នារសៀលថ្ងៃទី ១១ ខែមេសា បញ្ជាការដ្ឋានយោធាខេត្ត Binh Duong ប្រទេសវៀតណាម បានសម្របសម្រួលជាមួយសាលានាយទាហានវិស្វកម្ម និងសម្ព័ន្ធអង្គការមិត្តភាពខេត្ត ទៅជូនពរឆ្នាំថ្មី និងជូនអំណោយដល់សិក្ខាកាមនៃកងទ័ពប្រជាជនឡាវ និងកងយោធពលខេមរភូមិន្ទចំនួន ១០១ នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៃប្រទេសកម្ពុជា និងប្រទេសឡាវ ។
![]() |
![]() |
![]() |
ជូនអំណោយដល់សិក្ខាកាម នៃកងទ័ពប្រជាជនឡាវ និងកងយោធពលខេមរភូមិន្ទ |
ថ្លែងមតិក្នុងជំនួបនេះ លោកវរសេនីយ៍ឯក Nguyen Dinh Chuan ប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត បានឲ្យដឹងថា ក្នុងរយៈពេលកន្លងមក ជាមួយនឹងការខិតខំប្រឹងប្រែងរបស់រដ្ឋ និងប្រជាជន នៃប្រទេសទាំងបី ទំនាក់ទំនងវៀតណាម - ឡាវ - កម្ពុជា បានបន្តមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ក្លាយជាកត្តាសំខាន់ រួមចំណែកបង្កើតបរិយាកាសសន្តិភាព និងស្ថិរភាពយូរអង្វែង ដើម្បីជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាអធិបតេយ្យភាពនៃប្រទេសនីមួយៗ។
លោកសង្ឃឹមថា នាពេលខាងមុខ និស្សិតឡាវ និងកម្ពុជានឹងបន្តលើកតម្កើងសមិទ្ធផលដែលសម្រេចបាន ខិតខំពុះពារជំនះការលំបាក ខំប្រឹងសិក្សា បង្កើនចំណេះដឹង ដើម្បីបម្រើកងទ័ព និងមាតុភូមិ។ សិក្ខាកាមត្រូវសម្របខ្លួនយ៉ាងឆាប់រហ័សទៅនឹងស្ថានភាពរស់នៅ និងការសិក្សានៅសាលា និងមានអនុស្សាវរីយ៍ដ៏ល្អប្រពៃជាច្រើនអំពីទឹកដី និងមនុស្ស កងទ័ពប្រជាជនវៀតណាមនិយាយរួម និងប្រជាជន និងកងកម្លាំងប្រដាប់អាវុធខេត្ត Binh Duong និយាយដោយឡែក៕
![]() យុគសម័យ - នាថ្ងៃទី ២៥ ខែកុម្ភៈ សម្ព័ន្ធអង្គការមិត្តភាពខេត្ត Quang Nam (សម្ព័ន្ធ Quang Nam) បានរៀបចំសន្និសីទគណៈកម្មាធិការប្រតិបត្តិលើកទី ២ អាណត្តិ ២០២៤ - ២០២៩ បូកសរុបសកម្មភាពឆ្នាំ ២០២៤ និងកម្មវិធីការងារសម្រាប់ឆ្នាំ ២០២៥។ |
![]() នារសៀលថ្ងៃទី ១១ ខែធ្នូ បញ្ជាការដ្ឋានយោធាខេត្ត Binh Duong ប្រទេសវៀតណាម បានរៀបចំកម្មវិធីជួបប្រាស្រ័យនាយទាហានវ័យក្មេងនៃកងកំលាំងប្រដាប់អាវុធខេត្ត Binh Duong ជាមួយនិស្សិតឡាវ និងកម្ពុជាដែលកំពុងសិក្សានៅមូលដ្ឋាន ក្រោមប្រធានបទ “សាមគ្គីភាព ស្អិតរមួត ជិតស្និទ្ធ”។ |
មតិពីមិត្តអ្នកអាន