នាថ្ងៃទី ២៤ ខែឧសភា នៅរាជធានីភ្នំពេញ ស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីគោរពវិញ្ញាណក្ខ័ន្ធលោក Tran Duc Luong អតីតសមាជិកការិយាល័យនយោបាយ អតីតប្រធានរដ្ឋវៀតណាម។
![]() |
គណៈប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយអនុប្រធានទី២ នៃរដ្ឋសភា លោក វងអញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធ និងចារលើសៀវភៅក្រាំងមាស។ |
លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា និងកម្មាភិបាល បុគ្គលិកទាំងអស់នៃស្ថានទូត ស្ថាប័នអមស្ថានទូត តំណាងសហគមន៍អាណិកជនវៀតណាម និងសមាគមធុរកិច្ចវៀតណាម-កម្ពុជា និងសមាគមនិស្សិតវៀតណាមដែលកំពុងសិក្សានៅកម្ពុជា បានអុជធូបគោរពវិញ្ញាណក្ខន្ធលោក Tran Duc Luong អតីតប្រធានរដ្ឋវៀតណាម ដែលជាថ្នាក់ដឹកនាំមានការរួមចំណែកដ៏ធំធេងក្នុងបុព្វហេតុកសាង និងអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាការកសាងទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងកម្ពុជា។
ការអញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធ និងចារលើសៀវភៅក្រាំងមាស នៅស្ថានទូតវៀតណាមប្រចាំកម្ពុជា នៅថ្ងៃទី២៤ ខែឧសភា មានគណៈប្រតិភូថ្នាក់ដឹកនាំ និងតំណាងជាន់ខ្ពស់នៃព្រះបរមរាជវាំង គណបក្សប្រជាជនកម្ពុជា(CPP) ព្រឹទ្ធសភា រដ្ឋសភា រដ្ឋាភិបាល និងក្រសួង មន្ទីរ ស្ថាប័ននានានៃកម្ពុជា ក្រសួងការបរទេស ក្នុងនោះមានក្រសួងការពារជាតិ ក្រសួងធម្មការនិងសាសនា ក្រសួងអធិការកិច្ច...
![]() |
លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា |
នាថ្ងៃទី ២៤ ខែឧសភា តំណាងស្ថានទូតឡាវ ចិន រុស្ស៊ី គុយបា ម៉ាឡេស៊ី មីយ៉ាន់ម៉ា ទីម័រឡេស្តេ កូរ៉េខាងជើង ទួរគី និងតំណាងស្ថានទូតប្រ៊ុយណេក៏បានចូលគោរពវិញ្ញាណក្ខ័ន្ធលោក Tran Duc Luong អតីតប្រធានរដ្ឋវៀតណាម។
*នាថ្ងៃដដែល ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ និងស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង ក៏បានប្រារព្ធពិធីគោរពវិញ្ញាណក្ខ័ន្ធលោក Tran Duc Luong អតីតប្រធានរដ្ឋវៀតណាមផងដែរ៕
![]() យុគសម័យ - Pu Luong (ខេត្ត Thanh Hoa) ជាគោលដៅដ៏ស័ក្តិសមសម្រាប់ភ្ញៀវទេសចរទៅសម្រាកលំហែកាយ និងជៀសផុតពីកំដៅថ្ងៃនៃរដូវក្តៅ។ |
![]() ក្នុងរយៈពេលពីរឆ្នាំចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២១ ជនរួមជាតិនៅឯបរទេសបានបរិច្ចាគថវិការប្រមាណ ១២០ ពាន់លានដុងដល់មូលនិធិបង្ការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងមូលនិធិវ៉ាក់សាំងកូវីដ-១៩។ |
មតិពីមិត្តអ្នកអាន