ក្រសួងទេសចរណ៍សម្រេចដាក់ចេញវិធានសុវត្ថិភាព និងក្រមប្រតិបត្តិពិសេសសម្រាប់អាជីវកម្មទេសចរណ៍ធំៗ ៤ ក្នុងដំណាក់កាល និងក្រោយកូវីដ១៩

15:43 | 04/06/2020

ដើម្បីចូលរួមដល់ការបង្កើនប្រសិទ្ធភាពនៃការទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានដាក់ចេញ និងបន្ទាប់ពីបានពិគ្រោះពិភាក្សាយ៉ាងល្អិតល្អន់ជាមួយក្រសួងសុខាភិបាល និងផ្នែកឯកជនរួចមក ក្រសួងទេសចរណ៍បានសម្រេចដាក់ចេញនូវប្រកាសស្ដីពី វិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មសេវាកម្មទេសចរណ៍ និងក្រមប្រតិបត្តិសម្រាប់អនុវត្តន៍ក្នុងអាជីវកម្មធំៗចំនួន ៤។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍

ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងទេសចរណ៍ នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អង្គប្រជុំបានបង្ហាញពីប្រភេទនៃអាជីវកម្មសេវាកម្មទេសចរណ៍ទាំង ៤ នោះរួមមាន៖
* អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍
* អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍
* អាជីវកម្មសេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក ផ្លូវគោក
* អាជីវកម្មរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍។

ក្នុងវិធានសុវត្ថិភាពទេសចរណ៍ទាំងនេះក៏មានការកំណត់នូវលក្ខខណ្ឌជាច្រើន ក្នុងនោះមានលក្ខខណ្ឌតម្រូវចាំបាច់ដោយខានពុំបាន និងលក្ខខណ្ឌជម្រើសដែលអាជីវកម្មសេវាកម្មទេសចរណ៍ ត្រូវរៀបចំបំពេញតាមលក្ខខណ្ឌកំណត់។

ក្នុងករណីដែលមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ខាងលើមិនបានបំពេញនូវលក្ខខណ្ឌតម្រូវទេនោះ អាចនឹងប្រឈមនឹងការព្យួរអាជ្ញាបណ្ណទេសចរណ៍មួយរយៈ ប៉ុន្តែក្នុងករណីដែលបានបំពេញនូវលក្ខខណ្ឌតម្រូវបានល្អ បន្ថែមដោយលក្ខខណ្ឌជម្រើសមួយចំនួនទៀត អាចនឹងបានទទួលនូវបណ្ណបញ្ជាក់ និងលិខិតសរសើរ (Label) ទទួលស្គាល់គុណភាពសេវាកម្មក្នុងដំណាក់កាល Covid-19 ពីក្រសួងទេសចរណ៍ ដែលអាចបិទបង្ហាញផ្សព្វផ្សាយជាសាធារណៈ ឬចុះផ្សាយក្នុងបណ្តាញសង្គម និងគេហទំព័ររបស់ក្រសួងទេសចរណ៍បាន។

ជាមួយនឹងការដាក់ចេញឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងក្រមប្រតិបត្តិខាងលើ ក្រសួងទេសចរណ៍ក៏ដាក់ចេញនូវសេចក្តីណែនាំ «អ្វីដែលគួរធ្វើ និងអ្វីមិនគួរធ្វើ» សម្រាប់វិស័យទេសចរណ៍ក្នុងដំណាក់កាលកូវីដ១៩ នេះជាភាសាខ្មែរ និងភាសាបរទេសផងដែរ។

បើតាមលោករដ្ឋមន្ត្រី ថោង ខុន ប្រកាសស្តីពីវិធានសុវត្ថិភាពទេសចរណ៍ និងក្រមប្រតិបត្តិសម្រាប់អនុវត្តន៍នេះនឹងត្រូវប្រកាសផ្សព្វផ្សាយនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ៕



(ប្រភពព័ត៌មាន: freshnewsasia.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ការស្នើបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវផលិតកម្មជឿនលឿនវៀតណាម
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង