រដ្ឋមន្ត្រីការបរទេសជប៉ុននឹងមកបំពេញទស្សនកិច្ច៣ថ្ងៃនៅកម្ពុជា

16:09 | 13/08/2020 (បូកសរុបដោយឌីណា)

រដ្ឋមន្រី្តការបរទេសជប៉ុនលោក ម៉ូតេហ្គី តូស៊ីមីសឺ (Toshimitsu Motegi) នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី២១ដល់២៣សីហាខាងមុខនេះដោយលោកនឹងជួបសម្ដែងការគួរសមជាមួយសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្ត និងលោក ប្រាក់ សុខុន រដ្ឋមន្រី្តការបរទេសកម្ពុជាផងដែរ។


រដ្ឋមន្រី្តការបរទេសជប៉ុនលោក ម៉ូតេហ្គី តូស៊ីមីសឺ (Toshimitsu Motegi)។ (រូបថត៖ Thmey Thmey.com)

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹងថា ជំនួប​នេះ នឹង​លើក​ពី​បញ្ហា​ទ្វេភាគី​និង​ពហុភាគី​មួយចំនួន ដែលជា​ចំណាប់អារម្មណ៍​រួម​ដើម្បី​ធ្វើការ​ពិភាក្សា​។ ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​សឺ នៅ​កម្ពុជា​នឹង​ជួយ​ពង្រឹង​ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំងពីរ​លើ​គ្រប់​វិស័យ​។

បើតាមក្រសួងការបរទេស ក្នុងអំឡុងពេលទស្សនកិច្ច លោក ម៉ូតេហ្គី តូស៊ីមីសឺ នឹងអញ្ជើញចូលជួបសម្តែងការគួរសម ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជួបពិភាក្សាទ្វេភាគីជាមួយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលនៅក្នុងឱកាសនោះ បញ្ហាទ្វេភាគី និងពហុភាគីមួយចំនួនដែលជាចំណាប់អារម្មណ៍រួម នឹងត្រូវបានលើកយកមកពិភាក្សា។

​ក្រៅពីនេះ គឺ​បង្ហាញ​នូវ​សាមគ្គីភាព​ក្នុង​កិច្ចការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩ ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​ដែរ​។​

​ជាមួយគ្នានេះ លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​សឺ ក៏​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សិង្ហ​បុរី ម៉ាឡេស៊ី ប៉ា​ពូ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ ឡាវ និង​មី​យ៉ាន់​ម៉ា ផងដែរ​៕

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម
អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ