ការធ្វើពាណិជ្ជកម្មរវាងកម្ពុជានិងចិននៅតែមានសភាពធម្មតា ទោះការរីករាលដាលនៃ virus Corona បន្ដកើនឡើង

14:16 | 30/01/2020 (សរុបដោយវិច្ឆិកា)

មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មបានអះអាងថា គិតមកទល់ពេលនេះ ការធ្វើពាណិជ្ជកម្មវវាងកម្ពុជានិងចិន គឺនៅតែមានសកម្មភាពធម្មតា ពោលគឺមិនទាន់មានសញ្ញាប្រែប្រួលអវិជ្ជមាននៅឡើយទេ បើទោះបីជាករណីvirus Corona កំពុងវាយប្រហារកាន់តែខ្លាំងក៏ដោយ។

ចិន នឹងបន្ដទិញអង្ករពីកម្ពុជា ៤០ម៉ឺនតោន ដល់ចុងឆ្នាំ ២០២០៕ (ប្រភព៖​ Amru Rice)

នៅក្នុងបរិបទ ករណីផ្ទុះឡើង និងរីករាលដាលនៃ virus Corona ប្រភេទថ្មី បានក្លាយជាក្ដីបារម្ភមួយសម្រាប់ពិភពលោកទាំងនៅក្នុងវិស័យសុខភាព និងសេដ្ឋកិច្ច ឯកឧត្តម ស៊ា​ង ថៃ មន្ត្រី​នាំពាក្យ​ក្រសួងពាណិជ្ជកម្មកម្ពុជា បាន​អះអាង​ថា គិត​មក​ទល់​នឹង​ពេល​នេះ ការ​ធ្វើ​ពាណិជ្ជកម្ម​នាំ​ចេញ​នាំ​ចូល រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន នៅ​តែ​បន្ដ​មាន​សកម្មភាព​ដូច​ធម្មតា មិន​ទាន់​ឃើញ​មានការ​ប្រែប្រួល​អ្វី​នោះ​ទេ ព្រោះ​ករណី​នេះ គឺ​វា​កើត​មាន​តែ​នៅ​លើ​មនុស្ស តែ​សម្រាប់​ទំនិញ​នាំ​ចេញ គឺ​នៅ​មាន​ចរាចរណ៍​ដូច​ធម្មតា​ដដែល​ទេ​។

មន្ត្រី​នាំពាក្យ​ក្រសួងពាណិជ្ជកម្ម​អះអាង​ដូច្នេះ ដោយ​ផ្អែក​លើ ការ​ចេញ​ឯកសារ​សម្រាប់​នាំ​ចេញ​ទំនិញ ដោយ​ក្រសួងពាណិជ្ជកម្ម​ផ្ដល់​ជូន​ទៅ​ក្រុមហ៊ុននាំចេញ គឺ​នៅ​មាន​សកម្មភាព​ដូច​ដើម មិន​មានការ​ប្រែប្រួល​ថយ​ចុះ អ្វី​នោះ​ឡើយ​។

យ៉ាងណា​ក៏​ដោយ​ចុះ ក្រសួងពាណិជ្ជកម្ម មិន​ទាន់​អាច​ធ្វើការ​ប៉ាន់ស្មាន​បាន​ពី​ទំហំ​ប៉ះពាល់ ចំពោះ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ចិន​បាន​នៅឡើយ​ទេ ប្រសិនបើ​ការ​រីក​រាលដាល​នៃ​វីរុស​នេះ នៅ​អូស​បន្លាយ​រយៈពេល​វែង​នោះ​។ នេះ​បើ​តាម​ការ​គូសបញ្ជាក់ របស់​ឯកឧត្តម ស៊ា​ង ថៃ មន្ត្រី​នាំពាក្យ​ក្រសួងពាណិជ្ជកម្ម​។

លោក ឧកញ៉ា សុង សា​រ៉​ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​លើក​ឡើង​ដែរ​ថា សម្រាប់​ការ​នាំ​ចេញ​អង្ករ​ទៅ​ចិន គិត​មក​ទល់​ពេល​នេះ នៅ​តែ​ដំណើរការ​ដូច​ធម្មតា បើ​ទោះបីជា​មានការ​ផ្ទុះ​ឡើង​នៃ​ការ​រាតត្បាត​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី​ៗ​នេះ​ក៏​ដោយ​។ ទោះ​យ៉ាងណា សហព័ន្ធ​ស្រូវ​អង្ករ នឹង​ធ្វើការ​តាមដាន​បន្ដ​ទៀត ប្រសិនបើ​មាន​អ្វី​ប្រែប្រួល​នៅ​ពេល​ក្រោយ​ទៀត​។

លោក​ឧកញ៉ា សុង សា​រ៉​ន បន្ថែម​ទៀត​ថា សម្រាប់​ការ​នាំ​ចេញ​អង្ករ​ទៅ​ចិន នៅ​ខែមករា ឆ្នាំ​២០២០​នេះ គឺ​មិន​មាន​ចំនួន​ច្រើន​ទេ ដោយសារ​តែ​ចិន​មានការ​ឈប់​សម្រាក់​ក្នុង​ការ​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ចិន ប៉ុន្ដែ ការ​នាំ​ចេញ​អង្ករ​ទៅ​ចិន នឹង​ត្រូវ​សម្រុក​ឡើង​វិញ​ចាប់ពី​ដើមខែ​កុម្ភៈ​តទៅ​នេះ​។ ប៉ុន្ដែ គេ​មិន​ទាន់​ដឹង​ទេ​ថា តើ​ចិន​អាច​នឹង​មានការ​រិ​ត​ដ្បិត​ចំពោះ​ការ​នាំ​ចូល ឬ​យ៉ាងណា ស្រប​ពេល​ដែល​បញ្ហា​វីរុស​កូ​រ៉ូ​ណា​កំពុង​បន្ត​រីក​រាលដាល​។

ទោះ​យ៉ាងណា លោក​ឧកញ៉ា សុង សា​រ៉​ន ជឿជាក់​ថា បើ​ទោះបីជា មានការ​រីក​រាលដាល​នៃ​វីរុស​នេះ​ក្ដី ប៉ុន្ដែ សម្រាប់​ផលិតផល​កសិកម្ម ក៏​ដូច​ជា​ចំណីអាហារ គឺ​មិនសូវ​ជា​ប៉ះពាល់​ខ្លាំង​ទេ ពោល គឺ​អាច​ប៉ះពាល់​ដោយ​ប្រយោល​ប៉ុណ្ណោះ ខុស​ពី​វិស័យ​ទេសចរណ៍ អាកាសចរណ៍ និង​សណ្ឋាគារ ដែល​អាច​នឹង​ប៉ះពាល់​ខ្លាំង​។

ជាមួយ​គ្នា​នេះ លោក ឧកញ៉ា ហ៊ុន ឡាក់ ប្រធាន​ក្រុមប្រឹក្សាភិបាល​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ការ​រីក​រាលដាល​នៃ វីរុស កូ​រ៉ូ​ណា ពិត​ណាស់​នឹង​មាន​ផល​រំខាន សម្រាប់​ការ​នាំ​ចេញ​ផលិតផល​កម្ពុជា​ទៅ​ទីផ្សារ​ចិន ប៉ុន្តែ​មិន​អាច​និយាយ​ថា ប៉ះពាល់​ទាំងស្រុង​បាន​នោះ​ឡើយ ព្រោះ​ផលិតផល​ចំណីអាហារ​នេះ​ជា​តម្រូវការ​ជា​ប្រចាំ​របស់​ពលរដ្ឋ​មិន​អាច​ខ្វះ​បាន​ឡើយ​។

ប៉ុន្តែ​យ៉ាងណា​លោក​ឧកញ៉ា ហ៊ុន ឡាក់ ក៏​បាន​បញ្ជាក់​ទៀត​ថា ក្នុង​ដំណាក់កាល​នៃ​ការ​រីក​រាលដាល​នៃ វីរុស កូ​រ៉ូ​ណា នេះ​យើង​មិន​ទាន់​អាច​ហ៊ាន​សន្និដ្ឋាន​បាន​ថា វា​នឹង​អូស​បន្លាយ​ដល់​ពេល​ណា​បាន​នោះ​ឡើយ ជាក់ស្តែង​មក​ដល់​ម៉ោង​នេះ​ហើយ​វីរុស កូ​រ៉ូ​ណា នៅ​តែ​បន្ត​វិវត្តន៍​ទៅ​មុខជា​និច្ច ដោយ​មិន​ទាន់​មាន​សញ្ញា​ល្អ​ប្រសើរ​នោះ​ទេ​។

ទោះ​យ៉ាងណា លោក​ឧកញ៉ា ហ៊ុន ឡាក់ បាន​លើក​ឡើង​ថា ការ​បញ្ជា​រទិញ​ច្រើន ឬ​តិច​អាស្រ័យ​តែ​ទៅ​លើ​តម្លៃ​កសិផល​ប៉ុណ្ណោះ ហើយ​អ្វី​ដែល​យើង​ទទួល​បាន​គឺ​ការ​ធ្វើ​ពាណិជ្ជកម្ម​មិន​ទាន់​មានការ​ថមថយ​នៅឡើយ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​ថមថយ​គឺ​ការ​ធ្វើ​ដំណើរ​របស់​អ្នកដំណើរ​បែប​ទេសចរ និង​អ្នកជំនួញ​ដែល​កំពុង​ស្វែងរក​ឱកាស​វិនិយោគ​ក្រៅប្រទេស ត្រូវ​បាន​កាត់​បន្ថយ​ច្រើន​ស្រប​តាម​សភាព​ការ​នេះ​។

សូម​បញ្ជាក់​ថា បើ​តាម​ប្រធាន​ស​ហ័​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក​ឧកញ៉ា សុង សា​រ៉​ន បាន​គូសបញ្ជាក់​ទៀត​ថា សម្រាប់​ទីផ្សារ​អង្ករ​នាំ​ទៅ​ចិន នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ គឺ​បង្ហាញ​ពី​កំណើន​ខ្ពស់​គួរសម ដែល​កាលពី​ឆ្នាំ​២០១៩ មាន​ចំនួន ២៥​ម៉ឺន​តោន ខណៈ​ដែល​កាលពី​ឆ្នាំ​២០១៨ មាន ២០​ម៉ឺន​តោន មាន​កំណើន​៣៣%​។ លោក​ឧកញ៉ា សុង សា​រ៉​ន បាន​បន្ថែម​ទៀត​ថា សម្រាប់​ឆ្នាំ ២០២០​នេះ បើសិនជា​មិន​មានការ​ប៉ះពាល់​ខ្លាំង​ពី​ឥទ្ធិពល​នៃ​វីរុស​កូ​រ៉ូ​ណា​ទេ​នោះ ការ​នាំ​ចេញ​អង្ករ​កម្ពុជា​ទៅ​ចិន រំពឹង​ថា នឹង​អាច​កើនឡើង​តិចតួច​ប៉ុណ្ណោះ ព្រោះថា ចិន​បច្ចុប្បន្ន​នេះ ក៏​មាន​ផលិត​អង្ករ​បាន​ច្រើន និង​មានគុណ​ភាពល្អ ដែល​វា​អាច​នឹង​កាត់​បន្ថយ​បរិមាណ​នាំ​ចូល​អង្ករ​ពី​កម្ពុជា​៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
បើកសម័យប្រជុំលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន