សម្ដេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

13:45 | 05/04/2019

គណៈរដ្ឋមន្ត្រីបានបើកសម័យប្រជុំពេញអង្គរបស់ខ្លួន នាព្រឹកថ្ងៃសុក្រ ទី ៥ ខែមេសា ឆ្នាំ២០១៩ នៅវិមានសន្តិភាព ដើម្បី​ពិ​និ​​ត្យ ពិភាក្សា និងឆ្លងរបៀបវារៈសំខាន់ៗមួយចំនួន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ស​ម្ដេ​ច​​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។


ក្នុងរបៀបវារៈ នៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី រួមមាន៖ ១- សេចក្ដីព្រាងច្បាប់ស្ដីពី​ការ​គ្រ​ប់​​គ្រង​ប្រេងកាត និងផលិតផលប្រេងកាត។ ២- គម្រោងវិនិយោគវារីអគ្គិសនី ស្ទឹងពោធិ៍ សាត់១ ទំ​ហំ៨០MW និងគម្រោងវិនិយោគស្ថានីយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ២កន្លែង នៅខេត្ដពោ​ធិ៍សាត់១កន្លែង ៦០MW និងនៅខេត្តកំពង់ឆ្នាំ១កន្លែង ៦០MW។ ៣- សេចក្ដីព្រាង គោលនយោ​បា​យជាតិស្ដីពីសុខភាពសិក្សា។ ៤- បញ្ហាផ្សេៗ សំណើសុំការយល់ព្រមពីគណៈ រដ្ឋមន្ត្រី ដើម្បី​សុំ​​សច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិលើ៖ ៤.១ .កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល​នៃ ព្រះ​រាជាណា​ច​ក្រ​កម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ស្ដីពីការជំរុញ និង ការការពា​រ​ទៅ​វិញទៅមកនៃការវិនិយោគ។

៤.២ .កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល​នៃព្រះ​រាជាណាចក្រ​ក​ម្ពុ​ជា និងសហភាពអារ៉ាប់អេមីរ៉េត ស្ដីពីការជំរុញ និងការការពារទៅវិញ​ទៅមក​នៃការវិនិ​យោ​គ​។ ៤.៣ .កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋា ភិបាលនៃ​សា​ធា​​រណរដ្ឋតួកគី ស្ដីពីការជំរុញ និងការការពារទៅវិញទៅមកនៃ ការវិនិ​យោគ។ ៤.៤ .សំណើ​សុំ​ចូល​​ជាសមាជិកអង្គការបណ្ដាញអន្តរជាតិសម្រាប់ឫស្សី និងផ្ដៅ៕

(ប្រភពព័ត៌មាន: information.gov.kh)

ព័ត៌មានថ្មីៗ

ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន

អានច្រើនបំផុត