កម្ពុជា៖ រាជរដ្ឋាភិបាលថ្មីនឹងបង្កើតឡើងនៅថ្ងៃទី២០ ខែកញ្ញាខាងមុខ

19:59 | 02/08/2018 (យោងតាម vov.vn ប្រែសម្រួលដោយ មិញអាញ់)

យុគសម័យ - នាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេ ជោ ហ៊ុនសែនបានឲ្យដឹងថា រដ្ឋសភាកម្ពុជានីតិកាលទី៦គ្រោងនឹងបើកកិច្ចប្រជុំដំបូងនាថ្ងៃទី១៩ខែកញ្ញាហើយរដ្ឋាភិបាលថ្មីនឹងបានបង្កើតនាថ្ងៃទី២០ខែកញ្ញាឆ្នាំ២០១៩ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាច ទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់ នៅក្នុងការបោះឆ្នោតរដ្ឋសភានីតិកាលទី៦ នាថ្ងៃទី២៩កក្កដាកន្លងទៅ។

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុនសែន (រូបថតៈ VOV)

នាថ្ងៃទី២ខែសីហា ក្នុងការថ្លែងមតិចំពោះមុខកម្មករតម្បាញ់កាត់ដេរនៅរាជធានីភ្នំពេញ នាយករដ្ឋមន្ត្រីសម្តេច តេជោ ហ៊ុនសែនបានលើកច្បាស់ថា នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នឹងត្រូវបើកប្រជុំសភាជាលើកដំបូងក្រោម​ព្រះ​រា​ជា​អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយល្ងាច​នៅ​​ថ្ងៃ​ទី១៩ សមាជិកសភាទាំងអស់ នឹងត្រូវចូលស្បថកាន់តំណែង និងព្រឹកថ្ងៃទី២០ ខែ​ក​ញ្ញា​ ឆ្នាំ​២០១៨ នឹងបង្កើតរាជរដ្ឋាភិបាល ហើយល្ងាចថ្ងៃដដែលនេះដែរ សមាជិករាជរដ្ឋាភិបាល នឹង​​ត្រូវ​ស្បថចូលកាន់តំណែង និងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នឹងត្រូវបើកប្រជុំ​គណៈរដ្ឋ​មន្ត្រី​ថ្មី​​ជា​លើកដំបូង។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (NEC) នឹងប្រកាសលទ្ធផលបឋមនាថ្ងៃទី១១ខែសីហា ក្នុងករណីគ្មានពាក្យបណ្តឹងតវ៉ាណាមួយបង្ខំឲ្យរៀបចំការបោះឆ្នោតឡើងវិញ ហើយ NEC នឹងប្រកាសលទ្ធផលជាផ្លូវការនាថ្ងៃទី១៥សីហាខាងមុខ៕

(យោងតាម vov.vn ប្រែសម្រួលដោយ មិញអាញ់)

(យោងតាម vov.vn ប្រែសម្រួលដោយ មិញអាញ់)

ព័ត៌មានថ្មីៗ

អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន

អានច្រើនបំផុត