នាព្រឹកថ្ងៃទី ២៥ ខែឧសភា នៅទីក្រុងហាណូយ លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានអញ្ជើញទទួលជួបសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ក្នុងឱកាសដែលសម្តេចកិត្តិសង្គហបណ្ឌិត អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធលោក Tran Duc Luong អតីតប្រធានរដ្ឋវៀតណាម។
អនុប្រធានគណបក្សប្រជាជនកម្ពុជា៖ កម្ពុជាចងចាំជានិច្ចចំពោះការរួមចំណែកដ៏ធំធេងរបស់លោក Tran Duc Luong អតីតប្រធានរដ្ឋវៀតណាម ពិធីគោរពវិញ្ញាណក្ខ័ន្ធលោក Tran Duc Luong អតីតប្រធានរដ្ឋវៀតណាមនៅកម្ពុជា |
![]() |
លោក Luong Cuong ប្រធានរដ្ឋវៀតណាម និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា |
ក្នុងជំនួប លោក Luong Cuong ប្រធានរដ្ឋ បានថ្លែងអំណរគុណចំពោះព្រះមហាក្សត្រ នរោត្តម សីហមុនី សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ដែលបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំ និងបញ្ជូនគណៈប្រតិភូទៅគោរពវិញ្ញាណក្ខន្ធលោក Tran Duc Luong អតីតប្រធានរដ្ឋ ដែលបង្ហាញពីមនោសញ្ចេតនាដ៏ស្មោះស្ម័គ្រដែលកម្ពុជាផ្តល់ដល់វៀតណាម និងលោក Tran Duc Luong អតីតប្រធានរដ្ឋ។ លោកប្រធានរដ្ឋជឿជាក់ថា ដោយមានមូលដ្ឋានគ្រឹះរឹងមាំនៃទំនាក់ទំនងដ៏ល្អប្រពៃដែលត្រូវបានពូនជ្រំដោយថ្នាក់ដឹកនាំ និងប្រជាជនគ្រប់ជំនាន់នៃប្រទេសទាំងពីរ ក្នុងនោះ ក៏មានលោក Tran Duc Luong អតីតប្រធានរដ្ឋផងដែរ ទំនាក់ទំនងវៀតណាម-កម្ពុជា នឹងបន្តអភិវឌ្ឍប្រកបដោយចីរភាព និងកាន់តែមានប្រសិទ្ធភាព ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។
ចំណែក សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា កម្ពុជានឹងចងចាំ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏ធំធេង របស់លោក Tran Duc Luong អតីតប្រធានរដ្ឋក្នុងការជំរុញទំនាក់ទំនងមិត្តភាពដ៏ល្អរវាងប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។
ស្ដីពីវិធានការជំរុញទំនាក់ទំនង វៀតណាម-កម្ពុជា នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពអនុវត្តយ៉ាងសកម្មនូវខ្លឹមសារដែលបានព្រមព្រៀងដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរក្នុងជំនួបរវាងប្រមុខបក្សទាំងបី វៀតណាម-កម្ពុជា-ឡាវ ក្នុងខែកុម្ភៈ ឆ្នាំ ២០២៥ និងក្នុងឱកាសរំលឹកខួបលើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមវៀតណាមនាពេលថ្មីៗនេះ (៣០ មេសា ១៩៧៥ / ៣០ មេសា ២០២៥)។ ភាគីទាំងពីរក៏បានលើកឡើងពីសារៈសំខាន់នៃតម្លៃប្រពៃណី សាមគ្គីភាព និងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម-កម្ពុជា និងវៀតណាម-កម្ពុជា-ឡាវ ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរ និងប្រទេសទាំងបីបានជំនះរាល់ការសាកល្បងនៃពេលវេលា និងបន្តអភិវឌ្ឍ ដើម្បីផលប្រយោជន៍របស់ប្រទេសនីមួយៗ រួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក៕
![]() នារសៀលថ្ងៃទី ២៤ ខែឧសភា គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយលោកស្រី ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមប្រឹក្សារណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បានអញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោក Tran Duc Luong អតីតប្រធានរដ្ឋវៀតណាម។ |
![]() នាថ្ងៃទី ២៤ ខែឧសភា នៅរាជធានីភ្នំពេញ ស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីគោរពវិញ្ញាណក្ខ័ន្ធលោក Tran Duc Luong អតីតសមាជិកការិយាល័យនយោបាយ អតីតប្រធានរដ្ឋវៀតណាម។ |
មតិពីមិត្តអ្នកអាន