ជប៉ុន ពិចារណាផ្តល់ថវិកាដោះមីន រៀបចំកិច្ចប្រជុំ ASEM និងអាស៊ាន នៅកម្ពុជា

15:00 | 12/02/2020

លោក មីកាមិ ម៉ាសាហ៉ីរ៉ូ (Mikami Masahiro) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងថា រដ្ឋាភិបាលជប៉ុន នឹងបន្តផ្តល់ថវិកាបន្ថែមទៀត សម្រាប់ជួយដោះម៉ីននៅកម្ពុជា។ ជប៉ុន ក៏កំពុងពិចារណាផ្តល់ថវិកាសម្រាប់កម្ពុជារៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) នៅឆ្នាំ២០២០នេះ និងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២ផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក មីកាមិ ម៉ាសាហ៉ីរ៉ូ (Mikami Masahiro) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា (រូបថត៖ FN)

ការបញ្ជាក់របស់លោក មីកាមិ ម៉ាសាហ៉ីរ៉ូ បានធ្វើឡើងក្នុងពេលញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

ក្នុងជំនួបនេះលោក មីកាមិ ម៉ាសាហ៉ីរ៉ូ បានបញ្ជាក់ដែរថា រដ្ឋាភិបាលជប៉ុន ក៏កំពុងពិចារណា ផ្ដល់ថវិកាជួយកម្ពុជា ទិញរថយន្ត និងសម្ភារៈសម្រាប់ប្រើប្រាស់ក្នុងការរៀបចំកិច្ចប្រជុំអាស៊ាន ក្នុងឆ្នាំ២០២២នេះ។

លោកេកអគ្គរដ្ឋទូតជប៉ុន បានបញ្ជាក់ផងដែរថា បច្ចុប្បន្នជប៉ុនកំពុងតែសហការជាមួយក្រសួងរ៉ែ និងថាមពល លើវិស័យអគ្គិសនី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអគ្គិសនី។ ជប៉ុន ក៏កំពុងជួយរៀបចំផែនការមេសម្រាប់ការវិនិយោគរបស់ជប៉ុននៅកម្ពុជា ក៏ដូចជាមានការពិភាក្សា និងសិក្សាអំពីផែនការមេ ក្នុងការពង្រីកពង្រឹងវិនិយោគកំពង់ផែក្រុងព្រះសីហនុ ក៏ដូចជាការចូលរួមចំណែករបស់ជប៉ុន ក្នុងការតាក់តែងច្បាប់សំណង់ និងរៀបចំបទដ្ឋានគតិយុត្តជាបន្តបន្ទាប់។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយកម្ពុជា នឹងបន្តជួយដល់កម្ពុជាលើការដោះមីន និងគ្រាប់មិនទាន់ផ្ទុះ ក៏ដូចជារៀបចំជួយកម្ពុជា ធ្វើយ៉ាងណាឱ្យកិច្ចប្រជុំអាស៊ី-អឺរ៉ុប និងអាស៊ាន ទទួលបានជោគជ័យ។ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណជាបន្តទៀត ចំពោះជំនួយរបស់ជប៉ុន ដល់ការតាក់តែងច្បាប់ឱ្យសំណង់។

សម្ដេចបានស្នើសុំឲ្យជប៉ុន បន្តជួយដល់កម្ពុជា ធ្វើយ៉ាងណាពង្រឹងបទដ្ឋានគតិយុត្ត ក៏ដូចជាធ្វើការត្រួតពិនិត្យលើសំណង់ទាំងឡាយ ដែលកម្ពុជាមានកំពុងសាងសង់ ដើម្បីឲ្យវិស័យនេះមានការរឹងមាំ។ ពាក់ព័ន្ធនឹងកំពង់ផែក្រុងព្រះសីហនុ ដែលជប៉ុនកំពុងតែរៀបចំជួយសហការធ្វើផែនការមេនេះ សម្ដេចតេជោ បានមានប្រសាសន៍ថា កំពង់ផែក្រុងព្រះសីហនុ មានសារៈសំខាន់ណាស់ គឺជាកំពង់ផែតែមួយគត់ ដែលទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិកម្ពុជា៕

(ប្រភពព័ត៌មាន: FreshNews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ