Trending now

ពង្រីកស្មារតីសាមគ្គីភាព មិត្តភាព និងជួយគ្នាទៅវិញទៅមកនៅតំបន់ព្រំដែនវៀតណាម-កម្ពុជា

11:27 | 19/06/2025 ឌឹកអាញ់

យុគសម័យ - ក្នុងបំណងបង្ហាញពីស្មារតីសាមគ្គីភាព មិត្តភាព គោរព និងជួយគ្នាទៅវិញទៅមក ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពរវាងអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជននៅសងខាងព្រំដែន នាពេលថ្មីៗនេះ ប៉ុស្តិ៍ការពារព្រំដែន My Thanh Tay កងទ័ពការពារព្រំដែនខេត្ត Long An វៀតណាម បានសហការជាមួយអាជ្ញាធរ​មូលដ្ឋាននៃបណ្ដាឃុំជាប់ព្រំដែនជូនថវិកាដើម្បីជួយភាគីកម្ពុជាសាងសង់បន្ទប់ពិគ្រោះព្យាបាលជំនាញសម្ភព និងរោគស្រ្តី។

ពង្រឹង​មូលដ្ឋាន​គ្រឹះ​រឹងមាំ​ដើម្បី​ពង្រឹង​មិត្តភាព​រវាង​យុវជន​វៀតណាម និង​កម្ពុជា កម្ពុជា​តែងតែ​ឲ្យ​តម្លៃ​លើ​ទំនាក់ទំនង​មិត្តភាព​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​វៀតណាម
ពង្រីកស្មារតីសាមគ្គីភាព មិត្តភាព និងជួយគ្នាទៅវិញទៅមកនៅតំបន់ព្រំដែនវៀតណាម-កម្ពុជា

គណៈកម្មាធិការប្រជាជននៃឃុំ My Thanh Tay ឃុំ My Binh និងឃុំ Binh Hoa Hung ស្រុក Duc Hue ខេត្ត Long An បានសហការជាមួយប៉ុស្តិ៍ការពារព្រំដែន My Thanh Tay ប្រគល់ថវិកាចំនួន ១០ លានដុង ដើម្បីជួយការសាងសង់បន្ទប់ពិគ្រោះព្យាបាលជំនាញសម្ភព និងរោគស្រ្តី នៃមជ្ឈមណ្ឌលសុខភាពឃុំទួលស្តី ស្រុក ចន្រ្ទា ខេត្ត ស្វាយរៀង។ សកម្មភាពជាក់ស្តែងនេះ បានបង្ហាញពីទំនាក់ទំនងល្អ ស្មារតីសាមគ្គីភាព មិត្តភាព និងជួយទៅវិញទៅមករវាងគណៈកម្មាធិការប្រជាជននៃឃុំទាំង៣ និងបញ្ជាការដ្ឋានប៉ុស្តិ៍ការពារព្រំដែន My Thanh Tay ជាមួយអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនឃុំ ទួលស្តី ស្រុក ចន្រ្ទា ខេត្ត ស្វាយរៀង ប្រទេសកម្ពុជា។ តាមរយៈនោះ ចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពរវាងវៀតណាម និងកម្ពុជា បន្តត្រូវបានពង្រឹង និងអភិវឌ្ឍ៕

ការ​ផ្លាស់​ប្តូរ​វប្បធម៌​រឹត​ចំណង​មិត្តភាព​រវាង​វៀតណាម​និង​កម្ពុជា ការ​ផ្លាស់​ប្តូរ​វប្បធម៌​រឹត​ចំណង​មិត្តភាព​រវាង​វៀតណាម​និង​កម្ពុជា

យុគសម័យ - វប្បធម៌ និងសិល្បៈ គឺជាស្ពានមួយក្នុង ចំណោមស្ពានតភ្ជាប់ទំនាក់ទំនងការទូត និងចំណងមិត្តភាពរវាងប្រជាជនទាំងពីរវៀតណាម និងកម្ពុជា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក សកម្មភាពផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរបានប្រព្រឹត្តទៅយ៉ាងទៀងទាត់ ជួយប្រជាជននៃប្រទេសទាំងពីរចែករំលែកភាពស្រដៀងគ្នា បង្កើនការយោគយល់គ្នាទៅវិញទៅមក និងបង្កើតមូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យនានា នយោបាយ សេដ្ឋកិច្ច ការពារជាតិ និងសន្តិសុខ។

Khmertimes​ ៖ ទំនាក់​ទំនងជា​មិត្តភាព កម្ពុជា​-​វៀតណាម និង​វ​ឌ្ឍ​ភាព​ Khmertimes​ ៖ ទំនាក់​ទំនងជា​មិត្តភាព កម្ពុជា​-​វៀតណាម និង​វ​ឌ្ឍ​ភាព​

ក្នុងឱកាសខួបលើកទី ៤១ នៃជ័យជំនះ ៧ មករាគេហទំព័រ Khmertimes មានអត្ថបទស្តីពីទំនាក់ទំនងកម្ពុជា - វៀតណាម។ អត្ថបទបានបង្ហាញពីសមិទ្ធផលប្រកបដោយមោទនភាពក្នុងទំនាក់ទំនងទ្វេភាគីពីប្រវត្តិសាស្ត្ររហូតមកដល់បច្ចុប្បន្ន។

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Thomas Eugene Wilber: ដំណើរដើម្បីព្យាបាលវៀតណាម - ទំនាក់ទំនងអាមេរិកពីវត្ថុអនុស្សាវរីយ៍របស់ឪពុកគាត់
ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម