សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី បើកការប្រកួតវាយកូនគោល «ពានរង្វាន់សម្តេចតេជោ នាយករដ្ឋមន្ត្រីលើកទី៤»

23:27 | 28/12/2019 (ប្រភព៖ Fresh News)

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីបើកការប្រកួតវាយកូនគោល «ពានរង្វាន់សម្តេចតេជោ នាយករដ្ឋមន្រ្តីលើកទី៤»។ ពិធីនេះរៀបចំធ្វើឡើងនៅតារាងវាយកូនគោលវឌ្ឍនៈហ្គោលរីសត ក្នុងខេត្តកណ្តាល។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី បើកការប្រកួតវាយកូនគោល «ពានរង្វាន់សម្តេចតេជោ នាយករដ្ឋមន្ត្រីលើកទី៤»

ការប្រកួតនេះមានកីឡាករជាតិ-អន្តរជាតិចូលរួមប្រកួតសរុប ១៧៩រូប ក្នុងនោះមានកីឡាករអន្តរជាតិចំនួន ៣៣រូប និងកីឡាករនារីចំនួន ២៣រូប។ ការប្រកួតវាយកូនគោលថ្ងៃនេះមានបីប្រភេទរួមមាន‌៖ ការប្រកួតលក្ខណៈជាក្រុម, ការប្រកួតឯកត្តជននារី និងការប្រកួតឯកត្តជនបុរស។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានថ្លែងក្នុងពិធីបើកការប្រកួតវាយកូនគោលនោះថា ការប្រកួតនេះ ដើម្បីអបអរសាទរខួបលើកទី២១ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងគូសបញ្ជាក់ថា សុខសន្តិភាព និងសេរីភាពនៃប្រជាជាតិខ្មែរ នាពេលបច្ចុប្បន្ននេះស្តែងចេញពីការលះបង់ និងការតស៊ូដែលយក ជីវិតមកធ្វើជាដើមទុនក្នុងដំណើរស្វែងរកការសង្រ្គោះជាតិ សន្តិភាព និងសេចក្តីសុខរបស់ប្រជាជនខ្លួន។ ប្រវត្តិសាស្រ្តដ៏ជូរចត់ទាំងនេះ គឺជាសារដ៏សំខាន់មួយដែលបញ្ជាក់ថាការដែលកម្ពុជាឈានដល់កម្រិតអភិវឌ្ឍន៍មួយដែលអាចប្រៀបធៀបជាមួយនឹងប្រទេសមួយចំនួននៅក្នុងតំបន់ ព្រមជាមួយការសម្រេចបានកំណើនសេដ្ឋកិច្ចលូតលាស់ឥតឈប់ឈរនេះ គឺកើតចេញពីសមិទ្ធិផលនៃការដាក់ចេញ និងការអនុវត្តនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន យ៉ាងពិតប្រាកដដែលប្រជាជនខ្មែរគ្រប់រូបត្រូវចងចាំ និងដឹងពីគុណតម្លៃនៃការលះបង់ដ៏ធំធេងនេះ។

ការប្រកួតនេះមានកីឡាករជាតិ-អន្តរជាតិចូលរួមប្រកួតសរុប ១៧៩រូប ក្នុងនោះមានកីឡាករអន្តរជាតិចំនួន ៣៣រូប និងកីឡាករនារីចំនួន ២៣រូប

បន្ទាប់ពីការថ្លែងសុន្ទរកថារបស់សម្តេចពិជ័យសេនា ទៀ បាញ់ ហើយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញវាយកូនគោលនិម្មិតរូបបើកការប្រកួត។

សូមបញ្ជាក់ថា ការប្រកួតនេះមានរយៈពេលមួយថ្ងៃ ហើយសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបិទការប្រកួត និងប្រគល់រង្វាន់ដល់កីឡាករជយលាភីនៅរាត្រីនេះ៕

(ប្រភព៖ Fresh News)

(ប្រភព៖ Fresh News)

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត