នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកសន្និសីទអន្តរជាតិស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព»

10:35 | 05/11/2018 (យោងតាម FB Samdech Hun Sen)

យុគសម័យ - នៅព្រឹកថ្ងៃ ទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទអន្តរជាតិថ្នាក់តំបន់ស្តីពី«ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព»។

ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ FB Samdech Hun Sen)

សន្និសីទអន្តរជាតិថ្នាក់តំបន់ជាលើកដំបូងស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព» ត្រូវបានបង្កើតឡើងបន្ទាប់ពីមានការផ្តួចផ្តើមគំនិតរវាង សម្តេចតេជោ ហ៊ុន សែន និងលោក ហ្សង់ ដេវិត ឡឺវីត ប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានស្រាវជ្រាវប្រឆាំងឱសថក្លែងក្លាយកាលពីពេលកន្លងទៅ។ សន្និសីទនេះគឺធ្វើឡើងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី០៥-០៦ ខែវិច្ឆិកា ដោយមានការអញ្ជើញចូលរួមពី មន្ត្រីពាក់ព័ន្ធនៃប្រទេសបារាំង ប្រទេសតំបន់ទន្លេមេគង្គរួមមាន កម្ពុជា, ឡាវ, មីយ៉ាន់, ថៃ និងវៀតណាម រួមទាំងប្រទេសចិន ព្រមទាំងមកពីក្រសួងស្ថាប័នពាក់ព័ន្ធរបស់ រាជរដ្ឋាភិបាលកម្ពុជា អង្គភាព នានា តាមបណ្តាលរាជធានី ខេត្ត ភ្ញៀវជាតិ អន្តរជាតិ និងតំណាងវិស័យឯកជនមួយចំនួនចូលរួម ប្រមាណសរុប ៤៥០នាក់។

សន្និសីទនេះ ផ្តោតលើកិច្ចពិភាក្សាអំពីការទប់ស្កាត់ការទំនាក់ទំនង និងលប់បំបាត់នូវឱសថ ក្លែងក្លាយ និងអន់គុណភាព ដោយបង្កើតឲ្យមានយុទ្ធសាស្ត្រយ៉ាងត្រឹមត្រូវក្នុងការទំនាក់ទំនងជាមួយបណ្តា ប្រទេសនៅក្នុងតំបន់ និងពិភាក្សាអំពីការធ្វើវិនិសោធនកម្មច្បាប់ដើម្បីបន្ថែមទោសអោយបានធ្ងន់ ចំពោះអ្នកផលិត អ្នកនាំចូល និងអ្នកចរាចណ៍ឱសថក្លែងក្លាយអោយស្របតាមសន្ធិសញ្ញា PALEMO ដែលព្រះរាជាណាចក្រកម្ពុជា និងបណ្តាប្រទេសជិតខាងបានធ្វើសច្ចាប័នទទួលស្គាល់រួចហើយ និង បង្កើតជំនាញអាចបំពេញការងារយ៉ាងមានប្រសិទ្ធភាពបំផុត៕

(យោងតាម FB Samdech Hun Sen)

(យោងតាម FB Samdech Hun Sen)

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត