វៀតណាមស្នើឲ្យឱ្យភាគីនានាគោរពអធិបតេយ្យភាពរបស់វៀតណាមនៅសមុទ្រខាងកើត

11:13 | 27/03/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នាថ្ងៃទី ២៦ ខែមីនា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានស្នើឲ្យភាគីនានាគោរពអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa (Paracel island) និង Truong Sa (Spratly Island) នៅសមុទ្រខាងកើត។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang

នៅក្នុងសន្និសីទសារព័ត៌មានតាមអ៊ិនធឺរណែតកាលពីថ្ងៃទី ២៦ ខែមីនា ឆ្លើយតបនឹងសំនួររបស់អ្នកយកព័ត៌មាន ដែលសួរអំពីប្រតិកម្មរបស់វៀតណាមចំពោះប្រព័ន្ធផ្សព្វផ្សាយចិនថាចិនបានដាក់ពង្រាយស្ថានីយ៍ស្រាវជ្រាវចំនួន ២ នៅលើកោះ Da Chu Thap (Fiery Cross Reef ) និងកោះ Da Subi (Subi Reef) ដែលស្ថិតនៅប្រជុំកោះ Truong Sa របស់វៀតណាម អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានបញ្ជាក់ច្បាស់ថា៖

«ដូចអ្វីដែលបានអះអាងម្តងហើយម្តងទៀតថា វៀតណាមមានមូលដ្ឋានគតិយុត្តិ និងភស្តុតាងប្រវត្តិសាស្ត្រគ្រប់គ្រាន់ ដើម្បីបញ្ជាក់ពីអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះ Hoang Sa និង Truong Sa ដែលស្របតាមច្បាប់អន្តរជាតិផងដែរ។ ហេតុដូច្នោះ រាល់សកម្មភាពទាំងអស់នៅក្នុងប្រជុំកោះទាំងពីរនេះ ត្រូវតែមានការអនុញ្ញាតរបស់ប្រទេសវៀតណាម។ វៀតណាមទាមទារឱ្យចិនគោរពអធិបតេយ្យភាពរបស់វៀតណាម ដោយមិនមានសកម្មភាពណាមួយទៀតដើម្បីបង្កើនភាពតានតឹងនិងធ្វើឱ្យសភាពការណ៍កាន់តែស្មុគស្មាញថែមទៀត ក៏ដូចជាប៉ះពាល់ដល់សន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើតនិងតំបន់ ព្រមទាំងខិតខំប្រឹងប្រែងក្នុងការជម្រុញដំណើរការចរចារស្តីពីក្រមប្រតិបត្តិនៃភាគីនានានៅសមុទ្រខាងកើត (COC) ផងដែរ។

ឆ្លើយតបទៅនឹងព័ត៌មានដែលថាកោះតៃវ៉ាន់ហាត់សមដោយបាញ់គ្រាប់កាំភ្លើងពិតនៅជុំវិញកោះ Ba Binh ស្ថិតនៅប្រជុំកោះ Truong Sa របស់វៀតណាម អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានះអាងថា៖

«វៀតណាមមានមូលដ្ឋានច្បាប់និងភស្តុតាងប្រវត្តិសាស្ត្រគ្រប់គ្រាន់ដើម្បីបញ្ជាក់អធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះ Hoang Sa និង Truong Sa ដែលស្របតាមច្បាប់អន្តរជាតិផងដែរ។ ដោយអនុលោមតាមច្បាប់អន្តរជាតិ។ដូចអ្វីដែលត្រូវបានបញ្ជាក់ជាច្រើនលើកច្រើនសារហើយថាការដែលតៃវ៉ាន់ហាត់សមបាញ់គ្រាប់កាំភ្លើងពិតនៅជំវិញកោះ Ba Binh ស្ថិតនៅប្រជុំកោះ Truong Sa របស់វៀតណាម គឺជាសកម្មភាពរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពទឹកដីរបស់វៀតណាមចំពោះកោះនោះ ដោយបានគំរាមកំហែងដល់សន្តិភាព ស្ថិរភាព សុវត្ថិភាពនិងសន្តិសុខនាវាចរណ៍ ដែនបង្កភាពតានតឹងនិងស្មុគស្មាញដល់ស្ថានភាពនៅសមុទ្រខាងកើតជាពុំខានឡើយ។ វៀតណាមប្រឆាំងជំទាស់យ៉ាងប្តូរផ្តាច់និងស្នើឲ្យតៃវ៉ាន់កុំធ្វើសមយុទ្ធខុសច្បាប់ដូចពោលខាងលើ និងធ្វើការរំលោភបំពានម្តងទៀតនាពេលអនាគត»៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត