យុគសម័យ - នេះគឺជាឱកាសមួយសម្រាប់ប្រជាជនដើម្បីបង្ហាញពីជំនឿ និងសេចក្តីប្រាថ្នាអំពីរដូវអំណោយផល និងភាពសុខសាន្តត្រានក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ទន្ទឹមនឹងនោះ គឺជាឱកាសមួយសម្រាប់អភិរក្សនិងផ្សព្វផ្សាយនូវតម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់សហគមន៍ បង្កើតជាចំណុចលេចធ្លោ សម្រាប់វិស័យទេសចរណ៍ក្នុងមូលដ្ឋាន។
ការផ្លាស់ប្តូរនៅក្នុង "ភូមិកម្ពុជា" នៅខេត្ត Gia Lai សម្រស់សម្លៀកបំពាក់ជនរួមជាតិ Cong ខេត្ត Lai Chau (ប្រទេសវៀតណាម) |
ថែន គីន ប៉ាង គឺជាពិធីបុណ្យជះទឹកធំបំផុតនៅវៀតណាម ដែលតែងតែប្រព្រឹត្តទៅនៅថ្ងៃទី ១០ ខែទី ៣ តាមច័ន្ទគតិជារៀងរាល់ឆ្នាំ នៅឯស្រុកកំណើតនៃវប្បធម៌របស់ជនជាតិថៃស្បែកស ឃុំ ខុងឡាវ ស្រុកផុងថូ (ខេត្តឡាយចូវ)។ ពេលវេលាប្រារព្ធឡើងពិធីបុណ្យនេះត្រូវបានអ្នកស្រុកចាត់ទុកថា ជាពេលវេលាដែលផែនដី និងមេឃមានភាពសុខដុមរមនា អាកាសធាតុមានភាពកក់ក្តៅ សមស្របសម្រាប់សកម្មភាពកសិកម្ម ជាពិសេសការធ្វើស្រែចម្ការ ដែលជាមុខរបរកសិកម្មដ៏សំខាន់របស់ប្រជាជនថៃ។
![]() |
Then Kin Pang - ពិធីបុណ្យវប្បធម៌ដ៏វិសេវិសាលរបស់ជនជាតិថៃស្បែកស នៅខេត្ត Lai Chau |
លោក ដៀវ វ៉ាន ធួន សិប្បករប្រជាជនឆ្នើមម្នាក់នៅស្រុក ផុងថូ បានឲ្យដឹងថា យោងតាមទស្សនទានរបស់ជនជាតិថៃ ថែន គឺជាព្រះអាទិទេពអរូប ដែលតែងតែ ការពារនិងនាំមកសំណាងល្អដល់មនុស្សគ្រប់រូប។ ក្នុងពិធីបុណ្យទាន ប្រជាជនថៃស្បែកសតែងធ្វើពិធីគោរពបូជា បួងសួងដល់ព្រះអាទិទេព ប្រទានពរសុខភាព ជួបតែសំណាងល្អ និងភាពសុខសាន្តត្រានជូនដល់សហគមន៍។ ពិធីសែនបានធ្វើឡើងនៅតាមវត្តនានា ដោយមានការចូលរួមពីមេភូមិ និងអ្នកមានកិត្យានុភាពក្នុងសហគមន៍៖
“ពិធីបុណ្យ ថែន គីន ប៉ាង មានតាំងពីយូយារណាស់មកហើយ។ នេះជាពិធីបុណ្យរបស់គ្រូសែនដើម្បីថ្លែងអំណរគុណដល់ពពួកទេវតាដែលបានប្រទាន ពរ ឲ្យឆ្នាំពោរពេញដោយសេចក្តីសុខចម្រុងចម្រើន និងសុភមង្គលសម្រាប់មនុស្សគ្រប់រូប។ ពិធីបុណ្យនេះមានគោលបំណងលើកកំពស់ចំណេះដឹងរបស់ប្រជាជន ដើម្បីបងបនប្អូនប្រជាជនស្គាល់ពីវប្បធម៌អរូបីដ៏វិសេសវិសាលរបស់ជនជាតិថៃ ហើយត្រូវរួមគ្នាថែរក្សាផងដែរ”។
ពិធីបុណ្យជះទឹករួមមានពិធីដូចជា ការសែនព្រេន ការរាំនិងសកម្មភាពកម្សាន្តសហគមន៍ដែលផ្សាភ្ជាប់នឹងអត្តសញ្ញាណវប្បធម៌ថៃ។ ថាសតង្វាយព្រះអាទិទេពត្រូវបានរៀបចំយ៉ាងពេញលេញជាមួយនឹងគ្រឿងដង្វាយដូច ជា ស្រា សាច់ជ្រូក បាយក្រឡាន ផ្លែឈើ និងរបស់របរប្រចាំតំបន់មួយចំនួនទៀត។ ប្រជាជនបានដាក់ដង្វាយដើម្បីអរព្រះគុណ; ជាមួយគ្នានេះ បង្ហាញពីការគោរពរបស់ប្រជាជនថៃចំពោះអ្វីដែលធម្មជាតិបានព្រទាន ជូន ។
លោកស្រី ម៉ាយ ធិ ហុង សីម អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក ផុង ថូ ខេត្ត ឡាយចូវបានឲ្យដឹងថា ពិធីបុណ្យ ថែន គីន ប៉ាងបានរួមចំណែកអភិវឌ្ឍន៍ទេសចរណ៍សហគមន៍ក្នុងមូលដ្ឋាន។ ភ្ញៀវទេសចរទៅកាន់ ផុង ថូ មិនត្រឹមតែសរសើរសម្រស់ធម្មជាតិដ៏អស្ចារ្យប៉ុណ្ណោះទេ ថែមទាំងទទួលបានបទពិសោធន៍ពីលក្ខណៈវប្បធម៌ពិសេសរបស់ សហគមន៍ជនជាតិ ជាពិសេសជនជាតិថៃស្បែកស តាមរយៈពិធីបុណ្យ ថែនគីន ប៉ាង៖
“សកម្មភាពពិសេសក្នុងពិធីបុណ្យគឺការលេងជះទឹកដាក់គ្នា។ ជាមួយនឹងអត្ថន័យថា ជះទឹកនាំមកនូវសំណាងល្អ សុខភាព និងភាពសុខសាន្តដល់ប្រជាជន និងភ្ញៀវទេសចរដែលមកទទួលយកបទពិសោធន៍ក្នុងពិធីបុណ្យនេះ។ ឆ្នាំនេះមានប្រជាជន និងភ្ញៀវទេសចរមកកម្សាន្តកាន់តែច្រើនឡើង។ ប្រការនោះបញ្ជាក់ថា ពិធីបុណ្យនេះបាននាំមកនូវរូបភាពរួសរាយរាក់ទាក់របស់ប្រជាជន ផុងថូ និយាយដោយឡែក ក៏ដូចជាខេត្ត ឡាយចូវ និយាយរួមផងដែរ”។
![]() |
សកម្មភាពមួយចំនួននៅក្នុងពិធីបុណ្យ |
ក្រៅពីពិធីសាសនា ពិធីបុណ្យ ថែន គីន ប៉ាង ក៏ជាឱកាសសម្រាប់សហគមន៍ជនជាតិថៃបានជួប ផ្លាស់ប្តូរ និងចូលរួមក្នុងល្បែងប្រជាប្រិយដូចជា លោតផ្លោះ ទាញព្រ័ត្រ រាំឫស្សី រាំ xoe និងសកម្មភាពតាមទន្លេ...។ សកម្មភាពនេះមិនត្រឹមតែនាំមកក្តីសប្បាយរីករាយ សាម្គីភាពប៉ុណ្ណោះទេ ថែមទាំងជាឱកាសដើម្បីយុវជនជនជាតិថៃនិងភ្ញៀវទេសចរយល់កាន់តែច្បាស់អំពីតម្លៃប្រពៃណីរបស់ជនជាតិថៃនៅខេត្ត ឡាយ ចូវ និយាយដោយឡែក និងបណ្តាខេត្តភាគពារយ័ព្យនិយាយរួម។ លោក ត្រិន វ៉ាន់ គៀម ភ្ញៀវទេសចរណ៍មកពីទីក្រុងហាណូយបានឲ្យដឹងថា៖ “ប្រជាជនមកពីគ្រប់ទិសទីបាននាំគ្នាមកទីនេះ ទាំងអស់គ្នាបានសម្របខ្លួនក្នុងបរិយាកាសដ៏រីករាយនៃពិធីបុណ្យ។ អ្វីដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺថាទាំងអ្នកស្រុកនិងអ្នកទេសចរសុទ្ធតែគោរពនៅទីសក្ការៈបូជាពពួកទេវតា; គ្រប់គ្នាបានលើកដៃបួងសួងសុំឲ្យមានសុខភាពល្អ សុខសាន្តត្រាននិងប្រមូលផលដំណាំល្អៗ។ លើសពីនេះ ប្រជាជនក៏អាចមើលការដកស្រង់នៃការកកសក់ ចាប់ត្រីនៅបឹងអូរ និងសម្របខ្លួនចូលរួមលេងល្បែងប្រជាប្រិយ ដែលនាំមកនូវចំណាប់អារម្មណ៍យ៉ាងពិសេស”។
តាមរយៈពិធីគោរពបូជា បទចម្រៀង ថែន និងសកម្មភាពសហគមន៍ ពិធីបុណ្យ ថែន គីនប៉ាងបានជួយផ្សារភ្ជាប់មនុស្សជំនាន់ក្រោយ អភិរក្សនិងលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីរបស់ប្រទេសជាតិ។ ក្នុងចង្វាក់នៃជីវភាពរស់នៅប្រចាំថ្ងៃមានការផ្លាស់ប្តូរជាជាច្រើននោះ ពិធីបុណ្យនេះនៅតែរក្សាបាននូវភាពរស់រវើករបស់ខ្លួន ដោយហេតុនេះ រួមចំណែកធ្វើឱ្យភាពស្រស់ស្អាតអស់កល្បជានិច្ចនៃសួនវប្បធម៌របស់បណ្តាជនជាតិវៀតណាម៕
![]() ជាមួយនឹងជនជាតិចំនួន ២០ រស់នៅជាមួយគ្នា ខេត្ត Lai Chau មានសម្បត្តិវប្បធម៌ចម្រុះពណ៌ ដែលទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងបរទេសមកទស្សនា និងស្វែងយល់។ មិនត្រឹមតែអភិរក្ស និងផ្សព្វផ្សាយប៉ុណ្ណោះទេ តាមរយៈការប្រជុំផ្សារនៅតាមភូមិនានា ប្រជាពលរដ្ឋជនជាតិភាគតិចបានឧទ្ទេសនាមអំពីផលិតផលវប្បធម៌ និងម្ហូបអាហារដ៏ពិសេសរបស់ជនជាតិខ្លួន ទៅកាន់ភ្ញៀវ ទេសចរ។ |
![]() ជនរួមជាតិជាជនជាតិ Mong នៅខេត្ត Lai Chau មានរបរសិប្បកម្មប្រពៃណីជាច្រើន ហើយរបរនីមួយៗគឺពោរពេញទៅដោយសម្រស់វប្បធម៍ប្រចាំតំបន់ ដែលបង្កប់នូវរឿងនិទានអំពីទស្សនៈវិស័យពិភពលោក និងមនុស្សលោករបស់ប្រជាជន។ នេះក៏ជាមូលហេតុដែលរបរសិប្បកម្មប្រពៃណី គូរលំនាំដោយក្រមួនឃ្មុំលើក្រណាត់ បាននិងកំពុងត្រូវបានប្រជាជនថែរក្សានិងមរតកពីជំនាន់មួយទៅជំនាន់មួយទៀត។ |
មតិពីមិត្តអ្នកអាន