សម្តេចតេជោ ហ៊ុន សែន ប្រកាសថា រាជរដ្ឋាភិបាលកម្ពុជានឹងជួយក្រុមហ៊ុន និងកម្មករបើមានការរព្យួការងារនិងបិទរោងចក្រ

11:46 | 24/02/2020 (សរុបដោយវិច្ឆិកា)

នៅព្រឹកថ្ងៃទី ២៤ ខែកុម្ភៈនេះ សម្តេច ហ៊ុន សែននាយករដ្ឋមន្ត្រី កម្ពុជា បានលើកឡើងថា នៅអំឡុងពេលរោងចក្រកាត់ដេរបិទទ្វារ​បណ្ដោះអាសន្ន ដែលអាចនឹងចាប់ផ្ដើមឡើងនៅខែមីនាខាងមុខនេះ កម្មករកម្មការិនីរោងចក្រដេរ ដែលធ្វើការនៅក្នុងរោងចក្រនោះ នឹងត្រូវទទួលបានប្រាក់ខែ ៦០% នៃ ប្រាក់ខែសរុបបច្ចុប្បន្នរបស់ពួកគេ។

កម្មករ​កម្មការិនី​រោងចក្រ​នាំ​គ្នា​ថត​រូប​ selfie ជាមួយ​នាយករដ្ឋមន្ត្រី​ សម្ដេចតេជោ ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២០ សីហា នៅ​ក្នុង​ពិធី​មួយ​នៅ​កោះពេជ្រ។ (ប្រភព៖​ ហ្វេសប៊ុក​នាយក​រដ្ឋមន្ត្រី)

សម្ដេច ហ៊ុន សែន អះអាង​ដូច្នេះ នៅក្នុងឱកាស​ដែលសម្ដេច អញ្ជើញថ្លែង សារពិសេសមួយ​ជូនជនជាតិ ខ្មែរទាំងអស់​ពាក់ព័ន្ធ​ស្ថានភាព​ថ្មីៗ​ចុងក្រោយ ដែលធ្វើឡើង​នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

បើតាម​ការបញ្ជាក់​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា ក្នុងចំណោម​ប្រាក់ខែ​ដែលនឹងត្រូវ​ផ្ដល់ជូន​កម្មករ​កម្មការិនី​ ៦០% នៃប្រាក់ខែ​សរុប ក្នុងអំឡុងពេល​រោងចក្រ​បិទ​បណ្ដោះអាសន្ន ព្រោះតែកង្វះវត្ថុធាតុដើមសម្រាប់​ផលិតកម្មនោះ ថៅកែរោងចក្រ​នឹងត្រូវ​ផ្ដល់ជូន​៤០% និង រាជរដ្ឋាភិបាល​កម្ពុជា នឹង​ផ្ដល់ជូនបន្ថែម ២០% សរុបទៅ គឺកម្មករ​កម្មការិនី នឹងទទួលបាន ៦០% ឬស្មើនឹងប្រមាណជាង ១២០ ដុល្លារអាមេរិក ក្នុងមួយខែ នៅក្នុង​អំឡុង​ពេល​ព្យួរការងារ​រយៈពេល ៦ខែ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏លើកលែងពន្ធពី ៦ខែដល់ទៅ ១ឆ្នាំ ដល់រោងចក្រដែលប៉ះពាល់ធ្ងន់ធ្ងរផងដែរ។

មិនតែប៉ុណ្ណោះ សម្ដេច ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល​ដាក់ចេញ​វិធានការ​មួយចំនួន​ដើម្បីជួយ​វិស័យកាត់ដេរ និងកម្មករ ក្រោយមាន​រោងចក្រមួយចំនួនបានព្យួរជាបណ្តើរៗ។

បើតាម​ការអះអាង​របស់​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា នាពេល​កាលពី​ពេល​ថ្មីៗនេះ បាន​បញ្ជាក់ថា ច្ចុប្បន្ន​វត្ថុធាតុដើម​ប្រហែលជាង ៦០% សម្រាប់​បម្រើឲ្យ​ផលិតកម្ម​ក្នុងវិស័យកាត់ដេរ​សម្លៀកបំពាក់​ និងផលិតផល​ស្បែកជើង​ត្រូវបាន​នាំចូល​ពីប្រទេសចិន។ ដោយសារតែ បញ្ហា​រីករាលដាល នៃវីរុស​ Covid 19 បានធ្វើ​ឲ្យរោងចក្រ​មួយចំនួន ដែលជា​ដៃគូ​ផ្គត់ផ្គង់​វត្ថុធាតុដើម​សម្រាប់​រោងចក្រ​កាត់ដេរ​នៅកម្ពុជា ត្រូវបាន​បិទទ្វារ​ លែង​ផ្គត់ផ្គង់​មកឲ្យកម្ពុជា ដែលធ្វើឲ្យ​រោងចក្រ​កាត់ដេរ​នៅកម្ពុជា​មួយចំនួន​កំពុង​ជួបបញ្ហា​ខ្វះវត្ថុធាតុដើម សម្រាប់ការផលិត។ បើតាម​សមាគ​រោងចក្រ​កាត់ដេរ​កម្ពុជា នៅខែមីនា ឆ្នាំ២០២០ នឹងមានរោងចក្រ​មួយចំនួន នឹងបិទទ្វារបណ្ដោះអាសន្ន ដែលអាចបិទរហូទដល់ពេញមួយខែ ឬ​២ខែតែម្ដង។

គួរបញ្ជាក់ថា នាពេល​ថ្មីៗនេះ វិស័យកាត់ដេរ​កម្ពុជា មិនត្រឹមតែ​ជួបបញ្ហា​ធំ ដោយសារតែ​បញ្ហា​វីរុស​ Covid 19 ប៉ុណ្ណោះទេ ប៉ុន្ដែ វិស័យនេះ ក៏ត្រូ​វបាន​អឺរ៉ុប​ទើបតែ​សម្រេច​ព្យួរផ្នែកខ្លះ នៃប្រព័ន្ធអនុគ្រោះពន្ធ EBA ផងដែរ ដែលផលប៉ះពាល់នេះ អាចនឹង​មានទំហំ​ប្រមាណ ២០% នៃការនាំចេញ​សរុប​នៃវិស័យកាត់ដេរ​កម្ពុជា​ ទៅកាន់ទីផ្សារអឺរ៉ុប។

សម្តេចហ៊ុន សែន ៖ការបិទរោងចក្រណាមួយនៅកម្ពុជា វាមិនបានពាក់ព័ន្ធនឹងEBA នោះទេ។ (រុបថត៖​ nikkei)

ទាក់ទងនឹងរឿង EBA នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងទៀតថា «ហ៊ុនសែន មិនស្នើសុំមកវិញ (EBA) ដើម្បីដោះដូរ​អធិបតេយ្យភាពរបស់ជាតិនោះទេ»។

សម្ដេច បន្ថែមទៀតថា នៅពេល​ដែល​មានការដក​ EBA ផ្នែកខ្លះ​ ដែលមានប្រមាណ​២០% នៃ​ទំនិញ​​នាំចេញ​ទៅអឺរ៉ុបនោះ កម្ពុជា​នឹងត្រូវ​បង់ពន្ធ​ប្រមាណ តែ ១០០ លាន​ដុល្លារអាមេរិក​ប៉ុណ្ណោះ ក្នុងមួយឆ្នាំ ដូច្នេះ រាជរដ្ឋាភិបាល​មិនដោះដូរ​អធិបតេយ្យភាព​ ជាមួយនឹង​លុយ​១០០ លាន​ដុល្លារអាមេរិកនោះទេ។

សម្តេច ហ៊ុន សែន បញ្ជាក់ថា «យើងមិនអាច​តាម EU ទេ។

សម្តេច ហ៊ុន សែន បានស្នើដល់​វិនិយោគិនចិន​ កុំឲ្យរត់​ចោលកម្ពុជា​​នៅពេល​ EBA ត្រូវបានដក ហើយរាជរដ្ឋាភិបាល​ក៏នឹង​បន្ត​ស្វែងរក​ទីផ្សារ​បន្ថែមទៀត ដើម្បី​ជំរុញ​ដល់ការនាំចេញ។ ជាមួយគ្នានេះ សម្តេច ក៏បាន​ស្នើ​ឲ្យ​រោងចក្រ​ចិន បន្ត​ការផ្គត់ផ្គង់​វត្ថុធាតុដើម​សម្រាប់​ការផលិត​របស់រោងចក្រ​កាត់ដេរ​កម្ពុជា​ឡើងវិញ ខណៈដែលបច្ចុប្បន្ន​រោងចក្រ​កាត់ដេរ​នៅកម្ពុជា​កំពុង​រងផល​ប៉ះពាល់​ដោយសារតែ​កង្វះវត្ថុធាតុដើមផលិត ក្រោយពី​មានការផ្ទុះឡើង​នៃវីរុស Covid 19។

សូមបញ្ជាក់ថា បើតាម​សហភាពអឺរ៉ុប បាន​លើកឡើង​នៅក្នុ​ង​សេចក្ដី​ថ្លែងការ​របស់ខ្លួន​នាពេល​ថ្មីៗនេះ បាន​ឲ្យដឹងថា ការ​សម្រេច​ដក EBA ផ្នែកខ្លះ ដែលប៉ះ​ពាល់​ ដល់​ទំហំ​ការនាំចេញ​របស់កម្ពុជា​ទៅអរ៉ុបប្រមាណ ២០% នោះ នឹង​ត្រូវ​អនុវត្ត​ចាប់ពីថ្ងៃទី ១២ ខែ សីហា ឆ្នាំ២០២០នេះ។ បើតាម​សហភាពអឺរ៉ុប ទំហំ២០% នៃការ​ដកនេះ អាចនឹង​​ប៉ះពាល់​ទឹកប្រាក់នាំចេញ​ប្រមាណជាង ១ពាន់លាន​ដុល្លារអាមេរិក និង​បាត់បង់​ការងារ​របស់​កម្មករ​កម្មការិនី​រាប់ម៉ឺននាក់។

សម្តេច ហ៊ុន សែន ក៏បាន​គូសបញ្ជាក់ដែរថា “ទាំង EBA និង បញ្ហា Covid 19 សុទ្ធតែប៉ះពាល់​ដល់​វិស័យកាត់ដេរ​កម្ពុជា ប៉ុន្ដែ តិចតួចប៉ុណ្ណោះ”។

ទោះយ៉ាងណា នាយករដ្ឋមន្ត្រី​កម្ពុជា គូសបញ្ជាក់ដែរថា រាជរដ្ឋាភិបាល​នឹងលើកលែង​ពន្ធ ៦ខែ ទៅ​១ឆ្នាំ ដល់រោងចក្រ​កាត់ដេរ​ទាំងឡាយណា​ ដែលមានផលប៉ះពាល់​ធ្ងន់ធ្ងរ​ ដោយសារតែបញ្ហា​ដែលបាន​កើតឡើងខាងលើនេះ៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង