សម្តេចតេជោ ហ៊ុន សែន៖ យើងចង់ធ្វើមិត្តភក្តិ និងដៃគូទាំងអស់ជាមួយប្រទេសនៅលើពិភពលោក

17:06 | 11/02/2020 (សរុបដោយវិច្ឆិកា)

ថ្លែងក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ២ និង២២ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំពោះបញ្ហាការដក ឬរក្សាប្រព័ន្ធអនុគ្រោះពន្ធទំនិញគ្រប់យ៉ាងលើកលែងតែសព្វាវុធ ហៅកាត់ថា EBA នេះពីកម្ពុជា សម្តេចនឹងមិនស្នើឲ្យអឺរ៉ុបរក្សាទុក ឬដកនោះទេ។ តែសម្តេចនៅតែរក្សាជំហរ មិនយកអធិបតេយ្យជាតិ និងឯករាជ្យ ទៅដោះដូរនឹងអ្នកណានោះឡើយ។

សម្តេចហ៊ុន សែន ៖ការបិទរោងចក្រណាមួយនៅកម្ពុជា វាមិនបានពាក់ព័ន្ធនឹងEBA នោះទេ។ (ប្រភព៖​ asia.nikkei.com)

សម្តេច ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាអះអាងយ៉ាងច្បាស់ថា ទោះបីជាស្អែកនេះលទ្ធផលនៃការប្រកាសប្រព័ន្ធអនុគ្រោះពន្ធEBA ទៅជាយ៉ាងណាក៏ដោយ ក៏កម្ពុជាមិនខ្វល់ដែរ។

សម្តេច​ថា​៖ «សូមប្រជាពលរដ្ឋកម្ពុជាគិតឲ្យបានច្បាស់លាស់ថាពេលនេះកម្ពុជាត្រូវការអ្វីពិតប្រាកដ។ កម្ពុជាត្រូវការសន្តិភាព មិនអាចឲ្យអ្នកណាបំផ្លាញសន្តិភាពបានទេ។ បើទោះបីបង់ថ្លៃប៉ុណ្ណាក៏ដោយចុះ កម្ពុជាត្រូវតែជាប្រទេសដែលមានសន្តិភាព មានឯករាជ្យ និងអធិបតេយ្យភាពពេញលេញ ច្បាប់របស់ខ្លួនត្រូវតែបានអនុវត្តន៍ ទោះបីនរណាក៏ដោយ ត្រូវនៅក្រោមច្បាប់របស់កម្ពុជា»

«យើងចង់ធ្វើមិត្តភក្តិ និងដៃគូទាំងអស់ជាមួយប្រទេសនៅលើពិភពលោក។ ប្រសិនបើគេមិនយល់ពីយើង ហើយចង់ចាប់បង្ខំយើង ក៏យើងមិនព្រមដែរ យើងធ្លាប់ភ្លក់រសជាតិរួចហើយ នៃសោកនាដ្ឋកម្មសង្គ្រាមរាប់មិនអស់ ដែលពួកគេបានកសាងឡើងសម្រាប់យើង តែយើងមិនបានស្លាប់ទេ។ អញ្ចឹងសុំអំពាវនាវចំពោះប្រជាពលរដ្ឋកម្ពុជា ងើបឈរឡើង ដើម្បីការពារឯករាជ្យ អធិបតេយ្យភាព និងសន្តិភាពរបស់កម្ពុជា។ អត់ត្រូវឱនក្បាលចំពោះនរណាទាំងអស់ យើងត្រូវខិតខំរស់»

លើសពីនេះទៅទៀត អំពីការបិទរោងចក្រមួយចំនួននៅកម្ពុជានាពេលខាងមុខ សម្តេច​ថា៖ « នៅ​ពេល​ខាង​មុខ​នេះ​ប្រសិនបើ​មានការ​បិទ​រោច​ក្រ​ណាមួយ​មិនមែន​មក​ពី​អា EBA នោះ​ទេ នៅ​ពេល​ខាង​មុខ​ចាំ​មើលទៅ បើ​ទោះបី​មាន​ឬ​គ្មាន​អា EBA ហ្នឹង​។ ព្រោះ​ខ្វះខាត​មាន​វត្ថុធាតុដើម​មួយ​ចំនួន ដែល​កំពុង​តែ​យក​មក​ដេរ​នៅ​ស្រុក​ខ្មែរ​រួច​ហើយ​បន្ត​នាំ​ចេញ​ទៅ យើង​អត់​សាច់​ក្រណាត់ តើ​យើង​មានអី​ដេរ ដូច្នេះ​កម្មករ​ច្បាស់​ជា​ជួប​ប្រទះ​នូវ​បញ្ហា​ខ្វះ​ការងារ​ធ្វើ ត្រូវ​គិត​រឿង​ហ្នឹង​ឲ្យ​ហើយ​។ រឿង EBA បើ​ទោះបី​គេ​ដក​ទាំងស្រុង ឫ​ដក​ផ្នែក​ខ្លះ ក៏​គង់​ទៅ​ដល់​ខែ​៨​ឯណោះ​បាន​វា​ចាប់ផ្តើម អ៊ីចឹង​វា​អត់​មាន​ទេ ។ ហើយ​សុំ​កុំ​ឆ្កួត​ៗ និយាយ​រួម​គឺថា អា​ពុល​ក្តួច ភ័យ​ខ្លាច ទាំង​មិនដឹង​ថា EBA ជា​ស្អី​» ។

សម្តេច​បាន​អះអាង​យ៉ាង​មុតមាំ​ថា « ខ្ញុំ​មិន​យក​ឯកភាព​រាជ្យ អធិបតេយ្យភាព​កម្ពុជា ទៅ​ដូរ​ជាមួយ​ជំ​នួយ​និង​ភាព​អនុគ្រោះ​ណា​ទាំងអស់​»​។

គូសបញ្ជាក់​ថា ថ្ងៃ​ទី​១២ ខែកុម្ភៈ ស្អែក​នេះ គណៈ​ក​ម្មា​អឺរ៉ុប​នឹង​ប្រកាស​លទ្ធផល​ជា​ផ្លូវការ នូវ​ការ​ពិភាក្សា​ស្តី​ពី​ការ​ដក​ឬ​មិន​ដក​ប្រ​ព័​ន្ទ​អនុគ្រោះ​ពន្ធ EBA​ហើយ ៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
បណ្តាអ្វីដែលអ្នកត្រូវការដឹងដើម្បីជៀសវាងអារម្មណ៍ឯកោនៅពេលមកទស្សនាហូឡង់ ដែលជាដែនដីនៃផ្កា tulip