សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងគណៈប្រតិភូសភាកម្ពុជា ចូលរួម​កិច្ចប្រជុំ​គណៈកម្មាធិការប្រតិបត្តិ និងកិច្ចប្រជុំ APPFលើកទី២៨

16:08 | 13/01/2020 (ហេង វុធ្ធ)

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃកិច្ចប្រជុំប្រចំាឆ្នាំរបស់វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៨ ដែលសភាប្រទេសអូស្រ្តាលី កំពុងធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំនេះ រៀបចំធ្វើ​ឡើងនៅវិមានរដ្ឋសភា ក្នុងទីក្រុងកង់បេរ៉ា ប្រទេសអូស្រ្តាលី នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ មុនពិធីបើកកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៨ជាផ្លូវការ។ នេះបើយោងតាមចេញផ្សាយរបស់​រដ្ឋ​សភា។ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិជាកិច្ចប្រជុំសំខាន់មួយ ដើម្បីអនុម័តលើរបៀប វារៈ ដំណើរការនៃកិច្ចប្រជុំប្រចំាឆ្នាំទំាងស្រុង។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូសភាកម្ពុជា (ឆ្វេង) ចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃកិច្ចប្រជុំប្រចំាឆ្នាំរបស់វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៨ (រូបថត៖ information.gov.kh)


ឯកឧត្តម តូនី ស្មីត ប្រធានរដ្ឋសភាអូស្ត្រាលី និងជាប្រធានAPPF លើកទី២៨ បានដឹក​នាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ ដែលមានសមាជិកចូលរួមដូចជា សាធារណរដ្ឋកូរ៉េ រុស្ស៊ី ជប៉ុន ចិន ឡាវ ម៉ាឡេស៊ី ហ្វីជី ណូវែលសេឡង់ និងកាណាដា។ ចំណែកសភា​ប្រទេសកម្ពុជា ត្រូវបានសភាប្រទេសអូស្រ្តាលី ជាម្ចាស់ផ្ទះកិច្ចប្រជុំ អញ្ជើញឱ្យចូលរួមក្នុងគណៈកម្មាធិការ​ប្រតិ​បត្តិនេះ ដើម្បីចែករំលែកបទពិសោធន៍ជោគជ័យរបស់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំ APPF លើកទី២៧ ទំាងខ្លឹមសារកិច្ចប្រជុំ និងការរៀបចំ ការដឹកនាំកិច្ចប្រជុំ គឺជាអ្វីដែល​សភា​អូស្រ្តាលី រំពឹងថា ជាបទពិសោធន៍ល្អពីកម្ពុជា ដែសមាជិកAPPF ផ្សេងទៀត អាចរៀនសូត្រ​ដើម្បីរៀបចំកិច្ចប្រជុំAPPF ទទួលបានភាពជោគជ័យបន្តបន្ទាប់ទៅមុខទៀត។

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ត្រូវបានសម្តេចប្រធានរដ្ឋសភា អនុញ្ញាតឱ្យ​ឡើង​បង្ហាញនូវប្រសាសន៍ និងជម្រាប APPF ពីជោគជ័យសភាកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំ APPF លើកទី២៧ កាលពីឆ្នាំ២០១៩៕

(ហេង វុធ្ធ)

(ប្រភពព័ត៌មាន: information.gov.kh)

(ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន