នាយករដ្ឋមន្ត្រីឡាវអញ្ជើញជាអធិបតីសន្និសីទសារព័ត៌មានអំពីឧបទ្ទវហេតុបាក់ទំនប់វារី អគ្គិសនី Sepien Sanamnoi

21:32 | 25/07/2018

យុគសម័យ - នាល្ងាចថ្ងៃទី ២៥ កក្កដា នៅ ទីក្រុងវៀងច័ន្ទ នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith បានអញ្ជើញជាអធិបតីសន្និសីទសារព័តមានដើម្បីជូនដំណឹងអំពីស្ថានភាពនូវឧទ្ទវហេតុបាក់ទំនប់វារីអគ្គិនសីទៅកាន់ស្ថាប័នសារព័ត៌មានក្នុងនិងក្រៅប្រទេសឲ្យបានជ្រាប។ក៏នាល្ងាចថ្ងៃដដែល រដ្ឋាភិបាលឡាវបានបើកកិច្ចប្រជុំជាបន្ទាន់ ដោយសម្រេចបង្កើតក្រុមជំនាញទទួលបន្ទុកវាយតម្លៃលើការខូចខាត និងស្វែងរកនូវមូលហេតុសំខាន់ៗ ដែលបណ្ដាលឲ្យបាក់ទំនប់វារីអគ្គិសនី។

នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith (រូបថតៈ VOV)

យោងតាមនាយករដ្ឋមន្ត្រីឡាវ អាចនិយាយបានថានេះគឺជាលើកទីមួយហើយដែលអស់រយៈពេលជាច្រើនទសវត្សមកដែលប្រជាជនឡាវទើបទទួលរងឥទ្ធិពលបែបនេះ។ ឧបទ្ទវហេតុនេះបណ្តាលឡើងដោយភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ បានជាបរិមាណទឹកកើនឡើងខ្ពស់ ទំនប់ផ្ទុកទឹកបម្រុងនៃវារីអគ្គីសនី Sepien Sanamnoi មិនអាចទប់ទប់នឹងបរិមាណទឹកច្រើនលើសលុប បានឡើយ ហើយបណ្ដាលឲ្យបាក់ទំនប់។ បរិមាណទឹកបានហូរចុះភូមិភាពក្រោមដោយល្បឿនលឿនពេក ដូច្នេះប្រជាជនមិនអាចជៀសវាងទាន់ពេលវេលាបានឡើយ។

តាងនាមរដ្ឋាភិបាល និងប្រជាជនឡាវ នាយករដ្ឋមន្ត្រីឡាវបានថ្លែងអំណរគុណ ចំពោះការចែករំលែកយ៉ាងជ្រាលជ្រៅ និងការជួយឧបត្ថម្ភរបស់រដ្ឋាភិបាល ប្រជាជននៃបណ្ដាប្រទេស និងអង្គការអន្តរជាតិនានា។ នាយករដ្ឋមន្ត្រីឡាវបន្តអំពាវនាវដល់ប្រជាជនឡាវ ឲ្យរួមគ្នាជួយគ្នាដោះស្រាយបញ្ហា។ លោកមានជំនឿជាក់ថាឧបទ្ទវហេតុនេះនឹងត្រូវបានដោះស្រាយ យ៉ាងឆាប់រហ័សហើយ នឹងវិលត្រឡប់ មករកភាពប្រក្រតីវិញ។

នាបច្ចុប្បន្ន ជនរងគ្រោះទាំងឡាយត្រូវបានជួយសង្គ្រោះ ហើយបញ្ជូនទៅទីទួលសុវត្ថិភាព។ ទន្ទឹមនឹងនេះ នៅនឹងកន្លែងកើតហេតុ អាជ្ញាធរគ្រប់ជាន់ថ្នាក់របស់ឡាវកំពុងខិតខំប្រឹងប្រែងជំរុញការងារជួយសង្គ្រោះ។ តាមផែនការ នារយៈពេល ២ ដល់ ៣ ថ្ងៃខាងមុខ កិច្ចការជួយសង្គ្រោះនឹងសម្រេចរួចរាល់។ នាថ្ងៃទី ២៥ កក្កដា រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីថៃលោក Prayut Chan-ocha បានផ្តល់ជំនួយជាសាច់ប្រាក់មានតម្លៃ ១៤៧ ពាន់ដូល្លារអាមេរិកជូនចំពោះជនរងគ្រោះទាំងនេះ។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jea-in ក៏បានចាត់បញ្ជូនក្រុមជួយសង្គ្រោះបន្ទាន់ ទៅជួយសង្គ្រោះជនរងគ្រោះទាំងនេះផងដែរ៕

ព័ត៌មានថ្មីៗ

វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម

អានច្រើនបំផុត