កម្ពុជានិងឡាវពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ព្រំដែន

16:30 | 13/07/2020 (សរុបដោយវិច្ឆិកា)

កម្ពុជា-ឡាវ កំពុងសិក្សាដើម្បីឈានទៅបើកច្រកទ្វារព្រំដែនអន្ដរជាតិមួយទៀត ស្ថិតក្នុងខេត្តរតនគិរី តែគម្រោងនេះ មិនទាន់បង្ហាញជាផ្លូវការនៅឡើយទេ ព្រោះស្ថិតក្នុងដំណាក់កាលនៃការសិក្សានៅឡើយ។

លោក ថង សាវុន អភិបាលខេត្តរតនគិរី ៖ កម្ពុជា-ឡាវ កំពុងសិក្សាបើកច្រកទ្វារព្រំដែនមួយទៀត នៅខេត្ដរតនគិរី។ (ប្រភព៖ Freshnews)

នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តរតនគិរី» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ថង សាវុន បានអះអាងថា រហូតមកដល់ពេលនេះ ខេត្តរតនគិរី មិនទាន់មានផ្លូវ ឬច្រកទ្វារព្រំដែនជាមួយប្រទេសឡាវនោះទេ ហើយខេត្តកំពុងស្នើសុំគោលការណ៍រាជរដ្ឋាភិបាល ដើម្បីបើកច្រកនេះ។

ចំពោះទីតាំងច្បាស់លាស់ អំពីចំណុចដែលត្រូវបើកច្រកទ្វារព្រំដែនទ្វេរភាគី នៅខេត្តរតនគិរីនេះ លោក ថង សាវុន មិនទាន់បានបញ្ជាក់ច្បាស់នៅឡើយទេ ប៉ុន្ដែគ្រាន់តែលោកបង្ហើមថា បើកច្រកនៅតំបន់ណាដែលផ្ដល់សារៈសំខាន់ខ្លាំងដល់ខេត្តរតនគិរី និងខេត្តអាត់តាពើ (ប្រទេសឡាវ) ព្រមទាំងប្រជាជននៅជិតព្រំដែនប្រទេសទាំងពីរ។

លោក ថង សាវុន បានថ្លែងយ៉ាងដូច្នេះថា «រហូតមកដល់ពេលនេះសម្រាប់ខេត្តរតនគិរី មិនទាន់មានផ្លូវណាមួយ ឬច្រករបៀងណាមួយ តភ្ជាប់ជាមួយ ប្រទេសឡាវនោះទេ ហើយកាលដែលស្នើសុំ ទៅកាន់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋាភិបាលនៃប្រទេសទាំងពីរ (កម្ពុជា-ឡាវ) គឺចង់បាននូវការបើក ច្រកទ្វារទ្វេរភាគីមុន។ ដោយឡែក ខេត្តរតនគិរី មានផែនការដើម្បីបើកច្រកទ្វារទ្វេរភាគីមួយ ដែលកំពុងតែសុំគោលការណ៍រាជរដ្ឋាភិបាល ដើម្បីសិក្សាមើល តើយើងនឹងរៀបចំច្រកណាមួយ ដែលផ្ដល់នូវសារសំខាន់ខេត្តទាំងពីរ ប្រជាជននៅជិតខាងប្រទេសទាំងពីរ»។

ទោះជាយ៉ាណាក៏ដោយ អភិបាលខេត្តរតនគិរីរូបនេះ បានបង្ហាញនូវក្ដីរំពឹងខ្ពស់ នៅពេលច្រកទ្វារព្រំដែនទ្វេរភាគីមួយនេះបើកដំណើរការ ដោយហេតុថា ខេត្តរតនគិរី ជាខេត្តមួយដែលមានសក្ដានុពល អំណោយផលដល់ការដាំដុះដំណំា ពិសេសដំណំាកសិ-ឧស្សាហកម្ម និងការចិញ្ចឹមសត្វ។ ខណៈ ឆ្នាំ២០១៩កន្លងទៅ ការដំណំាអនុវត្តបានលើផ្ទៃដីសរុប១៦៨,៥៤៣ហិកតា។

លោក ថង សាវុន បានបន្ថែមទៀតថា ប្រសិនបើច្រកទ្វារព្រំដែនមួយនេះបើកដំណើរការ ឬក៏ត្រឹមតភ្ជាប់ផ្លូវពីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង មកស្រុកវ៉ើនសៃ ខេត្តរតនគិរី និងបន្ដមកក្រុងបានលុងនោះ នឹងផ្ដល់សារៈសំខាន់ខ្លាំងណាស់ ព្រោះជាផ្លូវដែលតភ្ជាប់ពីច្រកទ្វារព្រំដែនអន្ដរជាតិត្រពាំងក្រៀល ពោលពិតជាមានសក្ដានុពលខ្លាំង ជាមួយនឹងជំរុញកំណើនសេដ្ឋកិច្ចផងដែរ៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ