យុគសម័យ - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម To Lam អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម បានផ្ញើលិខិត និងកម្រងផ្កាជូនពរដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម Luong Cuong ប្រធានរដ្ឋវៀតណាម បានផ្ញើលិខិត និងកម្រងផ្កាជូនពរដល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម Pham Minh Chinh នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម បានផ្ញើលិខិត និងកម្រងផ្កាជូនពរដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានផ្ញើលិខិត និងកម្រងផ្កាជូនពរដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និង សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា។
![]() |
ថ្នាក់ដឹកនាំវៀតណាមផ្ញើលិខិតជូនពរឆ្នាំថ្មីកម្ពុជា |
នៅក្នុងលិខិតផ្ញើជូន ព្រះករុណាព្រះមហាក្សត្រ ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ឯកឧត្តម To Lam អគ្គលេខាបក្ស និងថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម បានសម្តែងនូវសេចក្តីរីករាយដែលឃើញថា ក្នុងរយៈពេលមួយឆ្នាំកន្លងមក ទោះបីជាប្រឈមនឹងបញ្ហាប្រឈមជាច្រើនក៏ដោយ ប៉ុន្តែដោយសារមូលដ្ឋានគ្រឹះដ៏រឹងមាំដែលត្រូវបានសាងសង់ដោយថ្នាក់ដឹកនាំជំនាន់នានារបស់កម្ពុជា ប្រជាជនកម្ពុជាបានសម្រេចនូវសមិទ្ធផលគួរឱ្យចាប់អារម្មណ៍ និងគ្រប់ជ្រុងជ្រោយក្នុងបុព្វហេតុនៃការកសាង និងអភិវឌ្ឍប្រទេសជាតិ។ ថ្នាក់ដឹកនាំវៀតណាមមានជំនឿជាក់ថា ក្រោមការគ្រប់គ្រងដ៏ភ្លឺស្វាងរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់អាណត្តិ ២០២៣-២០២៨ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា នឹងត្រូវបានអនុវត្តប្រកបដោយជោគជ័យ ដោយនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនកម្ពុជា។
អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ថ្នាក់ដឹកនាំវៀតណាមមានជំនឿជាក់ថា លទ្ធផលវិជ្ជមានដែលសម្រេចបាននៅក្នុងជំនួបកំពូលរវាងការិយាល័យនយោបាយនៃគណបក្សកុម្មុយនីស្តវៀតណាម និងគណៈកម្មាធិការអចិន្ត្រៃយ៍មជ្ឈិមនៃគណបក្សប្រជាជនកម្ពុជា ព្រមទាំngជំនួបរវាងប្រមុខដឹកនាំគណបក្សទាំងបី វៀតណាម-កម្ពុជា-ឡាវ កាលពីខែកុម្ភៈ ឆ្នាំ ២០២៥ នឹងត្រូវបានភាគីទាំងពីរសហការធ្វើឱ្យជាក់ស្តែង ដើម្បីរួមចំណែកពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែងរវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជននៃប្រទេសនីមួយៗ ព្រមទាំងរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងលើពិភពលោក។
ក្នុងឱកាសនេះ ឯកឧត្តម Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានផ្ញើលិខិតជូនពរដល់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងជាប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិមនៃគណបក្សប្រជាជនកម្ពុជា៕
![]() នាថ្ងៃទី ១ មេសា គណៈប្រតិភូស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ដឹកនាំដោយលោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បានអញ្ជើញចូលជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មីជូនចំពោះអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ |
![]() នោះគឺជាប្រធានបទនៃសិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ជាតិ លើកទី ៣ ដែលរៀបចំដោយក្រសួងការពារប្រទេសវៀតណាមនាពេលថ្មីៗនេះ។ គម្រោងនេះ ដោយលោកនាយឧត្តមសេនីយ៍ បណ្ឌិត Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស ជាប្រធាន។ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស អនុប្រធានគម្រោង បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលានេះ |
មតិពីមិត្តអ្នកអាន