ប្រមុខការពារជាតិកម្ពុជាគូសបញ្ជាក់ថា កម្ពុជាមិនអនុញ្ញាតឱ្យបរទេស​ណាមួយមាន​មូលដ្ឋានយោធា នៅលើទឹកដីរបស់ខ្លួនជាដាច់ខាត

16:46 | 23/01/2020 (ហេង វុធ្ធ)

បញ្ជាក់ជាថ្មីទៅប្រតិភូសមាជិកសភាសហរដ្ឋអាមេរិក សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការជាតិ បានអះអាងថា កម្ពុជាមិនអនុញ្ញាតប្រទេសចិន ឬបរទេសណាមួយកសាង ឬមានមូលដ្ឋានយោធារបស់ខ្លួននៅលើទឹកដីកម្ពុជាជាដាច់ខាត ព្រោះរដ្ឋធម្មនុញ្ញបានចែងយ៉ាងច្បាស់ ក៏ប៉ុន្តែកម្ពុជាមានសិទ្ធិទទួលយកជំនួយជាសម្ភារយោធា ដើម្បីកម្រិតការពារជាតិរបស់ខ្លួន។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការជាតិកម្ពុជា និង លោក Seth Wibur Moulton សមាជិកគណៈកម្មាធិការកិច្ចយោធាអាមេរិក (រូបថត៖ information.gov.kh)

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការជាតិ បាន គូសបញ្ជាក់សារជាថ្មីប្រាប់ទៅប្រតិភូសមាជិកសភាសហរដ្ឋអាមេរិកថា កម្ពុជាមិនអនុញ្ញាត ប្រទេសចិន ឬបរទេសណាមួយកសាង ឬមានមូលដ្ឋានយោធារបស់ខ្លួននៅលើទឹកដីកម្ពុជា ជាដាច់ខាត ព្រោះរដ្ឋធម្មនុញ្ញបានចែងយ៉ាងច្បាស់ ក៏ប៉ុន្តែកម្ពុជាមានសិទ្ធិទទួលយកជំនួយជា សម្ភារយោធា ដើម្បីកម្រិតការពារជាតិរបស់ខ្លួន។ ការបញ្ជាក់បែបនេះរបស់ប្រមុខការពារ ជាតិកម្ពុជានេះ បានធ្វើឡើង កាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នៅក្នុងឱកាសដែល​ អនុញ្ញាតឱ្យប្រតិភូសមាជិកសភាសហរដ្ឋអាមេរិក ដែលដឹកនាំដោយលោក Seth Wibur Moulton សមាជិកគណៈកម្មាធិការកិច្ចយោធា ចូលជួបសម្តែងការគួរសម និងពិភាក្សា​ការងារ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

សម្តេចពិជ័យសេនា ទៀ បាញ់ បានអះអាងថា “ដូច្នេះ ខ្ញុំសូមបញ្ជាក់ហើយ បញ្ជាក់​ទៀតថា ចំពោះមូលដ្ឋានយោធារបស់បរទេស គឺមិនមានជាដាច់ខាតចំពោះកម្ពុជា ព្រោះរដ្ឋ​ធម្មនុញ្ញ គឺបានចែងច្បាស់ណាស់ ដូច្នេះក្នុង​រដ្ឋធម្ម​នុញ្ញ គឺមានវាយក្យខណ្ឌមួយ គឺកម្ពុជា មានសិទ្ធិទទួលយកជំនួយជាសម្ភារយោធា ដើម្បីកម្រិតការពារជាតិរបស់ខ្លួនបាន។ឯកឧត្ដម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋានទំនាក់​ទំនង​ការបរទេស ក្រសួងការពារជាតិបានថ្លែងថា នៅកិច្ច​ពិភាក្សា​គ្នានោះ សម្តេចពិជ័យសេនា បានលើកឡើងថា កម្ពុជាធ្វើកិច្ចការអ្វីមួយត្រូវតែ​មានផែនការ និងគោលការណ៍ ដើម្បី​អភិវឌ្ឍន៍​របស់កងទ័ព ជាពិសេសគឺអភិវឌ្ឍន៍កងទ័ពជើងទឹករបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹង​ការរីកចម្រើនរបស់ ពិភពលោកនាពេលបច្ចុប្បន្ននេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការជាតិកម្ពុជា និង លោក Seth Wibur Moulton សមាជិកគណៈកម្មាធិការកិច្ចយោធាអាមេរិក (រូបថត៖ FreshNews)


សម្តេចពិជ័យសេនាបានបន្តថា កើតចេញពីរឿង​ចាស់ទើបយើងមានការចាំបាច់​ត្រូវ​​មានការបង្កើនសមត្ថភាព កងទ័ពជើងទឹក តាមរយៈការ​បំពាក់បន្ថែមនូវនាវា ដែលមានខ្នាត​ធុន​មធ្យម ដើម្បីមានសមត្ថភាពក្នុងការធ្វើល្បាត ក្នុងការ​ការពារនៅដែនសមុទ្រ ដ៏តូចរបស់​ខ្លួន​បានផងដែរ។ សម្តេចពិជ័យសេនាបានបន្ដទៀតថា សព្វថ្ងៃនេះ កងទ័ពជើងទឹកកម្ពុជា មាន​​នាវាតូចៗទេ មិនអាចចេញឆ្ងាយទេ ហើយម្យ៉ាងទៀត ពេលដែលមានកិច្ចសហ​ប្រតិបត្តិ​ការនៅវិស័យទាំងឡាយនៅខាងសមុទ្រ មិនទាន់មានលទ្ធភាពចូលរួមសមយុទ្ធនៅសមុទ្រ​រួមគ្នា ពេលមានបញ្ហាកើតឡើង នៅសមុទ្រដែលធ្វើសមយុទ្ធផ្សេងៗ គឺយើងមិនមានលទ្ធ​ភាព។ សម្តេចពិជ័យសនាក៏បានអរគុណផងដែរ ដែលកន្លងមក កម្ពុជាបានទទួលការបំពាក់ពី​សហរដ្ឋ​អាមេរិក គឺនាវាតូចតែលឿន ដែលខាងផ្នែកសន្តិសុខលម្ហសមុទ្រ បានប្រើប្រាស់​រហូតមកដល់​សព្វថ្ងៃនេះ។ ក៏ប៉ុន្តែ ចាំបាច់បំពេញបន្ថែមនូវនាវាធនមធ្យម ដើម្បីយើងមាន​សមត្ថភាព ទៅមួយកម្រិតទៀត ឥឡូវមិនទាន់មានទេ តែយើងមានគម្រោងនឹងកំពុងតែ​ស្វះស្វែងរកប្រភព​ធនធាន ហើយចុងក្រោយនេះចិន នឹងរៀបចំបំពាក់ជូននូវនាវានោះ ប៉ុន្តែ​តែមិនដឹងថ្ងៃណា​នោះទេ។ សម្ដេចពិជ័យសេនាបានបន្ថែមទៀតថា នាវាដែលតម្រូវការ​របស់​កម្ពុជានេះ គឺបានត្រឹមតែសហការរៀបចំមិនទាន់​បានដំឡើងនៅឡើយ ហើយកម្ពុជា មិន​ទទួល​នាវា ដរាបណាមិនទាន់មានកន្លែងចត និង​កន្លែងសម្រាប់ជួសជុល។

កន្លងមកនេះ សម្តេចពិជ័យ ក៏បានអរគុណណាស់ គឺបានទទួលការបំពាក់ពីសហរដ្ឋអាមេរិក គឺនាវាតូចតែលឿន ដែលខាងផ្នែកសន្តិសុខលម្ហសមុទ្រ បានប្រើប្រាស់រហូតមកដល់សព្វថ្ងៃនេះ។ ក៏ប៉ុន្តែ ចាំបាច់បំពេញបន្ថែមនូវនាវាធនមធ្យម ដើម្បីយើងមានសមត្ថភាព ទៅមួយកម្រិតទៀត ឥឡូវមិនទាន់មានទេ តែយើងមានគម្រោងនឹងកំពុងតែស្វះស្វែងរកប្រភពធនធាន ហើយចុងក្រោយនេះចិននឹងរៀបចំបំពាក់ជូននូវនាវានោះ ប៉ុន្តែតែមិនដឹងថ្ងៃណានោះទេ។ ព្រោះនាវាដែលតម្រូវការរបស់កម្ពុជានេះ គឺបានត្រឹមតែសហការរៀបចំមិនទាន់បានតម្លើងនៅឡើយ ហើយកម្ពុជា មិនទទួលនាវា ដរាបណាមិនទាន់មានកន្លែងចត និងកន្លែងសម្រាប់ជួសជុល។ នេះជាការបញ្ជាក់បន្ថែមពីនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ៕

(ហេង វុធ្ធ)

(ប្រភពព័ត៌មាន: information.gov.kh និង Freshnews)

(ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន