ពិធីជួបប្រាស្រ័យមិត្តភាពអបអរសាទរខួបលើកទី៤៥នៃទំនាក់ទំនងការទូតវៀតណាម-បែលហ្សីក

15:58 | 21/07/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - សមាគមមិត្តភាពវៀតណាម-បែលហ្សីក(សម្ព័ន្ធសមាគមនៃបណ្តាអង្គការមិត្តភាពវៀតណាម) បានរួមសហការជាមួយស្ថានទូតបែលហ្សីកប្រចាំនៅវៀតណាម រៀបចំពិធីអបអរសាទរខួបលើកទី១៨៧នៃទិវាឯករាជ្យព្រះរាជាណាចក្របែលហ្សីក (ថ្ងៃទី២១ កក្កដា១៨៣១-ថ្ងៃទី២១កក្កដា២០១៨) និងរយៈពេល៤៥ឆ្នាំនៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ព្រះរាជាណាចក្របែលហ្សីក (ថ្ងៃទី២២មិនា១៩៧៣-ថ្ងៃទី២២មិនា២០១៨)។

លោក Pham Sanh Chau ឧបការីរដ្ឋមន្ត្រីការបរទេសវៀតណាមអញ្ជើញថ្លែងមតិប្រារព្ធពិធី

ពិធីជួបប្រាស្រ័យដែលបានប្រារព្ធនាយប់ថ្ងៃទី២០កក្កដា មានការចូលរួមរបស់លោក Vuong Thua Phong អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្ស លោក Pham Sanh Chau ឧបការីរដ្ឋមន្ត្រីការបរទេស បេសកកជនពិសេសរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម ទទួលបន្ទុកបញ្ហា UNESCO និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ UNESCO វៀតណាម លោក Bui Khac Son អនុប្រធានសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាម ឯកអគ្គរដ្ឋទូតរង នៃព្រះរាជាណាចក្របែលហ្សីកប្រចាំនៅវៀតណាម លោកស្រី Anke Van Lancker រួមទាំងមន្តីស្ថានទូត សមាជិកសមាគមមិត្តភាពវៀតណាម-បែលហ្សីក និងនិស្សិតច្រើនរូបទៀត។

លោក Pham Manh Hung ថ្លែងមតិក្នុងពិធី (រូបថតៈ baoquocte)

អញ្ជើញថ្លែងមតិក្នុងពិធី សាស្ត្រាចារ្យរង បណ្ឌិត Pham Manh Hung អនុរដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាលនិងជាប្រធានសមាគមមិត្តភាពវៀតណាម-បែលហ្សីកបានជូនដល់ឯកអគ្គរដ្ឋទូតរងព្រះរាជាណាចក្របែលហ្សីល លោកស្រី Anke Van Lancker និងមិត្តបេលហ្សីកទាំងអស់ដែលមានវត្តមានក្នុងពិធីនូវសេចក្តីជូនពរយ៉ាងកក់ក្តៅនិងល្អបំផុត។

ការសម្តែងសិល្បៈអបអរសាទរខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-បែលហ្សីក

បច្ចុប្បន្ននេះ បែលហ្សីកកំពុងឈរចំណាត់ថ្នាក់ទី២១នៃសន្ទស្សន៍អភិវឌ្ឍមនុស្សនិងត្រូវបានស្គាល់ដល់ដោយទទួលជ័យលាភីចំនួន១០លើវិស័យផ្សេងគ្នា។

ជូនពរឲ្យប្រជាជនបែលហ្សីកទទួលបានសមិទ្ធិឲ្យបានច្រើនថែមទៀតដើម្បីរួមចំណែកទៅក្នុងការអភិវឌ្ឍ ភាពសម្បូររុងរឿងនិងសន្តិភាពលើពិភពលោក ប្រធានសមាគមមិត្តភាពវៀតណាម-បែលហ្សីក Pham Manh Hung បានឲ្យដឹងថា ៖ ឆ្នាំ២០១៨នេះ ប្រទេសទាំងពីររំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូត-ជាការគូសសញ្ញាសំខាន់ក្នុងទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

តំណាងថតរូបអនុស្សវរីយ៍ក្នុងពិធី

ស្ថានភាពជាក់ស្តែងសរឲ្យឃើញថា ក្នុងរយៈពេល៤៥ឆ្នាំកន្លងទៅនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់។ វៀតណាមបានក្លាយទៅជាដៃគូសហប្រតិបត្តិការសំខាន់របស់បែលហ្សីកនៅតំបន់អាស៊ីអាគ្នេយ៍លើគ្រប់វិស័យដូចជា៖ នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ បណ្តុះបណ្តាលនិងស្រាវជ្រាវជ្រាវវិទ្យាសាស្ត្រ។

ប្រទេសទាំងពីរបាននិងកំពុងសហការយ៉ាងជិតស្និទ្ធក្នុងក្របខ័ណ្ឌនៃបណ្តាវេទិកាពហុភាគី អង្គការអន្តរជាតិដូចជា អង្គការសហប្រជាជាតិ សន្និសីទជាន់ខ្ពស់អាស៊ី-អឺរ៉ុប វេទិកាសហប្រតិបត្តិការរវាងសមាគមប្រជាជាតិអាស៊ី-អាគ្នេយ៍ វេទិកាសហប្រតិបត្តិការរវាងសមាគមប្រជាជាតិអាស៊ី-អាគ្នេយ៍និងសហភាពអឺរ៉ុប អង្គការប្រើប្រាស់ភាសាបារាំង Francophonie ផងដែរ។

យោងតាមសាស្ត្រាចារ្យរង បណ្ឌិត Pham Manh Hung ដើម្បីរួមចំណែកសកម្មទៅក្នុងការអភិវដ្ឍដោយឥតឈប់ឈរនៃទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរនេះ សមាគមមិត្តភាពវៀតណាម បែលហ្សីក តែងតែផ្លាស់ប្តូរថ្មីនូវខ្លឹមសារធ្វើសកម្មភាពកាន់តែសម្បូរបែប រួមចំណែកសក្តិសមទៅក្នុងទំនាក់ទំនងប្រពៃណីនិងសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងប្រទេសទាំងពីរ។

ឯកអគ្គរាជទូតរងនៃព្រះរាជាណាចក្របែលហ្សីក លោកស្រី Anke Van Lancker អញ្ជើញថ្លែងមតិក្នុងពិធី

អញ្ជើញសម្តែងនូវក្តីសោមនស្សរីករាយចំពោះព្រឹត្តិការណ៍នេះ ឯកអគ្គរដ្ឋទូតរង លោកស្រី Anke Van Lancker បានសង្កត់ធ្ងន់ថា ៖ ឆ្លងកាត់អស់រយៈពេល៤៥ឆ្នាំ ទំនាក់ទំនង កិច្ចសហប្រតិបត្តិការវៀតណាម-បែលហ្សីកត្រូវបានគូសសញ្ញាតាមរយៈសមិទ្ធិទទួលបានប្រកបដោយប្រសិទ្ធភាពលើវិស័យជាច្រើន។ លោកស្រីសង្ឃឹមនិងមានបំណងថា នាពេលខាងមុខ សមាគមមិត្តភាពវៀតណាម-បែលហ្សីក បន្តមានសកម្មភាពជួបប្រាស្រ័យពោរពេញទៅដោយអត្ថន័យ ជម្រុញទំនាក់ទំនងការទូតប្រជាជន និងជាស្ពានតភ្ជាប់ចំណងមិត្តភាពយ៉ាងល្អប្រសើរដែលឆ្លងកាត់រយៈពេល៤៥នៃរវាងប្រទេសទាំងពីរ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន

អានច្រើនបំផុត