លើកតម្កើងសំណង់ឆ្នើមក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស

21:18 | 28/07/2018

ពិធីលើកតម្កើងសំណង់ឆ្នើមក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស បានប្រារព្ធនាព្រឹកថ្ងៃទី២៨ ខែកក្កដានៅទៅក្រុងហាណូយ។

ទិដ្ឋភាពនៃកម្មវិធី

ក្នុងចំណោមសំណង់ទាំង៨ ដែលបានលើកតម្កើងនាឱកាសនេះមានសំណង់ “ផ្លូវ ហូជីមិញ” “ផ្កាយរណបទូរគមនាគមន៍របស់វៀតណាម (VINASAT-I, VINASAT-2)” និងកម្មវិធីចាក់ថ្នាំវ៉ាក់សាំងទូទៅជាដើម។ទាំងអស់នេះសុទ្ធតែជាសំណង់ឆ្នើម គូសសញ្ញាសម្គាល់ច្បាស់លាស់ និងរួមចំណែកដ៏ធំធេងទៅក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេសតាំងពីឆ្នាំ១៩៧៥មក។

តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ ថ្លែងមតិក្នុងពិធី ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue មានបំណងថា បញ្ញាវៀតណាមនឹងបន្តបង្កើតឡើងនូវសំណង់ដែលពោរពេញទៅដោយអត្ថន័យសំខាន់ ព្រោះថា ទាំងអស់នេះជាគំរូគួរជាទីមោទនៈ ទាំងពីឆន្ទៈនិងបញ្ញារបស់មនុស្សវៀតណាមផង។ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានស្នើថា៖ “អង្គកាសហជីព ក្រសួងស្ថាប័ន មូលដ្ឋានត្រូវជម្រុញរាល់ចលនាប្រឡងប្រណាំងក្នុងជួរកម្មាភិបាល កម្មករនិយោជិក ជាពិសេសគឺចលនាប្រឡងប្រណាំងធ្វើពលកម្មពូកែ ពលកម្មច្នៃប្រឌិត លើកកម្ពស់សមត្ថភាព សំដៅលើកកម្ពស់ទិន្នន័យពលកម្ម ជាពិសេសក្នុងលក្ខណៈនៃបដិវត្តន៍ឧស្សាហកម្ម៤.០។ បន្តរកឃើញនិងលើកតម្កើង និង រីកសុះសាយនូវគំរូឆ្នើម កត្តាថ្មី សំដៅនាំចលនានេះឡើងកម្ពស់ថ្មី រួមចំណែកកសាងប្រទេសជាតិ”។

ពិធីលើកតម្កើងសំណង់ឆ្នើមក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស ស្ថិតក្នុងចំណោមសកម្មភាព រំលឹកខួបលើកទី៨៩ នៃទិវាបង្កើតសហជីពវៀតណាម (ថ្ងៃទី ២៨ខែកក្កដា១៩២៩-ថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៨) និងអបអរសាទរ មហាសន្និបាតលើកទី១២នៃសហជីពវៀតណាម៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន

អានច្រើនបំផុត