បានរកឃើញកាលពីសតវត្សរ៍ទី១៧ ជនជាតិកុង (Cong) ឆ្ពោះទៅរកកំពូលភ្នំ និងដងជ្រោះឆ្ងាយដាច់ស្រយាល ដើម្បីកសាងខឿនវប្បធម៌ពោរពេញដោយអត្ថសញ្ញាណនៅលើទឹកដីវៀតណាម។ ផ្តើមពីសម្លៀកបំពាក់ឆើតឆាយ ស្រស់ស្អាត រហូតដល់បុណ្យទាន។ល។ ទាំងអស់សុទ្ធតែបង្កើតបានជាសម្រស់វប្បធម៌លាកបំពួន ក្រោមព្រៃភ្នំមហិមា។
![]() |
![]() |
![]() |
សម្រស់សម្លៀកបំពាក់ជនរួមជាតិកុង (Cong) នៅស្រុកមឿងតែ (Muong Te) ខេត្តឡាយចូវ (Lai Chau) |
ជនជាតិកុង (Cong) ឬហៅថាជនជាតិសា (Xa) ម៉ាង (Mang)។ល។ រស់នៅប្រមូលផ្តុំនៅតំបន់ភូមិភាគខាងជើង ម្តុំខេត្តឡាយចូវ (Lai Chau) និង ខេត្តដៀនបៀន (Dien Bien)។ នេះជាជនជាតិមួយក្នុងចំណោមជនជាតិ ដែលមានប្រជាជនក្រោម ១០.០០០នាក់ នៅរក្សាបានសម្រស់វប្បធម៌ប្រពៃណីពិសេស។
សម្លៀកបំពាក់ប្រពៃណីក៏ជាសម្រស់អត្តសញ្ញាណនៃជនជាតិកុង (Cong)។ ប្រុសពាក់ឈុតពណ៌ខៀវចាស់ខ្មៅបន្តិច ឡេវអាវបានធ្វើដោយសំពត់។ ស្រីក្និកក្នក់ជាងនេះបន្តិច ដោយមានសម្លៀកបំពាក់ និងគ្រឿងអាលង្ការ។ នារីមិនទាន់មានប្តីនឹងក្រងសក់ដាក់មកខាងក្រោយ នារីដែលមានប្តីហើយនឹងក្រងសក់ជាផ្នូងដាក់នៅពីលើក្បាល។ ផ្នូងសក់មានសៀតស្នៀតសក់សងខាង ដែលមានដាំដោយសំរឹទ្ធនិងប្រាក់។
កន្សែងចួតក្បាលរបស់នារីជនជាតិកុង (Cong) ជាកន្សែងភីវ (Pieu) ដូចគ្នានឹងកន្សែងជនជាតិថៃឌាន (Thai Den)។ ពួកគាត់តែងប្រើប្រាស់គ្រឿងអាលង្ការប្រាក់ ឬមាស ដើម្បីរំលេចបន្ថែមសម្រស់សភាពនារី និងការពារសុខភាពខ្លួនឯង។ នារីជនជាតិកុង(Cong) ពាក់អាវពីរប្រភេទ។ អាវផាយមួយប្រភេទ មានពណ៌ខៀវ ក្រហម លឿង និងពណ៌ស បានរៀបចម្រុះគួបផ្សំនឹងការដេរប៉ាក់ពិសេសនៅតាមជាយអាវ។ ប្រភេទមួយទៀត ដៃអាវពណ៌ខ្មៅ កអាវឆែកបែបអាវចិន តាមជាយ កអាវចុះក្រោម មានតុបតែងដោយឡេវអាវប្រាក់ និង ស្នាមដេរសូត្រពណ៌។ ជនជាតិកុង (Cong) ពាក់អាវជាមួយនឹងខោរ៉ុបផ្កា ឬរ៉ុបខ្មៅ តុបតែងក្បាច់រចនាតាមបែបបុរាណ។
សម្លៀកបំពាក់នារីជនជាតិកុង (Cong) សាមញ្ញ រួមមាន អាវ រ៉ុប ខ្សែក្រវាត់ចង្កេះ អាវទ្រនាប់ កន្សែងចួតក្បាល និង គ្រឿងអាលង្ការមួយចំនួន។ អាវខ្លីដេរដោយសំពត់ពណ៌ស ពណ៌ខៀវចាស់ អាវដៃវែង កអាវចំហទ្រូង អាវគ្មានឆែកជាយក្រោម។ កអាវជាក្រណាត់ពណ៌ខ្មៅ អូសពីកអាវខាងស្តាំវៀងតាម ក ចុះមក កអាវខាងឆ្វេង។ តាមកអាវ មានតុបតែងដោយអំបោះកប្បាសរវៃជារូបខ្សែត្រគួញ សម្រាប់ចង។
ជនជាតិកុង (Cong) មិនបានដាំផ្កាកប្បាសទេ ប៉ុន្តែទិញសំពត់ជ្រលក់ពណ៌ខៀវចាស់មកពីជនជាតិថៃ ឡាវ យកមកកាត់ដេរ និងតុបតែងក្បាច់រចនា តាមបែបលក្ខណៈវប្បធម៌ជនជាតិខ្លួន។ល។ សម្លៀកបំពាក់នារីជនជាតិកុង (Cong) រួមមាន៖ អាវ រ៉ុប កន្សែង ខ្សែក្រវាត់ចង្កេះ។ អាវនារីតែងបានកាត់ដេររាងរឹបជាប់ខ្លួន ដៃអាវវែង ជាយអាវទាំងសងខាង បានដេរខ្ជាប់នឹងក្រណាត់ពណ៌ក្រហម ខ្មៅ ខៀវ ស។ល។
រ៉ុបនារីជនជាតិកុង (Cong) បានដេរដោយសំពត់ពណ៌ត្នោត ឬពណ៌ខ្មៅ រាងរ៉ុបតុបតែងដោយរូបឆ្នូត រូបពពក រូបអ្នករាំ រូបពីរ៉ាមីតធំឱបរូបពីរ៉ាមីតតូច។ល។ ដោយស្នាមសូត្រដេរពណ៌ខៀវ លឿង ស្វាយ ស។ រូបពីរ៉ាមីត ជានិមិត្តរូបព្រៃឈើ កំពុងលូតលាស់។
ពេលទៅដល់ឃុំ ណឹមខៅ (Nam Khao) កញ្ញានៅទីនេះសុទ្ធតែ មានមោទនភាព ផ្ទះណាក៏មាន Bem (ហិបឫស្សី)។ នេះជាកេរមត៌ក ដែលអ្នកម្តាយទុកសម្រាប់កូនស្រី ទុកដាក់សំពត់ ខោអាវ និង គ្រឿងអាលង្ការ។ ហិបឫស្សី តែងបានដាក់នៅក្រោមទីស្ការបូជា ហើយមិនអាចចល័តទៅទីណាទាំងអស់។ ដោយបច្ចេកទេសតម្បាញពូកែ របស់ជនជាតិកុង (Cong) ហិបឫស្សីមិនពុក ឬឡើងផ្សិតតាមពេលវេលា ពេលណាក៏នៅតែរលើបរលោងស្រស់ស្អាតជានិច្ច៕
មតិពីមិត្តអ្នកអាន