សម្តេចតេជោ ហ៊ុន សែន៖ ទោះបីកម្ពុជាកំពុងតែជួបវិបត្តិវីរុស COVID-19 ក៏រាជរដ្ឋាភិបាលមិនឱ្យពលរដ្ឋណាម្នាក់ ដាច់ស្បៀងអាហារជាដាច់ខាត

18:31 | 08/04/2020

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ទោះបីស្ថានភាពប្រទេសកម្ពុជា កំពុងជួបវិបត្តិនៃការរីករាលវីរុស COVID-19 យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាល មិនឱ្យប្រជាពលរដ្ឋណាម្នាក់ដាច់ស្បៀងអាហារទទួលទានជាដាច់ខាត។

សម្តេចតេជោ ហ៊ុន សែន៖ ទោះបីកម្ពុជាកំពុងតែជួបវិបត្តិវីរុស COVID-19 ក៏រាជរដ្ឋាភិបាលមិនឱ្យពលរដ្ឋណាម្នាក់ ដាច់ស្បៀងអាហារជាដាច់ខាត

តាមរយៈទំព័រ Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បង្ហោះនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ "ពលរដ្ឋខ្មែរត្រូវតែមានស្បៀងអាហារទទួលទាន ទោះបីស្ថានភាពក្នុងប្រទេស បែបណាក៏ដោយ។ នៅក្នុងដំណាក់កាលដែលកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពេលនេះរាជរដ្ឋាភិបាលបានផ្អាកការនាំចេញអង្ករ និងត្រី ទៅក្រៅប្រទេស ដើម្បីអោយផលិតផលទាំងនេះ កាន់តែសំបូរ និងងាយស្រួលរកទិញ ជាមួយតម្លៃធម្មតានៅទូទាំងប្រទេស។ ប៉ុន្តែ ចំពោះអង្ករក្រអូប ដែលមានកុងត្រនាំចេញទៅប្រទេសចិនជាមិត្ត គឺនៅដំណើរការធម្មតា"។

ក្រៅពីអង្ករ និងត្រី គឺសម្តេចតេជោ នាយករដ្ឋមន្រ្តី បានឱ្យត្រៀមអំបិល និងត្រៀមរោងចក្រផលិតមី និងផលិតទឹកសុទ្ធដប សម្រាប់ជួយប្រជាពលរដ្ឋផងដែរ ដូច្នេះ ទោះបីកម្ពុជា ស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ក៏ប្រជាពលរដ្ឋខ្មែរ ត្រូវតែមានស្បៀងអាហារទទួលទានដែរ៕

(ប្រភពព័ត៌មាន: ទំព័រ Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ