ឆ្នាំ២០១៩ភ្ញៀវទេសចរជាង ២លាននាក់ ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ទទួលចំណូលជិត ១០០លានដុល្លារ

12:17 | 01/01/2020 (ដោយ ស្រីព្រេជ)

នៅឆ្នាំ២០១៩កន្លងទៅនេះ មានភ្ញៀវទេសចរបរទេសជាង ២,២០៥,៦៩៧នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ។ តាមរយៈការលក់បណ្ណនេះ ទទួលបានចំណូលសរុបប្រមាណ ៩៩,០៨៨,៨៩៤ដុល្លារអាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ។

ឆ្នាំ២០១៩ភ្ញៀវទេសចរជាង ២លាននាក់ ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ទទួលចំណូលជិត ១០០លានដុល្លារ

សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ចំនួនអ្នកទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរនេះ មានការថយជិត ១៥ភាគរយ បើធៀបនឹងឆ្នាំ២០១៨កន្លងទៅ។

ក្នុងសេចក្តីប្រកាសព័ត៌មាននេះ បានបង្ហាញដែរថា នៅក្នុងខែធ្នូ ឆ្នាំ២០១៩នេះ មានអ្នកទិញបណ្ណចូលទស្សនាប្រមាណ ២០៨,៤៣០នាក់ រកចំណូលបាន ៩,៥៣៣,៤២០ដុល្លារអាមេរិក។

គ្រឹះស្ថានអង្គរ ក៏បានឱ្យដឹងផងដែរថា ពេលពេញមួយឆ្នាំ២០១៩ ចំណូលពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គ បានឧបត្ថម្ភចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ៤,៤១១,៣៩៤ដុល្លារអាមេរិក៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

ព័ត៌មានថ្មីៗ

បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម
អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ

អានច្រើនបំផុត