ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ដែលនឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា

00:54 | 15/05/2019 (យោងតាម Fresh News)

យុគសម័យ - តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា លោក Moon Jae-in ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in (រូបថតៈ FRESH NEWS)

ក្នុងអំឡុងពេលទស្សនកិច្ចនេះលោក មូន ចេអ៉ិន នឹងចូលគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង ហើយនិងជួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នៅក្រោយជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ភាគីទាំងពីរនឹងចុះហត្ថលេខា លើឯកសារមួយចំនួន។ នេះគឺជាទស្សនកិច្ចលើកដំបូងសម្រាប់លោក Moon Jae-in ក្នុងនាមប្រធានាធិបតីចំពោះការបំពេញទស្សនកិច្ចនៅកម្ពុជា៕

(យោងតាម Fresh News)

(យោងតាម Fresh News)

ព័ត៌មានថ្មីៗ

វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម
អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន

អានច្រើនបំផុត