កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិនឈានដល់ដំណាក់កាលចរចាជុំទី២ ក្នុងបរិបទនៃការរាតត្បាតជំងឺកូវី-១៩

12:21 | 12/04/2020 (សរុបដោយសាមេត)

ទោះបីជាកម្ពុជានិងចិនកំពុងស្ថិតក្នុងកាលៈទេសៈប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រទេសទាំងពីរនេះនៅតែបន្តការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នាដដែលដើម្បីឱ្យកិច្ចព្រមព្រៀងនេះ អាចដំណើរការនៅពេលឆាប់ៗខាងមុខ ជំរុញដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរជាក់ស្ដែងនាបច្ចុប្បន្ន។

ការ​ចរចា​ជុំ​ទី២លើកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជានិង​ចិន

យោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០នេះ​ក្រសួងពាណិជ្ជកម្មកម្ពុជា​បានឱ្យ​ដឹង​ថា ការ​ចរចា​ជុំ​ទី២លើកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជានិង​ចិន បានបញ្ចប់​ទាំងស្រុងដែលប្រារព្ធតាមរយៈវី​ដេ​អូ​អន​ឡាញ ដោយ​មាន​ភាគី​តំណាង​របស់ក្រសួងពាណិជ្ជកម្ម​កម្ពុជានិង​ចិន។ នេះគឺជាកិច្ចចរចា​ជុំ​ទី ២ បន្ទប់ពីកិច្ចចរចាជុំទី ១ ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី ២០-២១ ខែមករា ឆ្នាំ ២០២០​កន្លង​ទៅ​នេះ នៅ​ទីក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន ដើម្បី​ពិនិត្យ​វឌ្ឍនភាព ការងារ​តាម​ក្រុមការងារ​តូច​ៗ និង​ដោះស្រាយ​បញ្ហា​សេសសល់​មួយ​ចំនួន

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បានឱ្យ​ដឹង​ទៀត​ថា ការចរចាកិច្ចព្រមព្រៀង​ពាណិ​ជ្ជ​កម្ម​សេរីទ្វេរ​ភាគី​កម្ពុជា-ចិន​នេះ គឺជាគំនិតផ្ដួចផ្ដើមនិង​ជាអាណត្តិ​ដែល​ផ្ដល់​ឱ្យដោយ​នាយក​រដ្ឋមន្ត្រីនៃ​ប្រទេស​ទាំង​ពីរ​នៅ​ក្នុង​ជំនួប​កាលពីខែមករាឆ្នាំ​មុននៅ​ទីក្រុងប៉េ​កាំង ក្នុងគោលដៅពង្រីកការធ្វើពាណិជ្ជកម្ម វិនិយោគ​សេវា និង​កិច្ច​សហប្រតិបត្តិការ​ឱ្យ កាន់តែ​ស៊ីជម្រៅសម្រាប់​ជា​ឧត្តម​ប្រយោជន៍​នៃ​ប្រជាជន​របស់​ប្រទេស​ទាំង​ពីរ។

នៅ​ក្នុង​កិច្ចចរចា​ជុំ​ទី ២ ដែល​ទើប​បញ្ចប់​កាលពី​ពេល​ថ្មី​ៗ​នេះ ភាគី​ទាំង​ពីរ​បាន​បង្ហាញ​នូវលទ្ធផល​ដោយ​ក្រុមការងារ​ចរចា​ទាំង​ក្រុមទទួល​បាន​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​យោបល់និងចរចា​យ៉ាង​សកម្មតាម​មធ្យោបាយ​អន​ឡាញ​ទោះបី​ប្រទេស​ទាំង​ពីរ​កំពុង​មមាញឹក​ក្នុង​ការអនុវត្ត​វិធានការ​ការពារនិង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាតត្បាត​ជំងឺ​កូ​វី​-១៩ ក៏​ដោយ។ ក្រុមការងារ​ចរចា​នៃ​ប្រទេស​ទាំង​ពីរបាន​ឯកភាព​គ្នា​លើ​ជំពូក​មួយ​ចំនួន​នៅ​ក្នុង​ជុំ​ចរចា​ទី ២ នេះ ដូច​ជា​ជំពូក​ទាក់ទង​នឹង​កិច្ច​សហប្រតិបត្តិការវិនិយោគ កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស កិច្ច​សហប្រតិបត្តិការ​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ និង​ពាណិជ្ជកម្ម​តាមប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​។

ក្នុង​នោះ​ដែរ ក្រុមការងារ​បាន​ចរចានិង​ឯកភាព​ជា​គោលការណ៍​លើបញ្ហា​នានា ដែល​មិន​ទាន់​បាន​ដោះស្រាយ​មួយ​ចំនួន ព្រមទាំង​បាន​កំណត់​គោ​ការណ៍និង ដក់​ទិស​ដៅ​ឱ្យ​ក្រុមការងារ​តូច​ៗ​ទាំង ១០ យក​ទៅ​ពិភាក្សា​បន្ត ហើយ​រាយការណ៍​ឱ្យ ប្រធាន​ក្រុម​ចរចា​មិន​ឱ្យ​លើស​ពី​ពាក់កណ្ដាល​ខែឧសភាឆ្នាំ ២០២០ ដើម្បី​ឱ្យ​ប្រធាន​ក្រុមចរចា​នៃ​ភាគី​នីមួយ​ៗយក​ទៅ​ពិភាក្សា​ផ្ទៃក្នុង​រៀង​ៗ​ខ្លួនសំដៅ​ឈាន​ដល់​ការ​ឯកភាព​គ្នាទាំងស្រុងនិង​បញ្ចប់​ការ​ចរចា​កិច្ច​ព្រមទាំង​ព្រៀង​នេះ នៅ​ខែមិថុនា ឆ្នាំ ២០២០ ខាង​មុខ។

សូម​រំឭក​ថា មន្ត្រី​នាំពាក្យ​នៃ​ក្រសួងពាណិជ្ជកម្ម​បាន​លើក​ឡើង​ថា កិច្ចព្រមព្រៀង​ពា​ណិជ្ជ​កម្ម​សេរីរវាង​កម្ពុជា-ចិន​នឹង​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​ភាគី​កម្ពុជា ដោយ​កម្ពុជា អាច​នាំចេញ​នូវ​ផលិតផល​ជា​ច្រើន​ទៀតតាម​ការ​ចរចា​ជាមួយ​ភាគី​ចិន ជា​ពិសេស​ផលិតផលកសិផល ខណៈ​បច្ចុប្បន្ន​នេះ​កម្ពុជាបាន​នាំ​តែ​ផលិតផល​បួន​មុខ​ប៉ុណ្ណោះ​ទៅ​កាន់​ទីផ្សារ​ចិនរួម​មាន​៖ អង្ករ​, ចេកអំបូង​លឿង​, ដំឡូង​មី និង​គ្រាប់ស្វាយចន្ទី។

រដ្ឋមន្ត្រី​ក្រសួងកសិកម្មរុក្ខា​ប្រមាញ់និង​នេសាទលោក វេ​ង សា​ខុន ក៏​បាន​លើក​ឡើង​ផងដែរ​ថា ចិនគឺជា​ទីផ្សារ​ធំ​សម្រាប់​ផលិតផល​កម្ពុជា ជា​ពិសេស​ផលិតផល​កសិកម្ម ហើយចិនក៏​អាច​មក​វិនិយោគ​វិស័យ​កសិកម្ម​និង​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ចិន​ក៏​ដូច​ជាទី​ផ្សារ​ប្រទេស​ទៀតក្នុង​និង​ក្រៅ​តំបន់​ផង​ដែរព្រោះ​វិស័យ​នេះ​នៅ​មាន​វិសាលភាព​ធំ​ទូលាយសម្រាប់​ទទួល​ការ​វិនិយោគ​ពី​វិនិយោគិន​គ្រប់​ទិស​ទី៕


(សរុបដោយសាមេត)

(សរុបដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន