ធនាគារពិភពលោកមានសុទិដ្ឋិនិយមអំពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសឡាវ

16:29 | 14/08/2019 (ហេង វុធ្ធី)

យុគសម័យ - យោងតាមធនាគារពិភពលោកបានឲ្យដឹងថា កត្តាដែលជួយគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសឡាវគឺជាប្រភពដើមទុនវិនិយោគបានកើនឡើងយ៉ាងខ្លាំងក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ក៏ដូចជាកំណើនយ៉ាងខ្លាំងនៅក្នុងវិស័យលក់ដុំនិងលក់រាយខខាងសំណង់។

ទីក្រុងវៀងច័ន្ទ (រូបថត៖ tapchilaoviet.com)

នៅក្នុងរបាយការណ៍ស្តីពីស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសឡាវដែលបានប្រកាសនាថ្ងៃទី ១២ ខែសីហា ធនាគារពិភពលោក (WB) បានមានការវាយតម្លៃដ៏សុទិដ្ឋិនិយមដោយអះអាងថានាឆ្នាំ ២០១៩ សេដ្ឋកិច្ចមានកំណើន ៦,៥% ដែលកើនឡើងបើប្រៀបធៀបទៅនឹង ៦,៣% នៃឆ្នាំ ទៅមិញ។ របាយការណ៍របស់ធនាគារពិភពលោកបានបញ្ជាក់ថាកត្តាដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសឡាវគឺការបង្កើនដើមទុនវិនិយោគទៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ក៏ដូចជាកំណើនយ៉ាងខ្លាំងនៃវិស័យលក់រាយនិងលក់ដុំខាងសំណង់។

ធនាគារពិភពលោកមានសុទិដ្ឋិនិយមអំពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសឡាវ (រូបថត៖ vietnamplus.vn)

កាសែតប្រចាំនៅឡាវ Vientiane Times បានដកស្រង់សម្តីនាយកធនាគារពិភពលោកប្រចាំនៅប្រទេសឡាវលោក Nicola Pontara ដោយវាយតម្លៃថា សេដ្ឋកិច្ចឡាវកំពុងងើបឡើងវិញបន្ទាប់ពីការធ្លាក់ចុះនាឆ្នាំ ២០១៨ មួយផ្នែក ដោយសារតែផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះខ្យល់ព្យុះនិងទឹកជំនន់ផងដែរ។ ទន្ទឹមនឹងនេះ សេដ្ឋវិទូជាន់ខ្ពស់ឡាវប្រចាំនៅ WB ឡាវ លោក Somneuk Davading បានអះអាងថាបើប្រៀបធៀបនឹងប្រទេសជាច្រើនផ្សេងៗទៀតក្នុងតំបន់នោះ សេដ្ឋកិច្ចរបស់ប្រទេសឡាវនៅតែរក្សាបាននូវកំណើនយ៉ាងខ្លាំងក្លា និងជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ៥ ដែលមានកំណើនលឿនបំផុតក្នុងតំបន់។

ទោះយ៉ាងណាក៏ដោយ លោកក៏បន្តទៀតថារដ្ឋាភិបាលឡាវគួរតែបន្តជំរុញការធ្វើកំណែទម្រង់និងកែលម្អថែមទៀតនូវបរិយាកាសវិនិយោគដើម្បីទាក់ទាញដើមទុនវិនិយោគបន្ថែមទៀតផង៕

(ហេង វុធ្ធី)

(ហេង វុធ្ធី)

ព័ត៌មានថ្មីៗ

អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន

អានច្រើនបំផុត