ប្រទេសកម្ពុជាបាននាំចេញផលិតផលកសិកម្មសរុបចំនួន ៥,៨ លានតោនទៅកាន់ ទីផ្សារបរទេសនានាក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ បើទោះបីជាមានវិបត្តិសេដ្ឋកិច្ចពិភពលោកដែលបណ្ដាលមកពីករណីនៃវីរុសកូវីដ១៩ក៏ដោយ។
ស្រូវនៅតែត្រូវបានចាត់ទុកថាជាផលិតផលកសិកម្មដ៏សំខាន់នៅក្នុងប្រទេស។ AKP
យោងតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ផលិតផលកសិកម្មដែលនាំចេញរួមមានអង្ករ ដំឡូងមី គ្រាប់ស្វាយចន្ទី ពោត ចេក ក្រូច ថ្លុង ស្វាយ ម្រេច និងម្ទេសជាដើម។
ផលិតផលកសិកម្មសំខាន់ៗរបស់កម្ពុជាដែលត្រូវបាននាំចេញក្នុងរយៈពេលនេះរួមមានស្រូវចំនួន ៤៨៨,៧៧៥ តោន, ដំឡូងមីស្រស់ ១,៧៨០,៤៩៦ តោន, ដំឡូងមីស្ងួត ១.២០២.៦៤៤ តោន, ម្សៅដំឡូងមី ១២ ០០០ តោន, គ្រាប់ស្វាយចន្ទី ២០៤.២០៨ តោន, ពោតជិត ២០០ ០០០ តោន, ចេកប្រមាណជា ២៣៥ ០០០ តោន ស្វាយប្រមាណជា ៦៤ ០០០ តោន ម្ទេសជាង ៥៥ ០០០ តោន និងម្រេចជាង ៤០០០ តោន។
ទីផ្សារសំខាន់សម្រាប់ផលិតផលកសិកម្មរបស់ប្រទេសកម្ពុជារួមមានប្រទេសចិន សហភាពអឺរ៉ុបប្រទេសក្នុងតំបន់អាស៊ាន ឥណ្ឌា ជប៉ុន កូរ៉េ រុស្ស៊ី អូស្ត្រាលី និងប្រទេសមួយ ចំនួនទៀត៕ – AKP ប្រែសម្រួលដោយ ភុន ច័ន្ទឧសភា
(ប្រភពព័ត៌មាន: khmertimeskh.com)

មតិពីមិត្តអ្នកអាន