រូបភាពវៀតណាមមួយសុខសាន្តត្រានតាមរយៈអេក្រង់ម៉ាស៊ីនថតរបស់អ្នកថតរូបជនជាតិស្វីស

22:28 | 30/05/2018 (ដោយ ស្រីព្រេជ)

យុគសម័យ - រូបថតមួយឈុតដោយប្រធានបទ “ទាំងអស់គឺជាមួយ” ដែលយកគំនិតពីជីវភាពប្រចាំថ្ងៃនៅវៀតណាម។

ក្នុងសម្លៀកបំពាក់អាវផាយទំនើប Stephane Bahler អ្នកថតរូបជនជាតិស្វីបានរៀបរាប់អំពីរូបថតនី មួយៗដែលលោកបានថតនៅវៀតណាមអស់រយៈពេល១៤ឆ្នាំកន្លងទៅ។ នេះជាលើកដំបូងដែលលោក Stephane Bahler បានយករូបថតរបស់ខ្លួនឧទ្ទេសនាមជាមួយសហគមន៍តាមរយៈការតាំងពិព័រណ៍ “ទាំងអស់គឺជាមួយ”។

អ្នកថតរូបរូបនេះបានជ្រើសរើសរបៀបតាំងបង្ហាញដោយរូបថតចំនួន៣ ដើម្បីបង្ហាញនូវនិស្ស័យជាមួយ ព្រះពុទ្ធ ក៏ដូចជាទ្រឹស្តីវិទ្យាសាស្ត្រ “ទាំងអស់គឺជាមួយ” ព្រោះថា លើលោកនេះអ្វីៗទាំងអស់សុទ្ធតែមានទំនាក់ទំនងជាមួយគ្នា។

រូបថតទាំងអស់សុទ្ធតែឆ្លុះបញ្ចាំងពីជីវភាពរស់នៅប្រចាំថ្ងៃរបស់វៀតណាមក្នុដំណាក់កាលផ្លាស់ប្តូរថ្មី។

ហើយរូបថត៣សន្លឹកមានឈ្មោះថា “ដំណើរនៃពេលវេលា” អ្នកថតរូបបានសួរខ្លួនឯងថា “តើមានរឿង ប៉ុន្មាន ពេលឡើងពេលចុះ និងក្តីសុភមង្គលដែលយានជំនះទាំងអស់បានធ្វើជាកសិណសាក្សី?”។

យោងតាមលោក Stephane Bahler ម្ហូបអាហារតាមដងវិថីជាព្រលឹងរបស់វៀតណាម។ អ្នកថតរូបជន ជាតិស្វីសរូបនេះក៏ជាស្តេចចុងភៅតាមដងវិថីដែរ។ នៅទីណា លោកអ្នកក៏ឆ្អែតដែរ​ ទោះបីជាអង្គុយតាមដងវិថីនិងគយគន់អ្នកដំណើរ។

រូបថត “ចរន្តនៃជីវិត”។ យោងតាមម្ចាស់រូបថតនេះ មនុស្សលោកស្ថាបនាអរិយ្យធម៌របស់ខ្លួនតាមចរន្ត របស់ទន្លេនិហសមុទ្រ ចរន្តបាននាំមកជីវិត ម្ហូបនិងការចលនា ពោលគឺត្រូវគោរពចរន្តនោះ។

ក្រៅពីរូបថតស្តីពីជីវភាពរស់នៅមក Stephane Bahler ក៏បានចំណាយពេលវេលាជាច្រើន សម្រាប់ ថតរូបទេសភាព។ “ធម្មជាតិបង្កើតសម្រស់អស្ចារ្យ គួរតែបើកភ្នែក លោកអ្នកមិនស្តាយក្រោយទេ” នេះជាការចែករំលែករបស់លោក។

“សមុទ្រសម្បូរទៅដោយធនធាន ពោរពេញទៅដោយថាមពល មានពេលសុខក៏មានពេលអធ្សុក។ យើងមិនអាចធ្វើប្រងើយពេលនៅក្បែរសមុទ្រឡើយ” នេះជាការបកស្រាយរបស់លោកអំពីរូបថត “Vitamin sea”។

ការតាំងពិព័រណ៍ “ទាំងអស់គឺជាមួយ” បានអូសបន្លាយរយៈពេល៦ខែនៅសណ្ឋាគារ Pullman Vung Tau។ ព្រឹត្តិការណ៍នេះបានរួមចំណែកមួយសម្រាប់អង្គការមិនរកកម្រៃ សំដៅជួយឲ្យកុមារីមានឱកាសទៅសាលារៀននិងបង្កលក្ខណៈឲ្យកុមារនៅអាស៊ីនិងអាហ្វ្រិកចេះអាននិងចេះសរសេរទាំងអស់គ្នា៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម
អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ

អានច្រើនបំផុត