សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានទទួលពានរង្វាន់គុណភាពល្អអន្តរជាតិ ផ្នែកវិស័យសំណង់នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស

09:37 | 16/04/2019 (ប្រភព៖ FN)

លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានទទួលពានរង្វាន់គុណភាពល្អអន្តរជាតិ (International Star Award For Quality-ISAQ) ប្រចាំឆ្នាំ២០១៩ ចំពោះការដឹកនាំល្អផ្នែកវិស័យសំណង់លំនៅឋាន នៅក្នុងកម្ពុជាពី Business Initiative Directions (BID) នាទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ពិធីផ្តល់រង្វាន់ ជូនលោកឧកញ៉ា លី ហួរ សម្រាប់គុណភាពដឹកនាំល្អផ្នែកវិស័យសំណង់នេះ ត្រូវបានធ្វើឡើងក្នុងយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ នាទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ការទទួលពានរង្វាន់នេះ ត្រូវបានគេចាត់ទុកថា ជាការទទួលបានជោគជ័យថ្មីៗបន្ថែមទៀត លើការអភិវឌ្ឍបុរីលំនៅឋាន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់គុណភាពជីវិត និងការរស់នៅរបស់ប្រជាជនកម្ពុជា ប្រកបដោយផាសុខភាព ប្រណីតភាព និងថ្លៃថ្នូរខ្ពង់ខ្ពស់៕

(ប្រភព៖ FN)

(ប្រភព៖ FN)

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត