ខេត្តកំពង់ធំលើកកម្ពស់សក្ដានុពលខ្លាំងទៅលើដំណាំស្រូវ និងកៅស៊ូ

18:02 | 27/05/2020 (សរុបដោយវិច្ឆិកា)

មន្ត្រីខេត្តកំពង់ធំ បានអះអាងថា​ ខេត្តកំពង់ធំ មានសក្ដានុ ពលខ្លាំងទៅលើដំណាំស្រូវ និងកៅស៊ូ ព្រមទាំងដំណាំរួមផ្សំជាច្រើនទៀត មានដូចជា ដំឡូងមី, ស្វាយចន្ទី, ដំឡូងមី និងស្វាយកែវល្មៀតជាដើម។

ឯកឧត្តម​ សុខ​ លូ​ អភិបាលខេត្តកំពង់ធំ​។

ថ្ងៃទី២៧​ ខែឧសភា សន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកំពង់ធំ» បានរៀបចំឡើងដែលមានការអញ្ជើញចូលរួមរបស់ ឯកឧត្តម​ សុខ​ លូ​ អភិបាលខេត្តកំពង់ធំ​។

ថ្លែងក្នុងសន្និសិទនេះ​ ឯកឧត្តម​ សុខ​ លូ​ អភិបាលខេត្តកំពង់ធំ​ បានលើកឡើងថា​ ខេត្តកំពង់ធំ មានសក្ដានុ ពលខ្លាំងទៅលើដំណាំស្រូវ និងកៅស៊ូ ព្រមទាំងដំណាំរួមផ្សំជាច្រើនទៀត មានដូចជា ដំឡូងមី, ស្វាយចន្ទី, ដំឡូងមី និងស្វាយកែវល្មៀតជាដើម។ ឯកឧត្តម​ បន្តថា​ ខេត្តកំពង់ធំប្រៀបដូចជាគ្រាប់ពេជ្រ ដែលមិនទាន់កែច្នៃ។ ឯកឧត្តមថា ខេត្តមួយនេះ មានសក្ដានុពលខ្លាំងអំណោយផលពីធម្មជាតិ និងសេដ្ឋកិច្ច វប្បធម៌សង្គម សម្រាប់កិច្ចដំណើរការអភិវឌ្ឍន៍។

ឯកឧត្តម​បញ្ជាក់ថា​ ខេត្តត្រូវការអ្នកវិនិយោគ ដើម្បីមកវិនិយោគសាងសង់ រោងចក្រកែច្នៃ ផលិតផលសម្រេច ឬឡសម្ងួតស្រូវ។ ត្រង់ចំណុចនេះ​ ឯកឧត្តមអំពាវនាវ អ្នកវិនិយោគគួរងាកមកវិនិយោគលើវិស័យនេះនៅខេត្តកំពង់ធំ ដែលមានសក្ដានុពលខ្លាំង និងជាខេត្តមួយដែលនៅកណ្ដាលប្រទេសកម្ពុជា។

ឯកឧត្តម​បន្ថែមថា​ បើទោះបីខេត្តមួយនេះ មានសក្ដានុពលលើវិស័យកសិកម្ម ក៏ពិតមែន ប៉ុន្ដែខេត្តមិនទាន់មានរោងចក្រកែច្នៃផលិតផលសម្រេចនៅឡើយទេ។ ឯកឧត្តម បន្ថែមទៀត​ថា ​នៅពេលប្រមូលផលបានម្ដងៗ បន្ទាប់ពីលក់ដូរក្នុងតំបន់ហើយនោះ ប្រជាកសិករ បានលក់ឱ្យឈ្មួញដើម្បីនាំចេញទៅប្រទេសជិតខាង ដែលមានប្រទេសថៃ និងប្រទេសវៀតណាមជាដើម៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន