភាផ្សេងៗគ្នាដូចជា បណ្ណាល័យអានសៀវភៅ កន្លែងធ្វើការតាមក្រុមៗ ជាដើម។

កន្លែងអានសៀវភៅនិងជួបប្រាស្រ័យទាក់ទងគ្នានៅ All in Station (AIS) (រូបថតៈ TTXVN)

ថ្លែងមតិក្នុងពិធិនេះ នាយក AIS លោក Ha Hoang Linh បានឲ្យដឹងថា បដិវត្តន៍វិទ្យាសាស្ត្របច្ចេកវិទ្យាលើកទី៤និនាយដោយឡែក និង ខឿនឧស្សាហកម្ម Blockchain (បច្ចេកវិទ្យារក្សាទុកនិងផ្សាយព័ត៌មានដោយប្លុកនានាដែលតភ្ជាប់គ្នានិងបើកទូលាយតាមពេលវេលា) កំពុងផ្លាស់ប្តូរយ៉ាងខ្លាំងក្លា នៅលើពិភពលោក ពីរបៀបផលិតកម្ម ផ្គត់ផ្គង់សេវាកម្ម ធ្វើអាជីវកម្ម ដល់របៀបប្រើប្រាស់និង ប្រាស្រ័យទាក់ទងគ្នាផងដែរ។

ទាំងនោះគឺជាកម្លាំងចលករថ្មីក្នុងការ កែទម្រង់អភិវឌ្ឍន៍យ៉ាងលោតផ្លោះ និងជាឱកាសមាសមួយដែលវៀតណាមអាចទាក់ទងនិងក្តាប់យកនូវសមិទ្ធិផលខាងវិទ្យាសាស្ត្របច្ចេកវិទ្យាឲ្យទាន់ពេលវេលា។ បេសកកម្មរបស់ AIS គឺជាការតភ្ជាប់បណ្តាញនានាជាមួយគ្នា និង ជួយឧបត្ថម្ភ ខាងគោលនយោបាយសំរាប់ប្រព័ន្ធអេកូឡូស៊ី Blockchain និង Start-up ត្រូវបាន បង្កើតឡើង៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន

អានច្រើនបំផុត